Paris Peace Accords 23 Oct. 1991

Thursday, June 12, 2014

Reading ACTS chapter 26



ACTS of the Apostles
កិច្ចការ រៀប​រៀង​ដោយ លោក​លូកា



ប៉ូល ​ឆ្លើយ​ការពារ​ខ្លួន ​នៅ​មុខ ​ព្រះបាទ​ អគ្រីប៉ា

ព្រះបាទ​ អគ្រីប៉ា​ មាន​រាជឱង្ការ ​ទៅ​លោក​ ប៉ូល​ ថា៖ «អ្នក​ មាន​សិទ្ធិ​ និយាយ​ការពារ​ខ្លួន ​នៅ​ពេល​នេះ ​បាន។»

លោក​ ប៉ូល ​លើក​ដៃ​ឡើង, មាន​ប្រសាសន៍​ ថា៖ «បពិត្រ​ ព្រះរាជា, ទូលបង្គំ​ មាន​កិត្តិយស​ ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការពារ​ខ្លួន នៅ​ចំពោះ ​ព្រះភក្ត្រ​ ព្រះករុណា ​ថ្ងៃ​នេះ អំពី​ ពាក្យ​បណ្ដឹង​ ទាំង​ប៉ុន្មាន ​ដែល​សាសន៍​ យូដា ​ចោទ​ទូលបង្គំ, ដ្បិត​ ព្រះករុណា​ ជ្រាប​យ៉ាង​ច្បាស់ អំពី​ ទំនៀមទម្លាប់  ​ផ្សេងៗ​ របស់​សាសន៍​ យូដា និង​អំពី​ សេចក្ដី​ ដែល​គេ​ និយម​ជជែក ​វែកញែក។  ហេតុ​នេះ សូម​ ទ្រង់ ​មេត្តា​ព្រះសណ្ដាប់​ ទូលបង្គំ ដោយ​អនុគ្រោះ​ផង។  ជន​ជាតិ​ យូដា​ ទាំង​មូល​ ស្គាល់​ប្រវត្តិ​ របស់ ​ទូលបង្គំ, តាំង​ពី​ក្មេង​ មក​ស្រាប់, ​ហើយ គេ​ ក៏​ដឹង ​ថា,​ តាំង​ពី​ដើម​មក ទូលបង្គំ ​រស់​នៅ​ កណ្ដាល​ចំណោម​ ជន​ជាតិ​ របស់​ ទូលបង្គំ និង​នៅ​ក្រុង ​យេរូសាឡឹម ​របៀប​ណា​ដែរ។  គេ ​បាន​ស្គាល់​ ទូលបង្គំ តាំង​ពី​យូរ​ មក​ហើយ។  ពី​ដើម ទូលបង្គំ​ ជា​អ្នក​ខាង ​គណៈផារីស៊ី ដែល​ជា​គណៈ​ តឹងរ៉ឹង​ជាង​គេ ​ក្នុង​សាសនា ​របស់​យើង។  ប្រសិន​បើ​ ពួក​គេ​ចង់, ពួក​គេ ​អាច​ធ្វើ​ជា​ សាក្សី​បាន។  ប៉ុន្តែ ឥឡូវ​នេះ គេ​ យក​ទូលបង្គំ​ មក​វិនិច្ឆ័យ​ទោស, ព្រោះតែ​ សេចក្ដី​សង្ឃឹម ​លើ​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់ ​បាន​សន្យា ​ជា​មួយ ​បុព្វបុរស ​របស់​យើង។  កុលសម្ព័ន្ធ​ទាំង​ ដប់ពីរ ​របស់​យើង​ នាំ​គ្នា ​គោរព​បំរើ ​ព្រះជាម្ចាស់, ទាំង​យប់ ទាំង​ថ្ងៃ, ឥត​ឈប់​ឈរ, ដោយ​សង្ឃឹម ​ថា, ព្រះបន្ទូល​ សន្យា​នោះ នឹង​បាន​សំរេច។  បពិត្រ​ ព្រះរាជា, ជន​ជាតិ​ យូដា​ បាន​ចោទ​ប្រកាន់ ​ទូលបង្គំ, ព្រោះ​តែ​ សេចក្ដី​សង្ឃឹម ​នេះ​ហើយ។  ចុះ ​ហេតុ​ដូច​ម្ដេច​ បាន​ជា​អស់​លោក​ យល់​ថា, ការ​ដែល ​ព្រះជាម្ចាស់​ ប្រោស​មនុស្ស​ស្លាប់ ឲ្យ​រស់ ​ឡើង​វិញ ជា​ការ​មួយ មិន​គួរ ​ឲ្យ​ជឿ ​ដូច្នេះ?

