បណ្តាញព្រះសង្ឃ ផ្តើមយុទ្ធនាការ ដើម្បី រក្សាដី ពុទ្ធសាសន បណ្ឌិត្យ
សន្និសីទកាសែត របស់ បណ្ដាញ ព្រះសង្ឃ ឯករាជ្យ ដើម្បី យុត្តិធម៌សង្គម នៅថ្ងៃ ទី១៨ មិថុនា ២០១៤។ RFI/Siv Channa
បណ្តាញព្រះសង្ឃ ដែលមានឈ្មោះ ថា “បណ្តាញព្រះសង្ឃ ឯករាជ្យ
ដើម្បី យុត្តិធម៌ សង្គម” បានប្រកាស ចាប់ផ្តើម យុទ្ធនាការ ជួបជុំ
ដាក់ញត្តិតវ៉ា ទៅកាន់ ក្រសួង ធម្មការ និងសាសនា,
ព្រមទាំង មន្ទីរធម្មការ និងសាសនា, តាមបណ្តា ខេត្តនានា។ គោលបំណង
គឺ ព្រះសង្ឃ ទាមទារ មិនឲ្យ ក្រុមហ៊ុន ណាហ្គាវើល យកដីមួយផ្នែក
របស់ ពុទ្ធសាសន បណ្ឌិត្យ នោះទេ។
ក្រុមបណ្តាញ ព្រះសង្ឃ បានជួបជុំ ប្រកាស ក្នុងសន្និសីទ កាសែត
នៅព្រឹកថ្ងៃ ទី១៨ មិថុនានេះ
អំពី ការរំលោភបំពាន ដីវិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ
ដែលស្ថិត នៅជាប់ រដ្ឋសភា។ ដីទំហំ ៣០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ
ត្រូវ បានក្រុមហ៊ុន ណាហ្គា វើល ហ៊ុំព័ទ្ធរបង ក្រោមកិច្ចសន្យា ជួល។
ទីតាំង ពុទ្ធសាសន បណ្ឌិត្យ ក៏ត្រូវ ក្រុមហ៊ុន ណាហ្គា វើល វាយកម្ទេចរបង និងក្លោងទ្វារ ផ្នែកខាងជើង កាលពីខែ ឧសភា។ ក្លោងទ្វារ និងរបង ពុទ្ធសាសន បណ្ឌិត្យនោះ ទិសទែង ដល់ដំណើរការ សាងសង់ផ្លូវ ក្រោមដី របស់ ក្រុមហ៊ុន បនល្បែង ណាហ្គា វើល។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក បណ្តាញ ព្រះសង្ឃ ឯករាជ្យ ដើម្បី យុត្តិធម៌សង្គម បានក្រើនរម្លឹក ដល់ក្រសួង ធម្មការ និងសាសនា ឲ្យចាត់វិធានការ ដកហូតយកដី ពុទ្ធសាសនា បណ្ឌិត្យ មកពីក្រុមហ៊ុន ណាហ្គា វើល មកវិញ។ ក្នុងការទាមទារ រក្សាដី ទីកន្លែង សក្ការៈ ដែលបង្កើតឡើង តាំងពីឆ្នាំ ១៩២១, ហើយ បានវិវឌ្ឍ ជាវិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ នៅទីតាំង សព្វថ្ងៃ កាលពីឆ្នាំ ១៩៩៨ ត្រូវ បានព្រះតេជ ព្រះគុណ ប៊ុត ប៊ុនតិញ និងក្រុមបណ្តាញ ព្រះសង្ឃ គ្រោង នឹងជួបជុំ ដាក់ញត្តិ នៅមន្ទីរធម្មការ និងសាសនា តាមបណ្តាខេត្ត មួយចំនួន, រួមមាន នៅខេត្ត បាត់ដំបង, សៀមរាប, កំពង់ចាម, និងកំពង់ឆ្នាំង។
ក្រៅពីនេះ ព្រះសង្ឃ ក៏នឹងធ្វើយុទ្ធការ ស្វែងរកការគាំទ្រតាមអនឡាញ រួមទាំងទំនាក់ទំនងទៅកាន់សាសនាគ្រឹះ និងសាសនាឥស្លាម នៅទូទាំងពិភពលោក ដោយយកលំនាំតាមការតស៊ូមតិ ដូចនៅប្រទេសស្វីស ដើម្បីរួមគ្នា ការពារដីរបស់ពុទ្ធសាសនបណ្ឌិត្យ។
ក្នុងលិខិតចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ផ្ញើទៅកាន់ក្រុមហ៊ុនណាហ្គាវើល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យក្រុមហ៊ុន ណាហ្គា វើល វាយរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ដើម្បីបង្កលក្ខណៈឲ្យដំណើរការសាងសង់ផ្លូវក្រោមដី ប្រកបដោយសុវត្ថិភាព។ តែក្រុមហ៊ុនណាហ្គាវើល ត្រូវសាងសង់របង និងក្លោងទ្វារថ្មីឡើងវិញ តាមរចនាបថដើម ក្រោយពីបញ្ចប់ការដ្ឋានរបស់ខ្លួន ដែលនៅចំពីមុខបរិវេណពុទ្ធសាសនបណ្ឌិត្យ។
ប៉ុន្តែកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានជួបជុំ ដាក់ញត្តិជូនលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីទាមទារឲ្យបញ្ឈប់ការរុះរើរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ការជួលដីពុទ្ធសាសនបណ្ឌិត្យ ឲ្យក្រុមហ៊ុនណាហ្គាវើល។
ជុំវិញការតវ៉ានោះ លោក មិន ឃិន រដ្ឋមន្ត្រី និងលោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា មិនលើកទូរស័ព្ទទេ នៅព្រឹកថ្ងៃទី១៨មិថុនា។ ចំណែកលោក ផន ថាវី ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ ឲ្យដឹងថា មន្ទីរ មិនទាន់ទទួលញត្តិតវ៉ាពីក្រុមព្រះសង្ឃទេ ហើយម្យ៉ាងទៀត ពុទ្ធសាសនបណ្ឌិត្យ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ដែលផុតពីសមត្ថកិច្ចរបស់មន្ទីរធម្មការ៕

No comments:
Post a Comment