លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី (Surya P. Subedi) អ្នករាយការណ៍ ពិសេស អ.ស.ប. |
លោក ស៊ូប៊ែរឌី និងរដ្ឋមន្ត្រី ក្រសួង ការងារ ជួបពិភាក្សាគ្នា លើបញ្ហា ៤ចំនុច
Free Press Magazine | ១៧ មិថុនា ២០១៤
ក្នុងជំនួប ពិភាក្សាការងារ នៅរសៀលនេះ លោក ស៊ូប៊ែរឌី លើកឡើងបញ្ហា ៤ចំណុច ស្តីពី បញ្ហាពលករ និងកម្មករ នៅកម្ពុជា។ ដោយលោក ស៊ូប៊ែរឌី ស្នើឲ្យលោក អ៊ិត សំហេង រ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា បញ្ហាទាំង ៤ ចំនុចនោះ រួមមាន ការបញ្ជូនពលករខ្មែរពីប្រទេសថៃ មកកម្ពុជាវិញ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ការកំណត់ប្រាក់ឈ្មួលអប្បបរមា និងរបាយការណ៍ពីសហជីព ពាក់ព័ន្ធនឹងការគម្រាមកំហែង លើមេដឹកនាំសហជីព។
លោក ហេង សួរ បានលើកឡើងថា លោក អ៊ិត សំហេង បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានគិតគូរួចរាល់ហើយ លើការបញ្ជូនពលករខ្មែរ ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ។ ក្រសួងក៏បានផ្តល់ជំនាញ និងសេវាការងារដល់ពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃផងដែរ។
ជាមួយគ្នានោះ លោកអ្នកនាំពាក្យ លើកឡើងថា ក្រសួងការងារ ក៏បានស្នើសុំជួបជាមួយដៃគូអភិវឌ្ឍនានា និងប្រព័ន្ធអង្គការសហប្រជាជាតិនៅប្រទេសថៃ ដើម្បីឲ្យពួកគេជួយអន្តរាគមន៍ ឲ្យមានការគោរពសិទ្ធមនុស្សជាមូលដ្ឋាន ដល់ពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ៕
No comments:
Post a Comment