«ចំណែក ​ឯ​ទូលបង្គំ​ផ្ទាល់, ពី​ដើម​ ទូលបង្គំ ​យល់​ឃើញ ​ថា, ត្រូវ​តែ ​ប្រឆាំង​ នឹង​ព្រះនាម ​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ ណាសារ៉ែត ​គ្រប់​យ៉ាង ​ទាំង​អស់, ហើយ ​ទូលបង្គំ​ បាន​ ប្រព្រឹត្ត ​ដូច្នេះ នៅ​ក្រុង​ យេរូសាឡឹម ​មែន។  គឺ​ ទូលបង្គំ ​បាន​ទទួល​ ច្បាប់​អនុញ្ញាត ​ពី​ក្រុម​ នាយក​បូជាចារ្យ ដើម្បី​ ចាប់​អស់​អ្នក ​ដែល​ជឿ​ លើ​ព្រះអម្ចាស់​ ជា​ច្រើន​នាក់​ យក​ទៅ​ឃុំឃាំង។  នៅ​ពេល​គេ​ សម្លាប់​ អ្នក​ទាំង​នោះ, ទូលបង្គំ​ ក៏​យល់​ស្រប​ ជា​មួយ​ដែរ។  ទូលបង្គំ​ តែង​ចូល​ទៅ​ ក្នុង​សាលា​ប្រជុំនានា​ ជា​ញឹក​ញាប់ ដើម្បី ​ធ្វើ​ទុក្ខ​ទោស​ អ្នក​ទាំង​នោះ, បង្ខំ​ ឲ្យ​គេ​ លះបង់​ចោល ​ជំនឿ ​របស់​ខ្លួន។  ទូលបង្គំ​ ខឹង​គេ​ ជា​ខ្លាំង ​ពន់​ពេក រហូត​ ដល់​ទៅ​តាម ​បៀតបៀន​គេ ​ក្នុង​ក្រុង​នានា, នៅ​បរទេស​ផង។

«ហេតុ​នេះ​ហើយ ​បាន​ជា​ទូលបង្គំ ​ធ្វើ​ដំណើរ​ ទៅ​ក្រុង​ ដាម៉ាស​, ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ ពី​ក្រុម​ នាយក​បូជាចារ្យ។  បពិត្រ​ ព្រះរាជា, នៅ​តាម​ផ្លូវ ប្រមាណ​ ជា​ថ្ងៃ​ត្រង់, ទូលបង្គំ​ បាន​ឃើញ ​ពន្លឺ​មួយ ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ ទៅ​ទៀត​, ចាំង​ពី​លើ​មេឃ​មក​ លើ​ទូលបង្គំ និង​លើ​អ្នក ​ដែល​រួម​ដំណើរ​ ជា​មួយ​ ទូលបង្គំ។  ពេល​នោះ យើង​ខ្ញុំ​ ដួល​ទាំង​អស់​គ្នា, ហើយ ​ទូលបង្គំ ​បាន​ឮ​សំឡេង ​ពោល​មក​កាន់ ​ទូលបង្គំ ​ជា​ភាសា​ហេប្រឺ​ ថា, “សូល​សូល, ​អើយ!  ហេតុ​ដូច​ម្ដេច​ បាន​ជា​អ្នក​ បៀតបៀន​ខ្ញុំ?  អ្នក​ ខំ​ប្រឹង​តយុទ្ធ​ នឹង​ខ្ញុំ ដូច​គោ​ ជល់​នឹង​ជន្លួញ​ ដូច្នេះ​​ មិន​កើត​ទេ។”  

«ទូលបង្គំ​ បាន​តប​ទៅ​វិញ ​ថា, លោក​ម្ចាស់​ អើយ, តើ​ លោក ​ជា​នរណា?”

«ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ មក​ទូលបង្គំ​វិញ​ ថា, “ខ្ញុំ​ ជា​យេស៊ូ​ ដែល​អ្នក​ កំពុង​តែ ​បៀតបៀន។  ចូរ​ ក្រោក​ឈរ​ឡើង។  ខ្ញុំ​ បង្ហាញ​ខ្លួន ​ឲ្យ​អ្នក​ឃើញ, មក​ពី​ខ្ញុំ​ បាន​ជ្រើស​រើស​អ្នក​ ឲ្យ​បំរើ, ព្រម​ទាំង​ ធ្វើ​ជា​បន្ទាល់ ​អំពី​ ហេតុការណ៍​ ដែល​ខ្ញុំ​ បង្ហាញ​ ឲ្យ​អ្នក​ឃើញ​ នៅ​ពេល​នេះ និង​ហេតុការណ៍​ ឯ​ទៀតៗ ដែល​ខ្ញុំ ​នឹង​បង្ហាញ ​ឲ្យ​អ្នក​ឃើញ​ នៅ​ពេល​ខាង​មុខ។  ខ្ញុំ​ បាន​រំដោះ​អ្នក​ ឲ្យ​រួច ​ពី​សាសន៍ ​អ៊ីស្រាអែល និង​សាសន៍​ដទៃ។  ខ្ញុំ​ ចាត់​អ្នក ​ឲ្យ​ទៅ​រក​សាសន៍ ​ទាំង​នោះ ដើម្បី​ បើក​ភ្នែក​គេ​ ឲ្យ​ភ្លឺ, ឲ្យ​គេ ​ងាក​ចេញ​ពី​ សេចក្ដី​ងងឹត, ​បែរ​ មក​រកពន្លឺ, និង​ងាក​ចេញ ​ពី​អំណាច ​របស់ មារ​សាតាំង, បែរ​ មក​រក ​ព្រះជាម្ចាស់​វិញ, ព្រម​ទាំង​ ទទួលការ​អត់ទោស ​ឲ្យ​រួច​ ពី​បាប និង​ទទួល​មត៌ក ​រួម​ជា​មួយ ​អស់​អ្នក ​ដែល​ព្រះជាម្ចាស់ ​ប្រោស​ ឲ្យ​បាន​វិសុទ្ធ ដោយ​មាន ​ជំនឿ​ លើ​ខ្ញុំ។

«បពិត្រ ​ព្រះរាជា, ទូលបង្គំ​ ពុំ​បាន​ជំទាស់ ​នឹង​ការ​អស្ចារ្យ​ ដែល​ទូលបង្គំ ​និមិត្ត​ឃើញ​ នោះ​ឡើយ។  ទូលបង្គំ បាន​ប្រាប់​ ប្រជាជន ​នៅ​ក្រុង​ ដាម៉ាស ​មុន​គេ​បង្អស់, បន្ទាប់​មក ប្រាប់​ប្រជាជន ​នៅ​ក្រុង ​យេរូសាឡឹម, ​នៅ​ស្រុក ​យូដា​ ទាំង​មូល, ហើយ ​ប្រាប់​សាសន៍ ​ដទៃ ​ឲ្យ​កែ​ប្រែ​ ចិត្ត​គំនិត និង​បែរ​មក​រក​ ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត ​អំពើ​ ផ្សេងៗ​ បញ្ជាក់​ថា, គេ ​ពិត​ជា​កែ​ប្រែ​ ចិត្ត​គំនិត​មែន។  មក​ពី​ហេតុ​ នេះ​ហើយ​ បាន​ជា​សាសន៍ ​យូដា​ នាំ​គ្នា​ ចាប់​ទូលបង្គំ​ នៅ​ក្នុង​ព្រះវិហារ, ព្រម​ទាំង​ ប៉ុនប៉ង​ ប្រហារ​ជីវិត​ ទូលបង្គំ​ផង។  ប៉ុន្តែ ដោយ​ព្រះជាម្ចាស់​ ការពារ​ ទូលបង្គំ​ រហូត​ មក​ទល់​ថ្ងៃ​នេះ, បាន​ជា​ទូលបង្គំ​ នៅ​តែ​ ផ្ដល់​សក្ខីភាព ​អំពី​ ព្រះអង្គ នៅ​ចំពោះ​មុខ​ អ្នក​តូច ​អ្នក​ធំ។  ទូលបង្គំ ពុំ​បាន ​និយាយ​អ្វី​ ក្រៅ​ពី​សេចក្ដី ​ដែល​ពួក​ព្យាការី និង​លោក ​ម៉ូសេ បាន​ថ្លែង​ទុក ​អំពី​ ហេតុការណ៍​ ដែល​ត្រូវ​តែ ​កើត​មាន ​នោះ​ឡើយ, ពោល ​គឺ៖ ​ព្រះគ្រិស្ដ បាន​រង​ទុក្ខ​ លំបាក, ហើយ​ មាន​ព្រះជន្ម​ រស់​ឡើង​វិញ​ មុន​គេ​បង្អស់, ទ្រង់​ នឹង​ប្រទាន​ ដំណឹង​ អំពី​ពន្លឺ ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍ ​អ៊ីស្រាអែល និង​សាសន៍ ​ដទៃ។»

