លោក ស៊ូប៊ែឌី លុបចោល គម្រោងជួប សហគមន៍ មានជម្លោះដី នៅបុទុមសាគរ
RFA | ២២ មិថុនា ២០១៤

៥-កុម្ភៈ-២០១៤៖ ពលរដ្ឋតវ៉ានៅការដ្ឋានក្រុមហ៊ុនចិន UNION
DEVELOPMENT GROUP ក្រោយក្រុមសន្តិសុខដុតផ្ទះពលរដ្ឋ ៤៥ខ្នង
កាលពីដើមខែកុម្ភៈ ដើម្បីយកដីធ្វើតំបន់ទេសចរណ៍។ RFA/Tin Zakariya
អ្នករាយការណ៍ ពិសេស នៃអង្គការ សហប្រជាជាតិ ទទួលសិទ្ធិមនុស្ស នៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅថ្ងៃ ២២ មិថុនា នេះ លុបចោល គម្រោង ជួបប្រជុំ ជាមួយ សហគមន៍ មានបញ្ហាដីធ្លី ជាមួយ ក្រុមហ៊ុន ចិន យូញៀន ឌីវែលឡុបមេន (Union Development Group) នៅឃុំ តានូន ស្រុក បុទុមសាគរ ខេត្ត កោះកុង ដោយសារ លោក មានបញ្ហា សុខភាព។
ទោះជាយ៉ាងណា ក្រុមការងារ របស់លោក ដែលដឹកនាំ ដោយអ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) តំណាង ការិយាល័យ ឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួលទុក សិទ្ធិមនុស្ស នៅកម្ពុជា បានដឹកនាំ ក្រុមការងារ មកជួប ប្រជាសហគមន៍ មានជម្លោះដី ដូចការគ្រោងទុក។
ការខកខាន របស់លោក សុរិយា ស៊ូប៊ែឌី នេះ បន្ទាប់ ពីលោក បានជួប ប្រជាពលរដ្ឋ តាមសហគមន៍ ដែលមាន ជម្លោះដីធ្លី ចំនួន ២ នៅឃុំ ជីខលើ ខេត្ត កោះកុង និងសហគមន៍ ស្ពានឆេះ នៅក្រុង ព្រះសីហនុ កាលពីថ្ងៃ ២១ ខែមិថុនា។
នេះ ជាលើកទី១ហើយ ដែលលោក សុរិយា ស៊ូប៊ែឌី បានដាក់កម្មវិធី ចំនួនពីរថ្ងៃ ទៅជួប ប្រជាពលរដ្ឋ ដែលមាន ជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុន ដើម្បី ស្ដាប់ផ្ទាល់ ពីទុក្ខលំបាក របស់ ពលរដ្ឋ ក្នុងសហគមន៍, ហើយ ដោយលោក គ្រោង នឹងយក ពាក្យបណ្ដឹង ការស្នើសុំនានា របស់ ពលរដ្ឋ ទៅដាក់ជូន រ
No comments:
Post a Comment