Paris Peace Accords 23 Oct. 1991

Sunday, June 22, 2014

លោកុប្បត្តិ | Genesis 7

Genesis
Book of BEGINNINGS -- heavens and earth, light and darkness, seas and land, animals and vegetation with humankind as the climax of God's creative activity "in His image".  Book of RELATIONSHIPS -- between God and His creation, between God and humankind, and between human beings.  Written by Moses approx. 1440 B.C. ("before Christ") during the Exodus. 





ណូអេ​ ចូល​ក្នុង​ ទូក​ធំ

ព្រះយ៉ាវេមាន​ព្រះបន្ទូល​ មក​កាន់ ណូអេ​ ថា៖ «ចូរ​ អ្នក​ ចូល​ទៅ​ក្នុង ​ទូក​ធំ​ ជា​មួយ​ ក្រុម​គ្រួសារ​ ទាំង​មូល ​របស់​ អ្នក​ទៅ, ដ្បិត ​យើង​ បាន​ឃើញ ថា, ក្នុង​ចំណោម ​មនុស្ស​ ជំនាន់​នេះ មាន​តែ ​អ្នក​ទេ ​ដែល​សុចរិត។  ចូរ ​នាំ​សត្វ​ ប្រាំពីរ​គូ ​ពី​ចំណោម​សត្វ ​ទាំង​ប៉ុន្មាន ​ដែល​បរិសុទ្ធ​មក, គឺ​ យក​ឈ្មោល និង​ញី; ចំពោះ ​សត្វ​ មិន​បរិសុទ្ធ​វិញ, ចូរ​ នាំ​តែ​ មួយ​គូ​មក, គឺ ​ឈ្មោល និង​ញី។  ត្រូវ​ នាំ​បក្សាបក្សី​ ដែល​ហើរ​ នៅ​លើ​មេឃ​ ប្រាំពីរ​គូ​ មក​ដែរ, គឺ​ យក​ឈ្មោល និង​ញី ដើម្បី​ រក្សា​ពូជ​វា​ ទុក​នៅ​ លើ​ផែនដី​ ទាំង​មូល, ដ្បិត​ ប្រាំពីរ​ ថ្ងៃ​ទៀត, យើង​ នឹង​ធ្វើ​ ឲ្យ​ភ្លៀង​ បង្អុរ​ចុះ​មក​ លើ​ផែនដី ក្នុង​រយៈ​ពេល​ សែសិប​ថ្ងៃ, ​សែសិប​យប់, ហើយ ​យើង​ នឹង​លុប​បំបាត់​ សត្វ​លោក​ ទាំង​ប៉ុន្មាន ដែល​យើង ​បាន​បង្កើត​មក​ ឲ្យ​អស់ ​ពី​ផែនដី។»

ណូអេ​ បាន​ធ្វើ​តាម​ សព្វ​គ្រប់​ ទាំង​អស់, ដូច​ព្រះយ៉ាវេ​ បង្គាប់។

នៅ​គ្រា​ ទឹក​ជំនន់​ធំ ​លិច​ផែនដី​នោះ, ណូអេ​ មាន​អាយុ​ ៦០០​ឆ្នាំ។  ណូអេ​ បាន​ចូល​ទៅ ​ក្នុង​ទូក​ ជា​មួយ ​កូន​ប្រុស​ ទាំង​បី, ភរិយា, និង​កូន​ ប្រសា​ស្រី ​របស់​លោក ដើម្បី​ ឲ្យ​បាន​រួច​ខ្លួន​ ពី​ទឹក​ជំនន់​ធំ។  មាន​សត្វ​ ទាំងឡាយ ​ពី​ចំណោម​ សត្វ​បរិសុទ្ធ និង​សត្វ​ មិន​បរិសុទ្ធ, ហើយ​ ពី​ចំណោម​ បក្សាបក្សី និង​សត្វ​ លូន​វារ ​នៅ​លើ​ដី, ទាំង​គូៗ, មាន​ឈ្មោល មាន​ញី​ នាំ​គ្នា​ ចូល​មក ​ក្នុង​ទូក​ធំ​ ជា​មួយ​ លោក​ ណូអេ, ដូច​ព្រះជាម្ចាស់​ បាន​បង្គាប់​មក ​លោក​ ណូអេ។  ប្រាំពីរ​ថ្ងៃ​ ក្រោយ​មក, ទឹក​ជំនន់​ធំ​ ក៏​ជន់​ឡើង​ លិច​ផែនដី។