កាល​លោក ប៉ូល​ កំពុង​ មាន​ប្រសាសន៍​ ការពារ​ខ្លួន ​ដូច្នេះ, លោក​ ភេស្ទុស​ ក៏​បន្លឺ​សំឡេង​ឡើង ​យ៉ាង​ខ្លាំង​ ថា៖ «ប៉ូល​ អើយ!  អ្នក​ វង្វេង​ស្មារតី ​ហើយ!  គឺ​ អ្នក ​រៀន​សូត្រ ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ ​ជា​វង្វេង​ស្មារតី ​ដូច្នេះ!»

លោក​ ប៉ូល ​តប​វិញ​ ថា៖ «សូម ​ជំរាប​ ឯកឧត្ដម ​ភេស្ទុស, ខ្ញុំបាទ ​មិន​មែន​ វង្វេង ​ស្មារតី​ទេ។  ផ្ទុយ​ទៅ​វិញ, ខ្ញុំ​បាទ​ និយាយ​តែ ​ពាក្យ​ពិត មាន​ន័យ​ ត្រឹម​ត្រូវ។  ព្រះរាជា ​ក៏​ជ្រាប​ អំពី ​ហេតុការណ៍ ​ទាំង​នេះ រួច​ស្រេច​ ទៅ​ហើយ​ដែរ។  ខ្ញុំ​បាទ​ ហ៊ាន​និយាយ​ នៅ​ចំពោះ​មុខ​ ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ ឡើយ, ដ្បិត ​ខ្ញុំ​បាទ ​ជឿ​ជាក់​ ថា, ព្រះរាជា​ ជ្រាប​ទាំង​អស់, ព្រោះ ​ហេតុការណ៍​នេះ ​មិន​មែន​ កើត​ឡើង​ ស្ងាត់ៗ នៅ​កៀន​កោះ​ ណា​មួយ​ នោះ​ទេ។  បពិត្រ ​ព្រះរាជា, តើ​ ព្រះអង្គ ​ជឿ​ពួក​ព្យាការី​ ឬ​ទេ?  ទូលបង្គំ ​ដឹង​ថា, ព្រះអង្គ​ ពិត​ជា​ជឿ​មែន។»   
ព្រះបាទ​ អគ្រីប៉ា​ មាន​រាជឱង្ការ ទៅ​លោក​ ប៉ូល​ ថា៖ «នៅ​
ក្នុងពេល បន្តិចនេះ, អ្នក​ គិតថា នឹងធ្វើ​ ឲ្យ​ខ្ញុំ ​ទៅ​ជា​
គ្រិស្ដបរិស័ទ ​ឬ​

លោក ​ប៉ូល​ ទូល​តប​វិញ​ ថា៖ «ទោះ​បី ​នៅ​តែ​ បន្តិច​ទៀត ឬ​យូរ​ទៀត​ក្ដី, ទូលបង្គំ​ អង្វរ​ព្រះជាម្ចាស់, សូម ​ទ្រង់​ ប្រោសប្រណី មិន​ត្រឹម​តែ​ ដល់​ព្រះរាជា ​ប៉ុណ្ណោះ​ទេ, គឺ ​ដល់​អស់​លោក ​ដែល​កំពុង​ស្ដាប់​ ទូលបង្គំ ​នៅ​ថ្ងៃ​នេះ, សូម​ ឲ្យ​ព្រះរាជា និង​អស់​លោក ​បាន​ដូច​ទូលបង្គំ ​ដែរ, លើកលែង​តែ​ ការ​ជាប់​ច្រវាក់ ​នេះ​ចេញ។»

ព្រះរាជា, លោក ​ទេសាភិបាល, ព្រម​ទាំង ​ម្ចាស់ក្សត្រីយ៍​ បេរេនីស, និង​អ្នក ​ឯ​ទៀតៗ ​ដែល​អង្គុយ​ នៅ​ទី​នោះ, បាន​នាំ​គ្នា​ ក្រោក​ឡើង, ហើយ ​ចាក​ចេញ​ទៅ, ​ទាំង​និយាយ​គ្នា ថា៖ «បុរស​នេះ​ ពុំ​បាន​ ធ្វើ​អ្វី​ខុស ​ដែល​ត្រូវ ​មាន​ទោស​ ដល់​ជីវិត ឬ​ត្រូវ​ ជាប់ច្រវាក់ ​ឡើយ។»


