Paris Peace Accords 23 Oct. 1991

Thursday, June 5, 2014

បក្ស​ធំ​ ទាំង​ពីរ ​គ្រោង​ជួប ​ចរចា​គ្នា​ បន្ត ​ក្នុង​សប្ដាហ៍​នេះ

បក្ស​ធំ​ ទាំង​ពីរ ​គ្រោង​ជួប ​ចរចា​គ្នា​ បន្ត ​ក្នុង​សប្ដាហ៍​នេះ

ដោយ ទីន ហ្សាការីយ៉ា / RFA | ៤ មិថុនា ​២០១៤
បក្ស​ប្រជាន សង្គ្រោះ​ជាតិ ចរចា ៦១០
ដ្ឋលេខាធិការ ​ក្រសួង ​មហាផ្ទៃ, មន្ត្រី​ គណបក្ស ​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និយាយ​ទៅ​រក ប្រធាន​ ក្រុម​អ្នក ​តំណាងរាស្ត្រ ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ​ក្នុង​សន្និសីទ​កាសែត​ ក្រោយ​ជំនួប ​នា​មន្ទីរ​ ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤។  RFA/Tin Zakariya

មន្ត្រី គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ ​ទី​៤ មិថុនា ឲ្យ​ដឹង​ថា, ក្រុម​ការងារ​ នៃ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ ចរចា​គ្នា​បន្ត ​នៅ​ក្នុង​សប្ដាហ៍​នេះ។

មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ ថា, លោក​ បាន​ជួប ​តំណាង ​គណបក្ស ​ប្រជាជន​ កម្ពុជា លោក ព្រុំ សុខា ក្រៅ​ផ្លូវការ ​កាល​ពី​ល្ងាច​ថ្ងៃ ​ទី​៣ មិថុនា និង​បាន ជូន​សេចក្ដី​ព្រាង ​នៃ​ការ​ចរចា ​ជូន​តំណាង​ គណបក្ស ​ប្រជាជន ​កម្ពុជា។

លោក គួយ ប៊ុនរឿន អះអាង​ថា, លោក ព្រុំ សុខា ស្នើ ​ឲ្យ​ក្រុម​ការងារ​ បក្ស​ទាំង​ពីរ​ ជួប​ពិភាក្សា​គ្នា​ ផ្លូវការ ​នៅ​ថ្ងៃ​ ទី​៥ មិថុនា, តែ​ លោក​ មិន​ទាន់ ​ឯកភាព ដោយសារ​ ចាំ​ពិភាក្សា ​ជាមួយ​ ថ្នាក់ដឹកនាំ​ គណបក្ស ​សង្គ្រោះ​ជាតិ ជា​មុន​សិន។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា, ការ​ជួប​គ្នា​ ក្រៅ​ផ្លូវការ ​ម្សិលមិញ​នោះ បាន​ជជែក​ សំខាន់ ​អំពី ​ក្របខ័ណ្ឌ ​នៃ​ការ​កែទម្រង់​ ការ​បោះ​ឆ្នោត។  លោក​ លើក​ឡើង​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ ក៏​ស្នើ​ ឲ្យ​គណបក្ស​ ប្រជាជន កម្ពុជា ដាក់​របៀបវារៈ​ មក​គណបក្ស​ សង្គ្រោះ​ជាតិ​ដែរ ដើម្បី​ ពិភាក្សា​គ្នា​ ថា, ចំណុច​ណា​ខ្លះ ​ត្រូវ​ យក​មក ​ក្នុង​កិច្ច​ចរចា និង​ចំណុច​ណា​ខ្លះ ​ដែល​មិន​ យក​មក​ដាក់​ លើ​តុ​ចរចា​ របស់​ សំណើ​គណបក្ស​ ទាំង​ពីរ៕

No comments:

Post a Comment