Paris Peace Accords 23 Oct. 1991

Monday, July 21, 2014

បក្ស​ទាំង​ពីរ​ នឹង​ជួប ​ចរចា​គ្នា​ ដោយ​មាន​ សមាសភាព ​ម្ខាង​ ៨​នាក់ | 2 Parties will meet to negotiate with 8 from each side

បក្ស​ទាំង​ពីរ​ នឹង​ជួប ​ចរចា​គ្នា​ ដោយ​មាន​ សមាសភាព ​ម្ខាង​ ៨​នាក់

RFA | ២០ កក្កដា ២០១៤

ហ៊ុន សែន សម រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ ជាមួយ​ ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​ចេញ​ ពី​​ប្រជុំ ​នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ ទី​១៦ កញ្ញា ឆ្នាំ​២០១៣។  RFA/Mom Sophon

អ្នកដឹកនាំ​ ជាន់​ខ្ពស់​ គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ នឹង​ជួប​ចរចា​ ថ្នាក់ដឹកនាំ ​កំពូល​ នៅ​ថ្ងៃ​ ទី​២២ កក្កដា តាម​ការ​គ្រោង​ទុក។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ ទី​២១ កក្កដា ថា, នៅ​ក្នុង​ ការ​ចរចា ​ថ្នាក់ដឹកនាំ​ កំពូល​នេះ មាន​មន្ត្រី​ ចំនួន ៨​រូប មក​ពី​គណបក្ស ​នីមួយៗ​ ចូល​រួម។  លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ ដឹកនាំ​ ដោយ​លោក សម រង្ស៊ី ជា​ប្រធាន​ គណបក្ស, លោក កឹម សុខា ជា​អនុ​ប្រធាន, និង​លោក ប៉ុល ហំម, រួម​ នឹង​ជំនួយការ​ ជា​មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ ចំនួន ៥​រួប​ទៀត។

រី​ឯ​ ខាង​គណបក្ស ​ប្រជាជន​កម្ពុជា​វិញ ដឹកនាំ ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន ​គណបក្ស​ ប្រជាជន​កម្ពុជា, លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង. លោក សាយ ឈុំ, រួម​នឹង​ជំនួយ​ការ ​មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ ចំនួន ៥​រួប​ទៀត។


លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​ចរចា​នេះ គឺ​ចរចា​ជា​កញ្ចប់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​កញ្ចប់​ចរចា​នេះ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា។ លោក​អះអាង​ថា ការ​ចរចា​ជា​កញ្ចប់​នេះ រួម​មាន​និយាយ​ពី​ការ​ដោះលែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ សង្គ្រោះ​ជាតិ ទាំង ៧​នាក់ និង​ជំនួយ​ការ​អ្នកស្រី មូរ សុខហួរ មួយ​រួប​ទៀត។ ក្រៅ​ពី​នេះ​មាន​ជជែក​អំពី​ការ​កែ​ទម្រង់ គ.ជ.ប. និង​សភា។ ការ​កែ​ទម្រង់ គ.ជ.ប. គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​សមាសភាព​សមាជិក គ.ជ.ប. មក​ពី​ខាង​គណបក្ស​ទាំង​ពីរ​ចំនួន ៣​រូប ក្នុង​គណបក្ស​នីមួយៗ និង​មក​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣​នាក់​ទៀត សរុប​ទាំង​អស់ ៩​នាក់។

ចំពោះ​ការ​បោះឆ្នោត​អនុម័ត​សមាសភាព គ.ជ.ប. នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ឯកភាព​ពី​គ្រប់​គណបក្ស​ដែល​មាន​ អាសនៈ​ក្នុង​សភា គឺ​មិន​និយាយ​ពី​រួប​មន្ត ២ ភាគ ៣ ឬ ៥០% បូក​១​ទៀត​ទេ។

ការ​កំណត់​ពេល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ​ជួប​គ្នា​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​កាល​ពី​ថ្ងៃ​ទី​ ២០ កក្កដា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឯកភាព​គ្នា​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ។ ម្យ៉ាង​ទៀត ការ​ចរចា​នេះ ផ្អែក​លើ​ការ​ព្រមព្រៀង​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៤ កន្លង​ទៅ៕



No comments:

Post a Comment