កម្ពុជា អាចនឹងចាញ់ប្រៀប ប្រទេស ផ្សេងៗ ពេលសមាហរណកម្ម អាស៊ាន
ការបង្កើត សហគមន៍ សេដ្ឋកិច្ច តែមួយ នៅចុង ឆ្នាំក្រោយនេះ
នឹងបើករបាំង ពន្ធគយ ឬមានន័យ ថា,
ការនាំទំនិញ ផ្សេងៗ ទៅកាន់ ប្រទេស ជាសមាជិក នឹងមិនត្រូវ យកពន្ធ នោះទេ។
VOA | ២១ មិថុនា ២០១៤
ភ្នំពេញ —
នៅពេល ដែលបណ្តា ប្រទេស ទាំង១០ នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ហៅ
កាត់ថា
អាស៊ាន) នឹងឈាន ដល់ការបង្កើត សហគមន៍ សេដ្ឋកិច្ច នៅចុងឆ្នាំ ២០១៥,
ក្រុមមន្ត្រី កម្ពុជា បានសម្លឹងឃើញ ថា,
កម្ពុជា នៅមាន កម្លាំងខ្សោយ នៅឡើយ ដើម្បី ធ្វើសមាហរណកម្ម ក្នុងសហគមន៍នេះ។
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ កិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ ថា, កម្ពុជាមិ នសូវ ទទួលផល ចំណេញ ពីសមាជិកភាព ក្នុងសមាគម តំបន់នេះទេ។
អ្នកស្រាវជ្រាវ រូបនេះ មើលឃើញ ថា, កម្ពុជា ទទួល បានផលប្រយោជន៍ ផ្នែកកសាង គតិយុត្តិ ឬផ្នែកច្បាប់ និងកិច្ចព្រមព្រៀងនានា, ប៉ុន្តែ ផ្នែកសេដ្ឋកិច្ច កម្ពុជា មិនសូវ ទទួលបាន ផលចំណេញ ពីសមាគម អាស៊ាន នោះទេ។
«បើ យើង ចូលអាស៊ាន នឹងមាន ភាពងាយស្រួល ក្នុងការនាំ ទំនិញចេញ។ ប៉ុន្តែ យើង អត់មានទំនិញ នាំដដែល។ ទំនិញ ដែលយើង នាំចេញ ភាគច្រើន គឺ ដោយសារ ឈ្មួញ មកពីប្រទេស ចិន, តៃវ៉ាន់, និងជប៉ុន ជាដើម។ ចំណែក ឯផលិតផល ក្នុងស្រុក នឹងស្លាប់ទៅៗ ដោយសារ គេ គ្របដណ្តប់។ គិតទៅហាក់ដូចជា អត់មានអ្វី ចំណេញ។»
ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជា វៀតណាម ឡាវ ភូមា ថៃ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូណេស៊ី។ ការបង្កើតសហគមន៍សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំក្រោយនេះនឹងបើក របាំងពន្ធគយ ឬមានន័យថាការនាំទំនិញផ្សេងៗទៅកាន់ប្រទេសជាសមាជិកនឹងមិនត្រូវយក ពន្ធនោះទេ។ មួយវិញទៀត ពលករជំនាញ ដូចជាវិស្វករ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងផ្នែកគណនេយ្យជាដើម នឹងត្រូវអនុញ្ញាតឲ្យឆ្លងទៅធ្វើការក្នុងចំណោមប្រទេសជាសមាជិកដោយ សេរី។
លោកបណ្ឌិតកែម ឡី យល់ថា កម្ពុជានឹងបាត់បង់សក្តានុពលសេដ្ឋកិច្ចដោយសារកម្ពុជាត្រូវសម្របទៅ តាមការលើកលែងពន្ធគយក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដោយសារតែ សេដ្ឋកិច្ចកម្ពុជាពឹងលើចំណូលពន្ធគយរហូតដល់ប្រមាណជា៣៥ភាគរយនៃ ចំណូលសម្រាប់ថវិកាជាតិសរុប។មួយវិញទៀត កម្ពុជាពិបាកនឹងប្រកួតប្រជែងជាមួយពលករជំនាញរបស់ប្រទេសវៀតណាម និងប្រទេសថៃ ដែលជាប្រទេសជិតខាងខ្លួន។ ហើយពលករនៃប្រទេសទាំងនេះអាចនឹងហូរចូលច្រើនមកធ្វើការនៅប្រទេស កម្ពុជា ដំណាលគ្នានឹងវិស័យអប់រំកម្ពុជាមិនទាន់រឹងមាំ។
ដោយឡែកលោកពូ សុវជ្ជនា អនុប្រធានវិទ្យាស្ថានជាតិសម្រាប់សហប្រតិបត្តិការនិងសន្តិភាព មានប្រសាសន៍ថា កម្ពុជាខ្វះសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ក៏ប៉ុន្តែកម្ពុជាកំពុងកសាងធនធានមនុស្ស។
«បើ យើង និយាយ អំពី សេដ្ឋកិច្ច, យើង អត់សូវ មានអ្វី ក្រៅអំពីផលិតផល រោងចក្រកាត់ដេរ។ ការនាំចេញ របស់យើង, យើង អត់មាន ភាពវិជ្ជមានទេ។ ក៏ប៉ុន្តែ យើង បានបង្កើត ការពង្រឹង គុណភាព, សមត្ថភាព ទៅតាម ស្តង់ដារមួយ ដែលគេ ទទួលស្គាល់ ក្នុងតំបន់។»
