Paris Peace Accords 23 Oct. 1991

Saturday, June 14, 2014

Reading ACTS chapter 28



ACTS of the Apostles
កិច្ចការ រៀប​រៀង​ដោយ លោក​លូកា





ប៉ូល ​នៅ​កោះ​ ម៉ាល់ត៍

កាល​បាន​រួច​ ជីវិត​ហើយ, យើង​ ដឹង​ថា, កោះ​នោះ ​ឈ្មោះ ម៉ាល់ត៍។  អ្នក​កោះ​នោះ ​បាន​ទទួល​យើង ​ដោយ​ចិត្ត​ សប្បុរស, រក​អ្វី​ ប្រៀប​ផ្ទឹម ​ពុំ​បាន។  គេ ​អញ្ជើញ​យើង​ ទាំង​អស់​គ្នា​ មក​ជុំវិញ ​ភ្នក់​ភ្លើង​មួយ​ យ៉ាង​ធំ​ ដែល​គេ​ បានដុត, ដ្បិត​ ពេល​នោះ​ មាន​ភ្លៀង​ធ្លាក់, ហើយ​ ធាតុ​អាកាស​ ក៏​ត្រជាក់​ ណាស់​ផង។  លោក ​ប៉ូល​ រើស​មែក​ឈើ​ មួយ​កង ​មក​បោះ ​ក្នុង​ភ្លើង, ស្រាប់​តែ​ មាន​ពស់​វែក​មួយ​ លូន​ចេញ​មក ដោយ​កំដៅ​ភ្លើង, ហើយ ​ចឹក​ដៃ​លោក ​ជាប់។  កាល​អ្នក​កោះ​នោះ ​ឃើញ​ពស់ ​ចឹក​ដៃ​លោក​ ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ ថា៖ «អ្នក​នេះ​ ពិត​ជា​បាន​សម្លាប់ ​គេ​ហើយ, ទោះ​បី ​គាត់ ​ទើប​ នឹង​រួច​ខ្លួន​ ពី​សមុទ្រ​នោះ ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌​ មិន​ទុក​ ឲ្យ​គាត់​ នៅ​រស់​រាន ​មាន​ជីវិត​ដែរ។»  លោក ​ប៉ូល​ បាន​រលាស់ ​ពស់​នោះ ​ទម្លាក់​ ទៅ​ក្នុង​ភ្លើង, តែ​ លោក ​ពុំ​ឈឺ​ចុក​ចាប់​ អ្វី​ទេ។  អ្នក​កោះ​នោះ ​រង់ចាំ​មើល​ លោក​ ប៉ូល ហើម​ខ្លួន ឬ​ក៏​ត្រូវ​ ដាច់​ខ្យល់​ស្លាប់។  ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​ អស់​រយៈ​ពេល​ យ៉ាង​យូរ​មក, គេ ​ឃើញ​ថា ​គ្មាន​ហេតុ​ អាក្រក់​ កើត​ដល់​លោក សោះ, គេ ​ក៏​ដូរ​គំនិត, ហើយ ​បែរ​ជា​ពោល​ ថា, លោក​ ប៉ូល​ ជា​ព្រះ​វិញ។


នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ ​របស់​ មេកន្ទ្រាញ​កោះ ឈ្មោះ​ ពូព្លាស។  គាត់​ បាន​ទទួល​យើង ​ឲ្យ​ស្នាក់​នៅ យ៉ាង​រាក់ទាក់ ​ចំនួន​បី​ថ្ងៃ។  ឪពុក ​របស់​លោក​ ពូព្លាស​ សម្រាន្ដ​នៅ​លើ​គ្រែ, ព្រោះ​ គាត់ ​គ្រុន​ផង មួល​ផង។  លោក​ ប៉ូល​ បាន​ចូល​ ទៅ​ក្នុង​ផ្ទះ​គាត់, ហើយ ​អធិស្ឋាន​ ដាក់​ដៃ​ ពី​លើ និង​ប្រោស​គាត់ ​ឲ្យ​បាន​ជា។  អ្នក​ជំងឺ ​ឯ​ទៀតៗ ​នៅ​លើ​កោះ ​ឃើញ​គាត់​ជា​ ដូច្នេះ, គេ ​ក៏​នាំ​គ្នា ​មក​ដែរ, ហើយ បាន​ជា​ ទាំង​អស់​គ្នា។  ពួក​គេ​ បាន​សំដែង ​ការ​គោរព ​គ្រប់​យ៉ាង ចំពោះ​យើង។  នៅ​ពេល​យើង ​ចេញ​ដំណើរ, ពួក​គេ ​បាន​ជួយ​ឧបត្ថម្ភ​ នូវ​អ្វីៗ ​ដែល​យើង​ ត្រូវ​ការ។