ឆ្នាំ ​ដែល​ណូអេ​ មាន​អាយុ​ ប្រាំ​មួយ​រយ ក្នុង​ខែ​ ទី​ពីរ, ថ្ងៃ​ទី ​ដប់​ប្រាំពីរ, គឺ ​នៅ​ថ្ងៃ ​នោះ​ហើយ​ ដែល​ប្រភព​ទឹក​ ទាំង​ប៉ុន្មាន ​បាន​ផុស​ចេញ​ ពី​ទី​ជំរៅ​ ទឹក​មក, ហើយ ​ទ្វារ​មេឃ​ ក៏​បើក​ចំហ​ដែរ។  ភ្លៀង​ ធ្លាក់​មក លើ​ផែនដី​ អស់​រយៈ​ពេល​ សែសិប​ថ្ងៃ​ សែសិប​យប់។

នៅ​ថ្ងៃ ​ដដែល​នោះ ណូអេ, កូន​ប្រុស ​របស់​លោក (គឺ​ សិម, ហាំ, និង​យ៉ាផេត), ព្រម​ទាំង ​ភរិយា, និង​កូន​ ប្រសា​ស្រី​ ទាំង​បី ​របស់​លោក, ​នាំ​គ្នា​ ចូល​ទៅក្នុង​ ទូក​ធំ។  សត្វ​ព្រៃ​ ទាំង​ប៉ុន្មាន​ តាម​ពូជ ​របស់​វា, សត្វ​ស្រុក​ ទាំង​អស់​ តាម​ពូជ ​របស់​វា​ នីមួយៗ, សត្វ​លូន​វារ​ ទាំង​ប៉ុន្មាន ​នៅ​លើ​ដី​ តាម​ពូជ​ របស់​វា, បក្សាបក្សី​ ទាំង​ប៉ុន្មាន​ តាម​ពូជ ​របស់​វា, ព្រម​ទាំង​ សត្វ​ ទាំង​អស់ ​ដែល​ហើរ និង​មាន​ស្លាប​ ក៏​ចូល​ ជា​មួយ​ដែរ។  សត្វ​មាន​ជីវិត​ ទាំង​ប៉ុន្មាន​ នាំ​គ្នា​ ទាំង​គូៗ មក​រក ​លោក​ ណូអេ ​នៅ​ក្នុង ​ទូក​ធំ, គឺ​ មាន​សត្វ​ ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង ​ទូក​ធំ, ដូច​ព្រះជាម្ចាស់​ បាន​បង្គាប់ ​មក​លោក​ ណូអេ។  រួច​ហើយ​ ព្រះយ៉ាវេ​ ក៏​បិទ​ទ្វារ​ទូក​ នោះ​ទៅ។


