មន្ត្រី បក្សប្រឆាំង ៨រូប ត្រូវ បានដោះលែង ឲ្យមាន សេរីភាពវិញ
RFA| 22 July 2014
ពលរដ្ឋ នៅខាងមុខ ពន្ធនាគារ ព្រៃ ស ចាំទទួល មន្ត្រី បក្សសង្គ្រោះជាតិ ៨រូប ចេញពីពន្ធនាគារ នៅរសៀលថ្ងៃ ទី២២ កក្កដា ២០១៤។ RFA/Leng Maly
មនុស្ស ប្រមាណ ១ពាន់នាក់ កំពុងរង់ចាំ ដំណឹង ស្ដីពី ការដោះលែង មន្ត្រី គណបក្ស សង្គ្រោះជាតិ ៨រូប នៅមុខច្រកចូល ពន្ធនាគារ ព្រៃ ស នៅរសៀលថ្ងៃ ទី២២ កក្កដា នេះ។
មេធាវី មួយរូប បញ្ជាក់ថា, ដំណឹង ស្ដីពី ការដោះលែងនេះ គឺ ជាការពិត, ហើយ លោក កំពុងរង់ចាំ លិខិតស្នាម ចេញពីតុលាការ។
ការសម្រេច ដោះលែងនេះ គឺ បន្ទាប់ ពីមានជំនួប ចរចា កំពូល រយៈពេល ៥ម៉ោង រវាង គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃ ទី២២ កក្កដានេះ នាវិមាន ព្រឹទ្ធសភា។
បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ៧នាក់ និងមន្ត្រី កិច្ចការ សាធារណៈម្នាក់ ត្រូវ បានអាជ្ញាធរ រដ្ឋាភិបាល ចាប់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំង ពីថ្ងៃ កើតមាន អំពើហិង្សា រវាង សន្តិសុខ សាលាខណ្ឌ ដូនពេញ និងសកម្មជន អ្នកគាំទ្រ គណបក្ស កាលពីថ្ងៃ ទី១៥ ខែកក្កដា ក្បែរទីលាន ប្រជាធិបតេយ្យ។ សាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ អ្នកទាំង ៨នាក់ ពីបទដឹកនាំ ធ្វើកុបកម្ម, បទញុះញង់ ឲ្យមានអំពើហិង្សា, និងបទផ្ដើម គំនិត ក្នុងអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស។
No comments:
Post a Comment