ប៉ូល ​នៅ​ក្រុង រ៉ូម

បី​ខែ ​ក្រោយ​មក យើង ចុះ​សំពៅ​មួយ​ ឈ្មោះ «ឌីអូស្គួរ» ជា​សំពៅ​ មក​ពី​ក្រុង ​អលេក្សានទ្រា ដែល​បាន​ចត​ នៅ​កោះ​នោះ ​ក្នុង​អំឡុង​ពេល ​រដូវ ​រងា។  លុះ ​មក​ដល់​ក្រុង​ ស៊ីរ៉ាគូស, យើង ​បាន​ស្នាក់​នៅ ​ទី​នោះ ​បី​ថ្ងៃ។  បន្ទាប់​មក  យើង ​បាន​សសៀរ​ តាម​ឆ្នេរ​សមុទ្រ ទៅ​ដល់ក្រុង ​រេគាម។  ស្អែក​ឡើង មាន​ខ្យល់​បក់​ មក​ពី​ទិស​ ខាង​ត្បូង, ហើយ ​ក្នុង​រវាង​តែ​ ពីរ​ថ្ងៃ, យើង ​មក​ដល់​ក្រុង​ ពូទីយ៉ូលី។  នៅ​ក្រុង​នោះ យើង​ បាន​ជួប​ពួក ​បង​ប្អូន; គេ ​អញ្ជើញ​យើង ​ឲ្យ​ស្នាក់​នៅ​ ជា​មួយ ​អស់​រយៈ​ពេល ​ប្រាំពីរ​ថ្ងៃ។

រីឯ​ ដំណើរ ​របស់​យើង​ ទៅ​កាន់​ក្រុង ​រ៉ូម បាន​ប្រព្រឹត្ត​ ដូច​ត​ទៅ៖ ពួក​បង​ប្អូន ​នៅ​ក្រុង​ រ៉ូម​ ដឹង​ដំណឹង​ អំពី​យើង ក៏​នាំ​គ្នា ​ធ្វើ​ដំណើរ ​រហូត ​ទៅ​ដល់​ផ្សារ​ អាប់ភាស និង​ភូមិ ​ផ្ទះ​សំណាក​ បី​ខ្នង ដើម្បី​ ទទួល​យើង។  កាល​លោក ​ប៉ូល ​ឃើញ​បង​ប្អូន​ ទាំង​នោះ, លោក ​បាន​អរ​ព្រះគុណ ​ព្រះជាម្ចាស់, ហើយ ​មាន​ចិត្ត​ក្លាហាន ​ឡើង​វិញ។  លុះ​ យើង ​មក​ដល់​ក្រុង ​រ៉ូម​ហើយ, អាជ្ញាធរ ​អនុញ្ញាត ​ឲ្យ​លោក​ ប៉ូល ​នៅ​ផ្ទះ​មួយ  តាម​បំណង​ចិត្ត​លោក, តែ ​គេ ​ដាក់​ទាហាន​ម្នាក់ ​ឲ្យ​នៅ​យាម​លោក​។