ទឹក​ជំនន់​ធំ​ បាន​លិច​ផែនដី អស់​រយៈ​ពេល​ សែសិប​ថ្ងៃ។  ទឹក​ បាន​ជន់​ឡើង, ហើយ ​លើក​ទូក​ធំ ​ឲ្យ​អណ្ដែត​ឡើង ​ផុត​ពី​ដី។  ទឹក​ជន់​ កាន់​តែ​ ខ្លាំង​ឡើងៗ, កំពស់​ទឹក​ កើន​ឡើង​ យ៉ាង​ខ្ពស់, ហើយ​ ទូក​ធំ​ នៅ​អណ្ដែត​ ពី​លើ​ផ្ទៃ​ទឹក។  ទឹក​ ជន់​ឡើង​ កាន់​តែ ​ខ្លាំង ​នៅ​លើ​ ផែនដី, ធ្វើ ​ឲ្យ​លិច​ភ្នំ​ ខ្ពស់ៗ​ ទាំង​ប៉ុន្មាន ​នៅ​ក្រោម​ មេឃ​នេះ។  ទឹក​ជន់​ លិច​ភ្នំ​ ទាំងឡាយ, ហើយ ​ឡើង​ហួស​ភ្នំ​ ទាំង​នោះ​ ដប់​ប្រាំ​ហត្ថ។  សត្វ​លោក​ ទាំងឡាយ ​ដែល​មាន​ ចលនា ​នៅ​លើ​ ផែនដី ​ក៏​វិនាស​សូន្យ​ អស់​ទៅ, គឺ៖ ​ទាំង​បក្សាបក្សី, សត្វ​ស្រុក, សត្វ​ព្រៃ, និង​សត្វ​ ទាំង​ប៉ុន្មាន ​ដែល​នៅ ​រវើករវ័ណ្ឌ​ ពាសពេញ​ លើ​ផែនដី, និង​មនុស្ស​លោក​ ទាំង​អស់​ដែរ។  អ្វីៗ​ ទាំង​អស់ ​ដែល​មាន ​ដង្ហើម​ជីវិត និង​រស់​ នៅ​លើ​ ដី​គោក​ ក៏​ស្លាប់ អស់​ទៅ។  ព្រះយ៉ាវេបាន​លុប​បំបាត់​ សត្វ​លោក​ ទាំង​ប៉ុន្មាន ​អស់​ពី​ផែនដី, គឺ៖ ​ចាប់​ពី​មនុស្ស, សត្វ​ស្រុក, សត្វ​លូន​វារ រហូត ​ដល់​បក្សាបក្សី​ នៅ​លើ​មេឃ, ត្រូវ​ លុប​បំបាត់​ ទាំង​អស់, នៅ​សល់​តែ ​លោក​ ណូអេ និង​អស់​អ្នក​ ដែល​ស្ថិត​ នៅ​ក្នុង​ ទូក​ធំ ជា​មួយលោក​ ប៉ុណ្ណោះ។  ទឹក​ជន់​ នៅ​ នឹង​ថ្កល់​ លើ​ផែនដី អស់​រយៈ​ពេល​ មួយ​រយ​-ហាសិប ​ថ្ងៃ។

Genesis 7

New International Version (NIV)
The Lord then said to Noah, “Go into the ark, you and your whole family, because I have found you righteous in this generation. Take with you seven pairs of every kind of clean animal, a male and its mate, and one pair of every kind of unclean animal, a male and its mate, and also seven pairs of every kind of bird, male and female, to keep their various kinds alive throughout the earth. Seven days from now I will send rain on the earth for forty days and forty nights, and I will wipe from the face of the earth every living creature I have made.

And Noah did all that the Lord commanded him.

Noah was six hundred years old when the floodwaters came on the earth. And Noah and his sons and his wife and his sons’ wives entered the ark to escape the waters of the flood. Pairs of clean and unclean animals, of birds and of all creatures that move along the ground, male and female, came to Noah and entered the ark, as God had commanded Noah. 10 And after the seven days the floodwaters came on the earth.

11 In the six hundredth year of Noah’s life, on the seventeenth day of the second month—on that day all the springs of the great deep burst forth, and the floodgates of the heavens were opened. 12 And rain fell on the earth forty days and forty nights.

13 On that very day Noah and his sons, Shem, Ham and Japheth, together with his wife and the wives of his three sons, entered the ark. 14 They had with them every wild animal according to its kind, all livestock according to their kinds, every creature that moves along the ground according to its kind and every bird according to its kind, everything with wings. 15 Pairs of all creatures that have the breath of life in them came to Noah and entered the ark. 16 The animals going in were male and female of every living thing, as God had commanded Noah. Then the Lord shut him in.

17 For forty days the flood kept coming on the earth, and as the waters increased they lifted the ark high above the earth. 18 The waters rose and increased greatly on the earth, and the ark floated on the surface of the water. 19 They rose greatly on the earth, and all the high mountains under the entire heavens were covered. 20 The waters rose and covered the mountains to a depth of more than fifteen cubits.[a][b] 21 Every living thing that moved on land perished—birds, livestock, wild animals, all the creatures that swarm over the earth, and all mankind. 22 Everything on dry land that had the breath of life in its nostrils died. 23 Every living thing on the face of the earth was wiped out; people and animals and the creatures that move along the ground and the birds were wiped from the earth.Only Noah was left, and those with him in the ark.

24 The waters flooded the earth for a hundred and fifty days.

Footnotes:

  1. Genesis 7:20 That is, about 23 feet or about 6.8 meters
  2. Genesis 7:20 Or rose more than fifteen cubits, and the mountains were covered







1 comment:

  1. Anonymous5:09 AM

    You're serious Khmer Democrate ?
    You really believe that human are created by God ?
    Science means nothing for you ?

    ReplyDelete