ព្រះបាទ អគ្រីប៉ា​ មាន​រាជឱង្ការ ​ទៅ​កាន់លោក ​ភេស្ទុស​ ថា៖ «ប្រសិន​បើ​ បុរស​នេះ ​មិន​បាន​សូម ​ឡើង​ ទៅ​ដល់​ ព្រះចៅ​ អធិរាជ​ទេ​នោះ, យើង ​អាច​ដោះ​លែង​ គាត់​បាន។»

Acts 26

New International Version (NIV)
Then Agrippa said to Paul, “You have permission to speak for yourself.”

So Paul motioned with his hand and began his defense: “King Agrippa, I consider myself fortunate to stand before you today as I make my defense against all the accusations of the Jews, and especially so because you are well acquainted with all the Jewish customs and controversies.Therefore, I beg you to listen to me patiently.

“The Jewish people all know the way I have lived ever since I was a child, from the beginning of my life in my own country, and also in Jerusalem. They have known me for a long time and can testify, if they are willing, that I conformed to the strictest sect of our religion, living as a Pharisee.And now it is because of my hope in what God has promised our ancestors that I am on trial today. This is the promise our twelve tribes are hoping to see fulfilled as they earnestly serve God day and night. King Agrippa, it is because of this hope that these Jews are accusing me. Why should any of you consider it incredible that God raises the dead?

“I too was convinced that I ought to do all that was possible to oppose the name of Jesus of Nazareth. 10 And that is just what I did in Jerusalem. On the authority of the chief priests I put many of the Lord’s people in prison, and when they were put to death, I cast my vote against them.11 Many a time I went from one synagogue to another to have them punished, and I tried to force them to blaspheme. I was so obsessed with persecuting them that I even hunted them down in foreign cities.

12 “On one of these journeys I was going to Damascus with the authority and commission of the chief priests. 13 About noon, King Agrippa, as I was on the road, I saw a light from heaven, brighter than the sun, blazing around me and my companions. 14 We all fell to the ground, and I heard a voice saying to me in Aramaic,[a] ‘Saul, Saul, why do you persecute me? It is hard for you to kick against the goads.’

15 “Then I asked, ‘Who are you, Lord?’

“ ‘I am Jesus, whom you are persecuting,’ the Lord replied. 16 ‘Now get up and stand on your feet. I have appeared to you to appoint you as a servant and as a witness of what you have seen and will see of me. 17 I will rescue you from your own people and from the Gentiles. I am sending you to them 18 to open their eyes and turn them from darkness to light, and from the power of Satan to God, so that they may receive forgiveness of sins and a place among those who are sanctified by faith in me.’

19 “So then, King Agrippa, I was not disobedient to the vision from heaven. 20 First to those in Damascus, then to those in Jerusalem and in all Judea, and then to the Gentiles, I preached that they should repent and turn to God and demonstrate their repentance by their deeds. 21 That is why some Jews seized me in the temple courts and tried to kill me. 22 But God has helped me to this very day; so I stand here and testify to small and great alike. I am saying nothing beyond what the prophets and Moses said would happen 23 that the Messiah would suffer and, as the first to rise from the dead, would bring the message of light to his own people and to the Gentiles.”

24 At this point Festus interrupted Paul’s defense. “You are out of your mind, Paul!” he shouted. “Your great learning is driving you insane.”

25 “I am not insane, most excellent Festus,” Paul replied. “What I am saying is true and reasonable.26 The king is familiar with these things, and I can speak freely to him. I am convinced that none of this has escaped his notice, because it was not done in a corner. 27 King Agrippa, do you believe the prophets? I know you do.”

28 Then Agrippa said to Paul, “Do you think that in such a short time you can persuade me to be a Christian?”

29 Paul replied, “Short time or long—I pray to God that not only you but all who are listening to me today may become what I am, except for these chains.”

30 The king rose, and with him the governor and Bernice and those sitting with them. 31 After they left the room, they began saying to one another, “This man is not doing anything that deserves death or imprisonment.”

32 Agrippa said to Festus, “This man could have been set free if he had not appealed to Caesar.”

Footnotes:

  1. Acts 26:14 Or Hebrew



No comments:

Post a Comment