ប៉ូល ​ប្រកាស​ព្រះបន្ទូល ​នៅ​ក្រុង ​រ៉ូម

បី​ថ្ងៃ​ ក្រោយ​មក, លោក​ ប៉ូល ​អញ្ជើញ​ អ្នក​មុខ ​អ្នក​ការ ក្នុង​ចំណោម ​ជន​ជាតិ​ យូដា ​ឲ្យ​មក​ជួប​លោក។  លុះ ​គេ​ មក​ជួបជុំ​គ្នា​ហើយ, លោក​ មាន​ប្រសាសន៍ ​ទៅ​គេ ​ថា៖ «បង​ប្អូន ​អើយ, ខ្ញុំ​ ពុំ​បាន​ធ្វើ​អ្វី​ ប្រឆាំង​ នឹង​ប្រជាជាតិ​យើង ឬ​ក៏​ទាស់​ នឹង​ប្រពៃណី​ បុព្វបុរស​យើង​ទេ។  តែ​ គេ​ បាន​ចាប់​ខ្ញុំ​ ឃុំឃាំង ​នៅ​ក្រុង​ យេរូសាឡឹម និង​បញ្ជូន​ខ្ញុំ ​មក​ក្នុង​កណ្ដាប់​ដៃ ​របស់​ ជន​ជាតិ ​រ៉ូម៉ាំង។  កាល​ពួក ​រ៉ូម៉ាំង ​សួរ​ចម្លើយ​ខ្ញុំ ​រួច​រាល់​ហើយ, គេ​ ចង់​ដោះ​លែង​ ខ្ញុំ​វិញ, ព្រោះ​ គេ ​ពុំ​ឃើញ​ខ្ញុំ​ មាន​កំហុស​អ្វី គួរ​ នឹង​មាន​ទោស ​ដល់​ជីវិត​ នោះ​ឡើយ។  ប៉ុន្តែ ជន​ជាតិ ​យូដា​ បាន​នាំ​គ្នា​ ជំទាស់ ជា​ហេតុ​បង្ខំ ​ឲ្យ​ខ្ញុំ​ សូម ​ឡើង​មក​ដល់ ​ព្រះចៅ​អធិរាជ។  រីឯ ​ខ្ញុំ​វិញ, ខ្ញុំ​ គ្មាន ​គោល​បំណង​ នឹង​ចោទ​ប្រកាន់​ ប្រជាជាតិ ​របស់​ខ្ញុំ​ទេ។  ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ សូម ​ជួប និងសូម​ និយាយ ​ជា​មួយ​បង​ប្អូន, ដ្បិត ​ខ្ញុំ ​ជាប់​ចំណង ព្រោះ​តែ ​សេចក្ដី​សង្ឃឹម ​របស់​ ជន​ជាតិ​ អ៊ីស្រាអែល។​»

អ្នក​ទាំង​នោះ ​តប​វិញ​ ថា៖ «យើង​ ពុំ​បាន​ទទួល ​សំបុត្រ​អ្វី​ ពី​ស្រុក ​យូដា ស្ដី​អំពី​ លោក​ឡើយ, ហើយ ​ក៏​គ្មាន​បង​ប្អូន​ ណា​ម្នាក់​ មក​រាយការណ៍ ឬ​និយាយ​ អាក្រក់​ ពី​លោក​ដែរ។  យើង ​ចង់​ស្ដាប់​លោក​ មាន​ប្រសាសន៍​ អំពី​ គំនិត ​របស់​លោក, ព្រោះ ​យើង​ ដឹង​ថា​ មាន​គេ​ ជំទាស់​ នឹង​គណៈ ​របស់​លោក​ នៅ​គ្រប់​ ទី​កន្លែង។»

