អាមេរិក និងអង់គ្លេស ស្នើ ឲ្យកម្ពុជា ទទួលយក អនុសាសន៍ របស់ អ.ស.ប.
RFA | ២៧ មិថុនា ២០១៤
តំណាង អចិន្ត្រៃយ៍ របស់ កម្ពុជា នៅឯការិយាល័យ អង្គការ សហប្រជាជាតិ (អ.ស.ប.) នៅទីក្រុង ហ្សឺណែវ បដិសេធ មិនទទួលយក អនុសាសន៍ របស់ ប្រទេស ជាសមាជិក អង្គការ សហប្រជាជាតិ ចំនួន ៤ចំណុច សំដៅ លើកកម្ពស់ ផ្នែកសិទ្ធិ ជួបប្រជុំ, សេរីភាព បង្កើតសមាគម, សេរីភាព សារព័ត៌មាន, និងការផ្អាក ជាបណ្ដោះអាសន្ន លើដី សម្បទាន សេដ្ឋកិច្ច និងការពិនិត្យ លើដី សម្បទាន សេដ្ឋកិច្ច ឡើងវិញ។
នៅក្នុង កិច្ចប្រជុំ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ កាលពីថ្ងៃ ទី២៦ មិថុនា ដែលជាកិច្ចប្រជុំ ត្រួតពិនិត្យ ជាសកល តាមពេលវេលា កំណត់ លើកទី២, ប្រទេស ជាសមាជិក អង្គការ សហប្រជាជាតិ, រួម មាន សហរដ្ឋ អាមេរិក និងអង់គ្លេស, ស្នើ សូម ឲ្យរ
អង់គ្លេស ក៏ស្នើឲ្យកម្ពុជា ពិនិត្យឡើងវិញចំពោះសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មផ្នែក បច្ចេកវិទ្យា ដើម្បីធានាថា ច្បាប់នេះមិនត្រូវប្រើប្រាស់ដើម្បីបំបិទសិទ្ធិសេរីភាពផ្នែកបញ្ចេញ មតិ។
ចំណែកសហរដ្ឋអាមេរិក វិញ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទទួលអនុសាសន៍មួយចំនួនពីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ សហរដ្ឋអាមេរិក បានសំដែងក្តីបារម្ភពីការហាមឃាត់សិទ្ធិធ្វើបាតុកម្ម ក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ និងធ្វើឲ្យប្រសើរឡើងនូវសិទ្ធិកម្មករ និងស្តង់ដារការងារ។
តំណាងអចិន្ត្រៃយ៍របស់កម្ពុជា នៅឯការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក នៃ សំអុល បដិសេធមិនទទួលយកអនុសាសន៍ចំនួន៤ និងកត់សម្គាល់ចំនួន៣៨ ក្នុងចំណោម២០៥ ដែលបានស្នើឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្ត។
ក្នុងចំណោមអនុសាសន៍ដែលត្រូវបានកត់សម្គាល់ និងបដិសេធ រួមមាន ច្បាប់ពាក់ព័ន្ធនឹងរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌស្ដីពីបទបរិហារកេរ្តិ៍ ដែលធានានូវឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់ស្ដីពីអ៊ីនធឺណិត។ រដ្ឋាភិបាលក៏បដិសេធលើអនុសាសន៍ពាក់ព័ន្ធនឹងការគោរពសេរីភាពខាងការ ជួបប្រជុំ និងការស៊ើបអង្កេតលើការប្រើប្រាស់កម្លាំងពុំសមាមាត្រទៅលើក្រុម បាតុករ។ បន្ថែមលើនេះទៀត អនុសាសន៍ស្ដីពីការឃុំខ្លួនបណ្ដោះអាសន្ន មុនពេលការផ្តល់សច្ចាប័នទៅលើពិធីសារតាមជម្រើសនៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការបន្តដាក់ឲ្យប្រើប្រាស់នូវការផ្អាកជាបណ្ដោះអាសន្នលើដីសម្បទាន សេដ្ឋកិច្ច និងការពិនិត្យមើលលើដីសម្បទានសេដ្ឋកិច្ចឡើងវិញ ក៏រដ្ឋាភិបាលមិនបានទទួលយកដែរ។
អ្នកសម្របសម្រួលការងារសេរីភាពបញ្ចេញមតិ កញ្ញា សន រ៉ាមណា ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបដិសេធអនុសាសន៍សំខាន់ៗស្ដីពីស្ថានភាពសិទ្ធិមនុស្ស៖ «ការបដិសេធនេះ បង្ហាញ ការខ្វះ ការគោរព ឬធានា សិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបប្រជុំ ដោយសន្តិវិធី, ពីព្រោះ អ្វី ការដាក់ចេញ របស់ ប្រទេស ផ្សេងៗ មានអនុសាសន៍ មួយចំនួន ពាក់ព័ន្ធ នឹងសេរីភាព បញ្ចេញមតិ និងជួបប្រជុំ ជាដើម។»
លោក នៃ សំអុល មិនបានបញ្ជាក់មូលហេតុនៃការបដិសេធអនុសាសន៍តំណាងប្រទេសសមាជិក អង្គការសហប្រជាជាតិ ឡើយ ប៉ុន្តែបញ្ជាក់ថា ការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់លើកទី២ (Universal Periodic Review) មានសារប្រយោជន៍សម្រាប់រដ្ឋាភិបាល ដើម្បីបង្កើតជាគោលនយោបាយស្ដីពីសិទ្ធិមនុស្ស។ លោកក៏ស្វាគមន៍កិច្ចពិភាក្សានឹងតំណាងប្រទេសសមាជិកអង្គការ សហប្រជាជាតិ ដើម្បីជំរុញធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋសភាបានអនុម័តច្បាប់ពាក់ព័ន្ធវិស័យតុលាការចំនួន៣ ដែលអាចពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជា។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ភាគីកម្ពុជា តំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្លែងក្នុងកិច្ចប្រជុំនោះថា អង្គការសិទ្ធិមនុស្សកំពុងព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស។ អង្គការនេះស្នើឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់បោះឆ្នោត ធានាសិទ្ធិប្រមូលផ្តុំ និងសមាគម និងបើកសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន។
ចំណែកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វិញ ស្នើឲ្យរដ្ឋាភិបាលលុបចោលបម្រាមលើការប្រមូលផ្តុំដោយសន្តិវិធី ទាំងស្រុង។ អង្គការនេះសម្ដែងការសោកស្ដាយ ដែលរដ្ឋាភិបាលមិនទទួលយកអនុសាសន៍ស្នើឲ្យមានការស៊ើបអង្កេត ការប្រើប្រាស់កម្លាំងយោធា និងប៉ូលិសច្រើនហួសហេតុ ដើម្បីបង្ក្រាបកម្មករ និងបាតុករ និងការបញ្ចប់អំពើនិទ្ទណ្ឌភាព៕
No comments:
Post a Comment