បទល្មើស នេសាទ នៅតែ បន្តកើតមាន ទោះបី រដ្ឋាភិបាល ប្រកាស លុបឡូតិ៍នេសាទ
បណ្តាញ ប្រជានេសាទ និងសង្គមស៊ីវិល ជួបប្រជុំញគ្នា នៅថ្ងៃ ទី២៧ មិថុនា ឆ្នាំ ២០១៤។ RFI/ Vann Sokunthea
បទល្មើស នេសាទ ផ្សេងៗ នៅទូទាំង ប្រទេសកម្ពុជា នៅតែ បន្ត កើតមាន, ជាពិសេស នៅក្នុងតំបន់ គោលដៅ សំខាន់ៗ បីកន្លែង, រួម មានតំបន់ ទន្លេសាប, ឆ្នេរ និងតំបន់ ទន្លេមេគង្គ កម្ពុជា។ ប្រឈម នឹងបទល្មើស ទាំងនេះ បណ្តាញ ប្រជានេសាទ និងអង្គការ សង្គមស៊ីវិល បានជួបប្រជុំគ្នា ដើម្បី ពិភាក្សា និងបង្ហាញ ពីការព្រួយបារម្ភ ចំពោះ «បទល្មើស ជលផល នៅកម្ពុជា» នៅក្នុងវេទិកា តុមូល ថ្នាក់ជាតិ ដែលរៀបចំឡើង ដោយសម្ព័ន្ធ ដើម្បី អភិរក្ស ធនធាន ជលផល (ហៅកាត់ ថា, FACT) នៅថ្ងៃ ទី២៧ មិថុនា នេះ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ។ អង្គប្រជុំ បានចេញ សេចក្តីថ្លែងការណ៍ រួមមួយ, ហើយ ហែរដាក់ ទៅកាន់ស្ថាប័ន ពាក់ព័ន្ធ របស់រដ្ឋ និងបណ្តា ទូតមួយ ចំនួនទៀត ដើម្បី ស្វែងរក ការអន្តរាគមន៍ និងដំណោះស្រាយ។
នៅក្នុងវេទិកា តុមូល ថ្នាក់ជាតិនេះ
តំណាង បណ្តាញ ប្រជានេសាទ នៅក្នុងតំបន់ ទន្លេសាប, ឆ្នេរ និងមេគង្គ កម្ពុជា បានបង្ហាញ ពីបទល្មើស នេសាទនានា ដែលពូកគេ បានរកឃើញ។
ជាការរកឃើញ តាមរយៈ ការចុះសង្កេត និងប្រមូល ព័ត៌មាន ដោយផ្ទាល់ នៅតាមបណ្តាខេត្ត ពាក់ព័ន្ធ មួយចំនួន, ដូចជា
ខេត្ត សៀមរាប, បាត់បង់, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម,
កណ្តាល, ព្រៃវែង, តាកែវ, កំពត, កែប, កោះកុង, និងព្រះសីហនុ។
បណ្តាញប្រជានេសាទបានរកឃើញនូវបទល្មើសនេសាទជាច្រើនដូចជា ការដុតរានព្រៃលិចទឹកដើម្បីធ្វើកសិកម្ម ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ការរំលោភធ្វើនេសាទចូលដែនអភិរក្ស ការបួមពង្រីងបឹង ព្រែក ការឆក់ត្រី និង ការអូសអួនដោយម៉ាស៊ីនជាដើម។ ក៏មានផងដែរ បទល្មើសនេសាទដែលបង្កឡើងដោយអ្នកនេសាទជាជនជាតិវៀតណាម និង ថៃនៅក្នុងដែននេសាទកម្ពុជា។
បន្ថែមលើនេះ បណ្តាញប្រជានេសាទដែលមកពីខេត្តផ្សេងៗគ្នាប្រមាណជិត១០០នាក់បាន ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជលផល ថាបានឃុបឃិតជាមួយជនល្មើសនេសាទ ដោយយកប្រាក់ពីពួកគេជាដើម។
ជាការឆ្លើយតប លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានចូលរួមក្នុងវេទិកាតុមូលថ្នាក់ជាតិនេះ បានថ្លែងថា អាជ្ញាធរយកប្រាក់ពីជនល្មើសនេសាទ គឺគ្រាន់តែជាព័ត៌មានប៉ុណ្ណោះ ហើយលោកសុំឲ្យប្រជានេសាទបង្ហាញឈ្មោះអាជ្ញាធរនោះ ដើម្បីឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការទៅផ្លូវច្បាប់។ លោក អ៊ឹង ទ្រី បានលើកឡើងថា មន្ត្រីជលផលកំពុងតែបង្ក្រាបបទនេសាទទាំងអស់នោះ ហើយសូមប្រជានេសាទអត់ធ្មត់ ព្រោះមន្ត្រីត្រូវការ ពេលវេលាក្នុងធ្វើកិច្ចការនេះ។
ក្រោយពីពិភាក្សាដេញដោលគ្នាពេញមួយព្រឹករួចមក បណ្តាញប្រជានេសាទ និង អង្គការសង្គមស៊ីវិលបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលរៀបរាប់ ពីបទល្មើសដែលខ្លួនបានរកឃើញ និង សម្តែងនូវការព្រួយបារម្ភ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ ក៏មានការស្នើសុំដល់រដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធផ្សេងៗ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងចំពោះមន្ត្រីដែលឃុបឃិត ក្នុងការប្រព្រឹត្តិបទល្មើសជលផល និង ជនល្មើសជាដើម។
បើតាមគម្រោង បណ្តាញប្រជានេសាទនឹងយកសេចក្តីថ្លែងការណ៍រួមនេះដាក់ទៅកាន់ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យនារយរដ្ឋមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងកសិកម្ម បរិស្ថាន ធនធានទឹក រដ្ឋបាលជលផល ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និង ស្ថានទូតសហភាពអឺរ៉ុប ដើម្បីឲ្យស្ថាប័នទាំងអស់នេះជួយអន្តរាគមន៍ និង ស្វែងរកដំណោះស្រាយ៕

No comments:
Post a Comment