Paris Peace Accords 23 Oct. 1991

Thursday, June 19, 2014

លោក​ ស៊ូប៊ែឌី នឹ​ង​ជួប​ គណបក្ស ​ប្រឆាំង ​នៅ​ថ្ងៃ​សុក្រ​ ស្អែក | UN Special Rapporteur Subedi will meet with CNRP tomorrow, Friday

លោក​ ស៊ូប៊ែឌី នឹ​ង​ជួប​ គណបក្ស ​ប្រឆាំង ​នៅ​ថ្ងៃ​សុក្រ​ ស្អែក​

លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អសបទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ ពិសេសរបស់អសប ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា RFI/Ly Meng Hour

អ្នក​រាយ​ការណ៍ ​​ពិសេស​​ អង្គការ​ សហ​ប្រជា​ជាតិ​​ ទទួល​បន្ទុក​​ សិទ្ធិ​មនុស្ស នៅ​​កម្ពុជា​ លោក​ សូរិយា ​ប្រាសាទ ​ស៊ូ​ប៊ែ​ឌី​ គ្រោង​​នឹង​​ជួប​​ គណបក្ស​​ សង្គ្រោះ​​ជាតិ​​ នៅ​​ថ្ងៃ​​សុក្រ​ ទី២០ ​មិថុនា។​  នេះ​​ បើ​ តាម​​លោក ​យ៉ែម ​បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​​ គណបក្ស​​ សង្គ្រោះ​​ជាតិ ​ដែល​​បាន​​បញ្ជាក់​ ប្រាប់​​វិទ្យុ ​​បារាំង​​ អន្តរជាតិ ​(RFI)​ នៅ​ព្រឹក​​ ថ្ងៃ​​ព្រហស្បតិ៍​​នេះ​។ ​​ គណបក្ស​​ សង្គ្រោះ​​ជាតិ ​នឹង​​លើក​យក​​ បញ្ហា​​ សិទ្ធ​មនុស្ស, ​ការ​កែ​ទម្រង់ ​​ប្រព័ន្ធ​តុលាការ, ​និងការ​បោះឆ្នោត​ ជា​​ប្រធាន​បទ​​ ក្នុង​​ការ​ជជែក​​ ពិភាក្សា​​ ជា​មួយ​​លោក ​ស៊ូ​ប៊ែ​ឌី។​

វណ្ណ សុគន្ធា/ RFI | ១៩ មិថុនា ២០១៤
ឆ្លើយតប​ តាម​ការស្នើសុំ ​របស់ ​គណ​បក្ស ​សង្គ្រោះ​ជាតិ, លោក​សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​ជួបពិភាក្សា​ ជាមួយ​លោក កឹម សុខា ប្រធាន ស្តីទី​ គណបក្ស ​ស​ង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​សុក្រ ស្អែក។ការជួប ពិភាក្សា​នេះ ​នឹង​ធ្វើឡើង​ នៅវេលា​ម៉ោង ៥ល្ងាច នៅ​ការិយាល័យ​ ឧ​ត្ត​ម​ស្នងការ​ អង្គការ សហប្រជាជាតិ ​ទទួលបន្ទុក​ សិទ្ធិមនុស្ស​ នៅ​កម្ពុជា។


លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​ គណបក្ស ​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់ ​វិទ្យុ​បារាំង​ អន្តរជាតិ (RFI) នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​នេះ​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ ​នឹង​លើកយក​ ប្រធានបទ សំខាន់ៗ ចំនួន​បី ដើម្បី​ ពិភាក្សា​ ជាមួយ​លោក ស៊ូ​ប៊ែ​ឌី។  ទីមួយ ​ស្តីពី​ការគោរព សិទ្ធមនុស្ស​ នៅ​កម្ពុជា ដែល​នឹង ​លើកយក​បញ្ហា​ ពលករ​ខ្មែរ ​ដែល​ថៃ ​កំពុង​បញ្ជូនមក ​កម្ពុជា​វិញ និងការរំលោភ​ ដីធ្លី ​ដែល​មិនទាន់​បញ្ចប់ ​នៅ​កម្ពុជា ​ផងដែរ។  ទី​ពីរ និយាយ​ អំពី​ កំណែទម្រង់ ​ការបោះឆ្នោត, និងទី​បី​ កំណែទម្រង់ ​ប្រព័ន្ធតុលាការ​កម្ពុជា។

លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើង​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រាយការណ៍​ពី​ការកែទម្រង់​នានា​ជូន​លោក ស៊ូ​ប៊ែ​ឌី ដើម្បី​ឲ្យ​អ្នករាយការណ៍​ពិសេស​ពី​សិទ្ធមនុស្ស​នៅ​កម្ពុជា​រូបនេះ​យកទៅ​ ពិគ្រោះ​ជាមួយ​តំណាង​គណបក្សកាន់អំណាច។

សូម​ជំរាប​ជូន​ថា ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ​ទី ​១៩​ មិថុនា​ នេះ ​លោក ​សូរិយា ​ប្រាសាទ ​ស៊ូប៊ែឌី ​បាន​ជួប​ជាមួយ​លោក​ យូ​ ប៊ុនឡេង ​ប្រធាន​សាលា​ឧទ្ធរណ៍ ​និង ​លោក ​អ៊ឹម ​ឈុនលឹម​ រដ្ឋ​មន្ត្រី​ ក្រ​សួង​រៀប​ចំ​ដែនដី ​នគ​រូប​នីយកម្ម ​និង​សំណង់​។ ​ នេះ ​បើ ​ការ​ឲ្យ​ដឹង​ របស់​លោក​ស្រី ​Bushra​ Rahman​ មន្ត្រី​ ទំនាក់​ទំនង ​របស់​ ការិយាល័យ​ ឧត្តម​ស្នង​ការ ​អង្គការ​ សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​។​

សូមបញ្ជាក់ថា លោក សូរិយា ប្រាសាទ ​ស៊ូ​ប៊ែ​រ​ឌី បាន​ដល់​ប្រទេស​កម្ពុជា​កាល​ថ្ងៃទី ១៥ មិថុនា ហើយ​លោក​ក៏បាន​ជួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ឹម​សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​រួចរាល់​ហើយ​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រូបនេះ នឹង​បន្ត​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត រហូតដល់​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៤ ៕


No comments:

Post a Comment