កម្ពុជា ទាត់ចោល អនុសាសន៍ បួនចំណុច របស់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អ.ស.ប.
VOA |
២៨ មិថុនា ២០១៤
ភ្នំពេញ — ប្រទេសកម្ពុជា បានទទួលស្គាល់ នៅចំពោះមុខ អង្គការ សហប្រជាជាតិ ថា,
មានការខ្វះខាត ក្នុងការ ចាត់វិធានការ ការពារ សិទ្ធិមនុស្ស,
ប៉ុន្តែ កម្ពុជា បានទាត់ចោល អនុសាសន៍ ចំនួនបួន ពីប្រទេស ជាសមាជិក
អង្គការ សហប្រជាជាតិ សម្រាប់ ធ្វើការ កែប្រែ ស្ថានភាព សិទ្ធិមនុស្ស
ធ្វើឲ្យប្រសើរ ឡើងនោះ។
នៅក្នុង កិច្ចប្រជុំ គណៈកម្មការ សិទ្ធិមនុស្ស របស់ អង្គការ សហ ប្រជាជាតិ កាលពីថ្ងៃ ព្រហស្បតិ៍ នៅទីក្រុង ហ្ស៊ឺណែវ ប្រទេសស៊្វីស, ប្រទេសនានា បានផ្តល់ អនុសាសន៍ រហូត ដល់ចំនួន ២០៥ចំណុច។ ក្នុងនោះ កម្ពុជា ទទួលយក អនុសាសន៍ ចំនួន ១៦៣ និងកត់ទុក ចំនួន៣៨។ អនុសាសន៍ ចំនួនបួន ក្រៅពីនោះ ត្រូវ កម្ពុជា ទាត់ចោល។
អនុសាសន៍ ដែលកម្ពុជា ទាត់ចោលនោះ ជាប់ទាក់ទង ទៅនឹងការ ការពារ សេរីភាព, សារព័ត៌មាន, ការធានា សិទ្ធិ ទទួលបាន ការអប់រំ សម្រាប់ កុមារ ទាំងអស់, ដោយរាប់បញ្ចូល ទាំងកុមារ ដែលមាន ដើមកំណើត វៀតណាម ផងដែរ។ ក្រៅពីនោះ អនុសាសន៍ ទាក់ទង នឹងការប្រឆាំង នឹងការរើសអើង ចំពោះ កុមារ ដែលងាយ រងគ្រោះ និងអនុសាសន៍ ឲ្យដោះស្រាយ ឡើងវិញ អត្រាបោះបង់ចោល សាលារៀន ក៏ត្រូវ ប្រទេស កម្ពុជា ទាត់ចោលដែរ។
លោក ណី និមល តំណាង អចិន្ត្រៃយ៍ របស់ ប្រទេសកម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ ក្នុងទីក្រុង ហ្ស៊ឺណែវ មានប្រសាសន៍ ក្នុងកិច្ចប្រជុំ អង្គការ សហប្រជាជាតិ ថា៖
«កម្ពុជា បានប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការដោះស្រាយ ទម្រង់ រើសអើងនានា, ប្រឆាំងស្ត្រី ដើម្បី ការពារ សិទ្ធិកុមារ, រួមទាំង មាននយោបាយ និងយុទ្ធសាស្ដ្រ ជាតិ និងផែនការ ជាតិ ជាច្រើន។»
ក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ តំណាងមកពីសហរដ្ឋអាមេរិកបានទទូចឲ្យប្រទេសកម្ពុជាអនុវត្តនូវ អនុសាសន៍ដែលខ្លួនបានទទួលយក។ ជាមួយគ្នានោះសហរដ្ឋអាមេរិកបានកត់សម្គាល់ប្រកបដោយការព្រួយបារម្ភ អំពីបំរាមធ្វើបាតុកម្មមិនទាន់ត្រូវបានលុបចោលនៅឡើយហើយអនុសាសន៍ ដែលទាក់ទងទៅនឹងការលុបចោលឬការកែប្រែលើក្រមព្រហ្មទណ្ឌដូចជាការចែងពី បទបរិហាកេរ្តិ៍ឬការមួលបង្កាច់សេចក្តីសម្រេចរបស់តុលាការជាដើមត្រូវ ប្រទេសកម្ពុជាទាត់ចោល។
ដំណាលគ្នានេះសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកម្ពុជាអនុវត្តន៍ ឲ្យបានឆាប់រហ័សនូវអនុសាសន៍ស្តីពីសិទ្ធិកម្មករនិងច្បាប់ការងារ។
ដោយឡែក ប្រទេស អង់គ្លេស បានស្វាគមន៍ ការប្តេជ្ញាចិត្ត របស់ ប្រទេស កម្ពុជា ក្នុងការបង្កើត ផែនការ សកម្មភាព ដើម្បី ពិនិត្យឡើងវិញ លើអនុសាសន៍ មួយចំនួនក៏ដូចជាការទទួលយកអនុសាសន៍របស់ប្រទេសអង់គ្លេស ទាក់ទងនឹងការស្នើឲ្យមានការកែទម្រង់ការបោះឆ្នោតនៅដំណាច់ឆ្នាំ ២០១៤នេះ។ ប៉ុន្តែ ប្រទេសអង់គ្លេស បានទទូច ពីសារៈសំខាន់ ក្នុងការគោរព សិទ្ធិ ដ៏សំខាន់ និងធានា ថា, សេចក្តី ព្រាងច្បាប់ ស្តីពី អ៊ីនធើណិត «នឹងមិនកាត់បន្ថយ សិទ្ធិសេរីភាព បញ្ចេញមតិ នោះទេ។»
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការច្រានចោលអនុសាសន៍របស់ សហគមន៍អន្តរជាតិដើម្បីពង្រឹងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
«អ្វីដែលជាចំណុចសំខាន់ៗនៃមូលដ្ឋានគ្រឹះក្នុងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យក៏ដូចជាការអនុវត្តសិទ្ធិសេរីភាពសំខាន់ៗដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញហើយដែលអង្គការសហប្រជាជាតិបានលើកឡើងនេះ ហើយរដ្ឋាភិបាលយើងមិនទទួលយកគឺមានន័យថារដ្ឋាភិបាលកម្ពុជាគ្មាន ឆន្ទៈនយោបាយទាល់តែសោះក្នុងការពង្រឹងប្រទេសកម្ពុជាក្លាយជា នីតិរដ្ឋក្នុងការការពារនិងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យឲ្យបាន រឹងមាំ។»
យ៉ាងណាក៏ដោយបណ្តាប្រទេសអាស៊ី មិនបានរិះគន់លើប្រទេសកម្ពុជាទេហើយបានផ្តល់អនុសាសន៍ តិចតួចសម្រាប់កែលម្អវិស័យសិទ្ធិមនុស្សនៅកម្ពុជា៕

No comments:
Post a Comment