ប៉ូលិស ប្រឆាំង បាតុកម្ម ត្រូវ បានដាក់ពង្រាយ នៅរោងចក្រ អូសេអង់
ដោយ វោហារ ជាតិ / RFA | ៤ មិថុនា២០១៤
សកម្មភាពកម្មកររោងចក្រអូសេអង់
ទាមទារឲ្យថៅកែរោងចក្រដោះស្រាយតាមលក្ខខណ្ឌដែលកម្មករស្នើសុំ
នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៤។ RFA/Uon Chhin
តំណាង កម្មករ និងកម្មករ ដែលកំពុង ធ្វើកូដកម្ម នៅរោងចក្រ អូសេអង់ (Ocean) នៅសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ជាយរាជធានី ភ្នំពេញ នៅថ្ងៃ ទី៤ មិថុនា ឲ្យដឹងថា, ប៉ូលិស ប្រឆាំងបាតុកម្ម ជាច្រើន ប្រដាប់ ដោយដំបងឆក់ និងខែល ត្រូវ បានដាក់ពង្រាយ នៅមុខ រោងចក្រ អូសេអង់។
កម្មករ រោងចក្រ អូសេអង់ បានធ្វើ កូដកម្ម ជាច្រើនថ្ងៃ មកហើយ ដើម្បី ទាមទារ លក្ខខណ្ឌ ការងារ និងសំណង ពីថៅកែ រោងចក្រ ក្នុងពេល ដែលរោងចក្រ បានផ្អាក ដំណើរការ នៃសង្វាក់ ផលិតកម្ម ក្នុងរយៈពេល មួយខែ គិតចាប់តាំង ពីថ្ងៃ ទី២៦ ឧសភា ដល់ថ្ងៃ ទី២៦ មិថុនា ឆ្នាំ២០១៤។
ទោះយ៉ាងណា កម្មករ ឲ្យដឹងថា មកទល់ម៉ោង ៩ និង៣០ នាទី ព្រឹកថ្ងៃ ទី៤ មិថុនានេះ មិនមាន អំពើហិង្សា កើតឡើង រវាង កម្មករ និងក្រុមប៉ូលិស បង្ក្រាបបាតុកម្ម នៅឡើយទេ។
ទាក់ទង ការផ្អាក សង្វាក់ ផលិតកម្មនេះ តំណាងភាគី រោងចក្រ អះអាងថា ដោយសារ រោងចក្រ មិនមាន អ្នកបញ្ជាទិញ ព្រោះតែ កម្មករ បានធ្វើកូដកម្ម និងបាតុកម្ម ញឹកញាប់ពេក បណ្ដាល ឲ្យដាច់ម៉ូយ អ្នកបញ្ជាទិញអស់៕
No comments:
Post a Comment