ប្រទេសកម្ពុជាបានចូលជាសមាជិកសមាគមអាស៊ាននៅឆ្នាំ១៩៩៩។លោកពូ សុវជ្ជនាយល់ថា សមាជិកភាពនេះបានផ្តល់ឲ្យកម្ពុជាពង្រីកទីផ្សារដែលអាចបើកទូលាយ ទៅរកទីផ្សារក្នុងតំបន់មួយដែលមានប្រជាជាតិចំនួនជាង៦០០លាននាក់។ ផ្ទុយទៅវិញ កម្ពុជានឹងប្រឈមនឹងគុណភាពនៃពលករជំនាញដែលមិនមានគុណភាពតាម ស្តង់ដាររបស់អាស៊ាន ដែលយោងទៅលើគុណភាពរបស់ពលករនៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម។
ប្រទេសកម្ពុជាមានប្រជាជនចំនួនជាង១៤លាននាក់ ក្នុងនោះភាគច្រើនគឺជាកសិករ។ ហើយវិស័យឧស្សាហកម្មរបស់កម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុង លើការវិនិយោគពីក្រៅប្រទេស។ មួយវិញទៀត ការបង្កើតការងារនៅក្នុងស្រុកកំពុងស្ថិតនៅជាបញ្ហាចំណោទមួយ។ ពលករកម្ពុជាបានប្រថុយចេញទៅធ្វើការនៅប្រទេសជិតខាងដោយ ខុសច្បាប់ដើម្បីស្វែងរកប្រាក់កម្រៃខ្ពស់ និងដើម្បីគេចពីភាពឥតការងារធ្វើ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ ជាង២០ម៉ឺននាក់រួចទៅហើយ។ហើយចំនួននេះនឹងកើនឡើងច្រើនជាងនេះ។
លោកធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថា កម្ពុជាបានទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្លះដែរ នៅពេលដែលពលករកម្ពុជាស្របច្បាប់មានភាពងាយស្រួលជាងមុនក្នុងការ ផ្លាស់ទៅធ្វើការជាកម្មករនៅប្រទេសសមាជិកអាស៊ាន។
ប៉ុន្តែកម្ពុជាហាក់ដូចជាមិនទាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុង ការប្រកួតប្រជែងទីផ្សារសេរីរបស់អាស៊ាន ក្រោយពីប្រទេសទាំងដប់បង្កើតសហគមន៍សេដ្ឋកិច្ចតែមួយនោះ។
«ខ្ញុំ មានការ ព្រួយបារម្ភ ថា, ផលិតផលយើង មួយចំនួន នឹងត្រូវ ក្ស័យធនវិញ ដោយសារ ការប្រកួតប្រជែង ពីខាងក្រៅ ដែលជាប្រទេស ក្នុងតំបន់ អាស៊ាន។»
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥គឺជាគោលដៅមួយដែលគេ អាចមើលឃើញថា ប្រទេសជាសមាជិកទាំងដប់នឹងបង្កើតបាននូវកម្លាំងនយោបាយតំបន់មួយ មានឥទ្ធិពលខ្លាំងជាងមុន ហើយវិស័យសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ក៏នឹងត្រូវពង្រឹងដូចគ្នារវាងបណ្តាប្រទេសសមាជិកទាំង ដប់។
ប៉ុន្តែលោកធន់ សារ៉ាយផ្តល់យោបល់ថា កម្ពុជាត្រូវពង្រឹងគុណភាពកម្មករជំនាញចាប់ពីពេលនេះតទៅ។ ហើយកម្ពុជាត្រូវតែពង្រឹងគុណភាពអប់រំផ្នែកភាសាបរទេសដល់ពលករ ជំនាញរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា លើកឡើងថា កម្ពុជាបានទទួលផលចំណេញផ្នែកកម្លាំងនយោបាយក្នុងការចូលជាសមាជិក អាស៊ាននាពេលកន្លងមកដោយសារតែប្រទេសកម្ពុជាជាប្រទេសតូចហើយត្រូវ ពង្រឹងកម្លាំងជាមួយប្រទេសដទៃ។
«សេដ្ឋកិច្ច ក៏របៀប ហ្នឹងដែរ ពីព្រោះ ថា, ការវិនិយោគ នៅស្រុកខ្មែរ គឺសម្រាប់បម្រើ ទីផ្សារ នៅអាស៊ាន ទាំងមូល។»
លោកបណ្ឌិតម៉ី កល្យាណទទួលស្គាល់ថា កម្ពុជានៅមានកម្រិតប្រកួតប្រជែង ក្រោយពីកម្ពុជាចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ ក៏ប៉ុន្តែលោកគិតថា នោះគឺដោយសារកម្ពុជាទើបនឹងចប់សង្គ្រាមមិនអាចរឹងមាំដូចប្រទេស ជិតខាង ដូចជាថៃ និងវៀតណាមនោះទេ។
លោកបណ្ឌិតម៉ី កល្យាណយល់ថា ការពង្រឹងគុណភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវការពេលវេលាបន្ថែមតែប៉ុណ្ណោះ៕

No comments:
Post a Comment