Paris Peace Accords 23 Oct. 1991

Monday, June 9, 2014

Prime Minister-elect Sam Rainsy: Infringement on Cambodia’s territorial waters.


០៩ មិថុនា ២០១៤ / 09 June 2014 | Infringement on Cambodia’s territorial waters.

នៅឆ្នាំ ១៩៨២ រដ្ឋាភិបាល ខុសច្បាប់ នៃប្រទេស កម្ពុជា ពេលនោះ បានចុះហត្ថលេខា ជាមួយ ប្រទេស វៀតណាម លើសន្ធិសញ្ញា ព្រំដែនមួយ ដែលនាំមក នូវការតវ៉ា   និងចោទប្រកាន់ យ៉ាងខ្លាំង ពីសំណាក់ខ្មែរ អ្នកស្នេហាជាតិ បច្ចុប្បន្ន។  សន្ធិសញ្ញានេះ បានអនុញ្ញាតិ ឲ្យប្រទេស វៀតណាម (ហើយ ដោយប្រយោល ឲ្យប្រទេសថៃ ផងដែរ តាមរយៈ ប្រទេស វៀតណាម) ទាមទារ ដែនសមុទ្រ មួយផ្នែកធំ នៃប្រទេស កម្ពុជា។  


បើ ប្រទេសកម្ពុជា សព្វថ្ងៃ យល់ព្រម ឲ្យអនុវត្ត សន្ធិសញ្ញានេះ មានន័យថា, ប្រទេសយើង នឹងបាត់បង់ ដែនសមុទ្រ ទំហំ ៣ម៉ឺន គីឡូម៉ែត្រ ក្រឡា ដែលនឹងធ្លាក់ទៅ ក្នុងកណ្តាប់ដៃ ប្រទេសថៃ, ហើយ នឹងបាត់បង់ ៣ម៉ឺន គីឡូម៉ែត្រ ក្រឡាទៀត ដែលនឹងធ្លាក់ទៅ ក្នុងកណ្តាប់ដៃ ប្រទេសវៀតណាម។ 

លើសពីនេះទៀត, ប្រទេស វៀតណាម នឹងទាមទារ មួយផ្នែក នៃ “ដែនទឹក ប្រវត្តិសាស្ត្រ” របស់ ប្រទេសកម្ពុជា ដែលមានទំហំ ១ម៉ឺន គីឡូម៉ែត្រ ក្រឡា (ពណ៌ផ្កាឈូក   លើផែនទី ខាងក្រោមនេះ)។  តែ អ្វី ដែលចម្លែក និងអយុត្តិធម៌ ជាទីបំផុត   គឺ ប្រទេសកម្ពុជា នឹងបាត់បង់ ដែនសមុទ្រ របស់ខ្លួន   ដែលត្រូវ ភ្ជាប់ទៅនឹងសមុទ្រ អន្តរជាតិ។  ដោយសារ តែ សន្ធិសញ្ញា ឆ្នាំ១៩៨២ នេះ មានតែ ប្រទេសកម្ពុជា មួយគត់ ក្នុងពិភពលោក ដែលមាន ឆ្នេរសមុទ្រ យ៉ាងវែង គួរសម, តែ គ្មានច្រកចេញ ទៅសមុទ្រ អន្តរជាតិ ពីព្រោះ ប្រទេសជិតខាង (គឺ ប្រទេស ថៃ និងវៀតណាម) បានចាប់ដៃគ្នា កណ្តាលសមុទ្រ ហ៊ុមព័ទ្ធ បិទជិត ដែនសមុទ្រ នៃប្រទេសយើង។

A controversial border treaty signed in 1982 by the then illegal Cambodian government [like the current one] allowed Vietnam, and indirectly Thailand, to lay claim on large portions of Cambodia’s territorial waters (comprising our country’s internal waters, territorial sea stricto sensu, contiguous zone, exclusive economic zone and continental shelf).  


If that treaty is effectively implemented Cambodia would lose 30,000 km2 to Thailand, 30,000 km2 to Vietnam and a portion of its "historic waters" (10,000 km2, in pink color on the map) also to Vietnam. Moreover, Cambodia would outrageously be the world’s only coastal nation, with a significantly long seashore, not to have any access to international waters (high seas/ocean).
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment