លោក កឹម សុខា ទាមទារ ឲ្យមាន តុល្យភាព អំណាច
វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៤

អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងក្នុងកម្មវិធី វេទិកា អ្នកស្ដាប់ វិទ្យុអាស៊ីសេរី
កាលពីយប់ថ្ងៃ២៦ វិច្ឆិកា ឆ្នាំ២០១៣។ RFA
អនុប្រធាន បក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃ ទី១៧ មិថុនា បញ្ជាក់ជំហរ លើការកែទម្រង់ នយោបាយ ជាថ្មី ម្ដងទៀត ដោយទាមទារ សូម ឲ្យមានតុល្យភាព អំណាច រវាង សមាជិក សភា បក្សប្រឆាំង ជាមួយ បក្សកាន់អំណាច។
លោក កឹម សុខា ដែលទើប ត្រឡប់មក ពីប្រទេស នូវែល ហ្សេឡង់ (New Zealand) ក៏បានទាមទារ ឲ្យមាន ការកែទម្រង់ ផ្នែកបណ្ដាញ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់ ឲ្យឯករាជ្យ ដោយបើកឱកាស ឲ្យរាល់បក្ស នយោបាយនានា, រួមទាំង អង្គការមិនមែន រដ្ឋាភិបាល, អាចមាន សិទ្ធិផ្សព្វផ្សាយ ព័ត៌មាន របស់ខ្លួន ដោយឥត រើសអើង និងមិនប្រកាន់ និន្នាការ នយោបាយ។
No comments:
Post a Comment