កម្មករ ជិត២០០នាក់ ត្រូវ បានថៅកែ រត់ចោលមិនបើក ប្រាក់ខែឲ្យ
RFA | ២៥ កក្កដា ២០១៤
កម្មករ រោងចក្រ កាត់ដេរ យូ អ៊ី និងអាជ្ញាធរ សម្រុះសម្រួលគ្នា នៅមុខ រោងចក្រ កាលពីថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Ouk Savborey
កម្មករ រោងចក្រ កាត់ដេរ យូ អ៊ី ជិត២០០នាក់ មិនបានបើក ប្រាក់ខែ មិថុនា ដោយសារតែ ថៅកែ ចិន រត់ចោល កាលពីថ្ងៃ ៩ ខែមិថុនា កន្លងមក, គឺ មួយថ្ងៃ មុនកម្មករ ត្រូវ បើកប្រាក់ខែ។ ក្រុមកម្មករ បានប្ដឹង ទៅក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឲ្យជួយ ដោះស្រាយ។ ក្រសួងការងារ បានសន្យា ឲ្យកម្មករ រង់ចាំ រហូត ដល់ថ្ងៃ ២៥ ខែកក្កដា។ ប៉ុន្តែ គ្មាន ដំណោះស្រាយ ដោយសារតែ មិនមាន វត្តមាន ថៅកែ។ ក្រុមកម្មករ ផ្ទុះកំហឹង បម្រុងដឹក សម្ភារៈ ក្នុងរោងចក្រ យកទៅលក់ ដើម្បី បើកប្រាក់ខែ ២ខែ ដែលថៅកែ បោកប្រាស់ ពលកម្ម ពួកគេ ជិត២០០នាក់ នោះ។
No comments:
Post a Comment