 គេ​ បាន​ណាត់​ពេល​ ជួប​លោក ​ប៉ូល​ ម្ដង​ទៀត នៅ​ថ្ងៃ​ ណា​មួយ។  លុះ​ ដល់​ថ្ងៃ ​នោះ​ហើយ, មាន​មនុស្ស​ច្រើន​ ជាង​មុន ​មក​ផ្ទះ​លោក​ ប៉ូល។  លោក​ បាន​វែកញែក និង​ធ្វើ​ ជា​បន្ទាល់​ អំពី ​ព្រះរាជ្យ ​របស់​ ព្រះជាម្ចាស់​ ប្រាប់​គេ​ តាំង​ពី​ ព្រឹក​រហូត​ ដល់​ល្ងាច ដោយ​លើក​យក​ គម្ពីរ​វិន័យ ​របស់​ លោក ​ម៉ូសេ និង​គម្ពីរ​ ព្យាការី ​មក​ពន្យល់​ បញ្ជាក់ ​ប្រាប់​គេ ​អំពី​ ព្រះយេស៊ូ។  មាន​ពួក​គេ ​មួយ​ផ្នែក​ បាន​ជឿ​ពាក្យ ​ដែល​លោក ​មាន​ប្រសាសន៍, តែ​ មួយ​ផ្នែក​ទៀត ​ពុំ​ព្រម​ជឿ​ទេ។  ដោយ​ពួក​គេ​ ចាក​ចេញ ​ពី​ទី​នោះ​ទៅ​ ទាំង​ខ្វែង​គំនិត​គ្នា, លោក ​ប៉ូល ​ក៏​មាន​ប្រសាសន៍​ ទៅ​គេ​ ថា៖

«ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ មាន​ព្រះបន្ទូល​ មក​កាន់ ​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​ អេសាយ ​ពិត​ជា​ត្រូវ ​មែន, គឺ​ ព្រះអង្គ ​មាន​ព្រះបន្ទូល ​ថា៖

«“ចូរ​ ទៅ​រក​ ប្រជារាស្ត្រ​នោះ, ហើយ ​ប្រាប់​ពួក​គេ ​ថា៖
អ្នក​រាល់​គ្នា​ ស្ដាប់​ឮ​មែន តែ ​ពុំ​យល់​ទេ;
អ្នក​រាល់​គ្នា​ មើល​មែន តែ ​ពុំ​ឃើញ​ទេ។
ដ្បិត​ ចិត្ត ​របស់​ ប្រជារាស្ត្រ​នេះ ​រឹង​ណាស់;
គេ​ បាន​នាំ​គ្នា​ ខ្ទប់​ត្រចៀក, ហើយ ​បិទ​ភ្នែក
ដើម្បី​ កុំ​ឲ្យ​ មើល​ឃើញ, កុំ​ឲ្យ​ ស្ដាប់​ឮ,
និង​ដើម្បី​ កុំ​ឲ្យ​ យល់,
ហើយ​ ក៏​មិន​ចង់​កែ​ប្រែ​ ចិត្ត​គំនិត​ដែរ
ក្រែង​លោ ​យើង​ ប្រោស​គេ ​ឲ្យ​បាន​ជា។

«ហេតុ​នេះ សូម​ បង​ប្អូន​ ជ្រាប​ថា, ព្រះជាម្ចាស់​ បាន​ប្រទាន ​ព្រះបន្ទូល ស្ដី​អំពី​ ការ​សង្គ្រោះ​ របស់​ ព្រះអង្គ ​ឲ្យ​សាសន៍​ ដទៃ​វិញ, ព្រោះ ​គេ​ មុខ​ជា​ស្ដាប់​ មិន​ខាន!»  [កាល​លោក​ ប៉ូល ​មាន​ប្រសាសន៍​ ដូច្នេះ​ហើយ, ជន​ជាតិ​ យូដា​ ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា ​យ៉ាង​ខ្លាំង​ផង។]  


លោក​ ប៉ូល បាន​ស្នាក់​នៅ​ផ្ទះ ​ដែល​លោក​ បាន​ជួល​នោះ ​អស់​រយៈ​ពេល ​ពីរ​ឆ្នាំ, ហើយ​ លោក ​តែង​ទទួល​ អស់​អ្នក​ ដែល​មក​ជួប​លោក។  លោក​ បាន​ប្រកាស​ ព្រះរាជ្យ​ របស់​ ព្រះជាម្ចាស់ និង​បង្រៀន​គេ អំពី​ ព្រះយេស៊ូគ្រិស្ដ​ ដោយ​ចិត្ត​អង់អាច, ហើយ​ គ្មាន​អ្វី​ មក​រារាំង​លោក ​ឡើយ!

Acts 28

New International Version (NIV)

Paul Ashore on Malta

28 Once safely on shore, we found out that the island was called Malta. The islanders showed us unusual kindness. They built a fire and welcomed us all because it was raining and cold. Paul gathered a pile of brushwood and, as he put it on the fire, a viper, driven out by the heat, fastened itself on his hand. When the islanders saw the snake hanging from his hand, they said to each other, “This man must be a murderer; for though he escaped from the sea, the goddess Justice has not allowed him to live.” But Paul shook the snake off into the fire and suffered no ill effects.The people expected him to swell up or suddenly fall dead; but after waiting a long time and seeing nothing unusual happen to him, they changed their minds and said he was a god.
There was an estate nearby that belonged to Publius, the chief official of the island. He welcomed us to his home and showed us generous hospitality for three days. His father was sick in bed, suffering from fever and dysentery. Paul went in to see him and, after prayer, placed his hands on him and healed him. When this had happened, the rest of the sick on the island came and were cured. 10 They honored us in many ways; and when we were ready to sail, they furnished us with the supplies we needed.

Paul’s Arrival at Rome

11 After three months we put out to sea in a ship that had wintered in the island—it was an Alexandrian ship with the figurehead of the twin gods Castor and Pollux. 12 We put in at Syracuse and stayed there three days. 13 From there we set sail and arrived at Rhegium. The next day the south wind came up, and on the following day we reached Puteoli. 14 There we found some brothers and sisters who invited us to spend a week with them. And so we came to Rome. 15 The brothers and sisters there had heard that we were coming, and they traveled as far as the Forum of Appius and the Three Taverns to meet us. At the sight of these people Paul thanked God and was encouraged. 16 When we got to Rome, Paul was allowed to live by himself, with a soldier to guard him.

Paul Preaches at Rome Under Guard

17 Three days later he called together the local Jewish leaders. When they had assembled, Paul said to them: “My brothers, although I have done nothing against our people or against the customs of our ancestors, I was arrested in Jerusalem and handed over to the Romans. 18 They examined meand wanted to release me, because I was not guilty of any crime deserving death. 19 The Jews objected, so I was compelled to make an appeal to Caesar. I certainly did not intend to bring any charge against my own people. 20 For this reason I have asked to see you and talk with you. It is because of the hope of Israel that I am bound with this chain.”
21 They replied, “We have not received any letters from Judea concerning you, and none of our people who have come from there has reported or said anything bad about you. 22 But we want to hear what your views are, for we know that people everywhere are talking against this sect.”
23 They arranged to meet Paul on a certain day, and came in even larger numbers to the place where he was staying. He witnessed to them from morning till evening, explaining about the kingdom of God, and from the Law of Moses and from the Prophets he tried to persuade them about Jesus. 24 Some were convinced by what he said, but others would not believe. 25 They disagreed among themselves and began to leave after Paul had made this final statement: “The Holy Spirit spoke the truth to your ancestors when he said through Isaiah the prophet:
26 “‘Go to this people and say,
“You will be ever hearing but never understanding;
    you will be ever seeing but never perceiving.”
27 For this people’s heart has become calloused;
    they hardly hear with their ears,
    and they have closed their eyes.
Otherwise they might see with their eyes,
    hear with their ears,
    understand with their hearts
and turn, and I would heal them.’[a]
28 “Therefore I want you to know that God’s salvation has been sent to the Gentiles, and they will listen!” [29] [b]
30 For two whole years Paul stayed there in his own rented house and welcomed all who came to see him. 31 He proclaimed the kingdom of God and taught about the Lord Jesus Christ—with all boldness and without hindrance!

Footnotes:

  1. Acts 28:27 Isaiah 6:9,10 (see Septuagint)
  2. Acts 28:29 Some manuscripts include here After he said this, the Jews left, arguing vigorously among themselves.


No comments:

Post a Comment