បុណ្យឯករាជ្យបារាំង ប្រារព្ធនៅចំថ្ងៃបុណ្យ១០០ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ ១៤កក្កដា ២០១៤
REUTERS/Thomas Samson/Pool
ទាហានបារាំង និងបរទេស ស្លៀកឯកសណ្ឋានទាហាន ដែលចូលប្រយុទ្ធ ជួយបារាំង នៅជំនាន់សង្រ្គាម លោកលើកទីមួយ ដើរក្នុងព្យុហយាត្រា ១៤ កក្កដា ២០១៤ / Reuters
កងទ័ព កម្ពុជា នៅក្នុងពិធីហែក្បួន ព្យុហយាត្រា ថ្ងៃបុណ្យជាតិ បារាំង ១៤ កក្កដា
ប៉ារីស ប្រារព្ធខួប ១០០ឆ្នាំ នៃសង្រ្គាម លោកលើកទីមួយ
ដោយ ឈាង បុប្ផា / RFI | ១៤ កក្កដា ២០១៤
រដ្ឋាភិបាល បារាំង បានជ្រើសរើស យកថ្ងៃបុណ្យជាតិ បារាំង ១៤កក្កដា ដើម្បីរំលឹកខួប១០០ឆ្នាំ នៃការចាប់ផ្តើម សង្រ្គាមប្រល័យលោក។ សង្រ្គាម លោកលើកទីមួយ (១៩១៤-១៩១៨)បានចាប់ផ្តើម នៅអឺរ៉ុប និងបានសម្លាប់មនុស្ស ជាង៩លាននាក់ ដែលភាគច្រើន ជាទាហាន នៅក្នុងសមរភូមិ។ នៅឆ្នាំ២០១៤ រដ្ឋាភិបាល បារាំង បានអញ្ជើញ អ្នកតំណាងប្រទេស មកពី៧៥ប្រទេស ដែលមានទាំង យោធា និងយុវជន ដើម្បីចូលរួម ក្នុងខួប១០០ឆ្នាំ នៃសង្រ្គាម លោកលើកទីមួយ ក្នុងទីក្រុងប៉ារីស។
ទាហានបារាំងជើងគោក ជើងអាកាស និងជើងទឹក និងក្រុមទាហានបរទេសមកពី ៧៥ ប្រទេសបានចូលរួមដើរព្យុហយាត្រា ចំណែកក្បួនរថយន្ត រថពាសដែក រថក្រោះ និងទ័ពសេះ រាប់រយបរទៅមុខយ៉ាងសង្ហារ នៅក្រោមក្រសែភ្នែករបស់ទស្សនិកជន នៅលើវិថីChamps Elysées សំដៅវេទិការបស់ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ដែលស្ថិតនៅទីលានLa Concorde។
ជារៀងរាល់ឆ្នាំ ប្រទេសបារាំងរៀបចំបុណ្យជាតិ ដើម្បីរំលឹកដល់បដិវត្តិបារាំង ១៤កក្កដា ១៩៧៨។ នៅថ្ងៃ១៤កក្កដា ប្រជាជនបារាំងធ្លាប់បានធ្វើបដិវត្តរំដោះខ្លួនចេញពីរបបរាជានិយម។ បុណ្យជាតិនេះមានប្រជាប្រិយភាពខ្លាំងណាស់ នៅក្នុងប្រទេសបារាំង។ ប្រជាជនបារាំងរាប់ពាន់នាក់មកពីគ្រប់ខេត្ត ក្រុងចុះឈ្មោះ និងធ្វើដំណើរមកប៉ារីស ដើម្បីអាចចូលមើលក្បួនព្យុហយាត្រា ដ៏មានរបៀប និងសំបូរបែប នៅលើដងវិថីដ៏ស្រស់ស្អាតជាងគេក្នុងទីក្រុងប៉ារីស គឺChamps Ellysée។
រដ្ឋាភិបាលបារាំងទំនងចង់ឆ្លៀតឱកាសយកបុណ្យជាតិដែលមានប្រជាប្រិយភាពដើម្បីរៀបចំពិធីរំលឹក ខួប១០០ ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ និងបានអញ្ជើញអ្នកតំណាងប្រទេសចំនួន ៨០ ឲ្យចូលរួម។ តាមអ្នកវិភាគ ដោយរៀបចំកម្មវិធីខួប១០០ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ រដ្ឋាភិបាលបារាំងមិនត្រឹមសាងកេរ្តិ៍ឈ្មោះក្នុងនាមជាប្រទេសផ្តួចផ្តើមគំនិតរំលឹកដល់សោកនាដកម្មនៃសង្រ្គាមលោកលើកទីមួយ ប៉ុន្តែ រដ្ឋាភិបាលបារាំងក៏អាចឆ្លៀតឱកាសនេះបង្ហាញសមត្ថភាពការពារជាតិបារាំង តាំងពីកងទ័ព សព្វាវុធ ដល់ភ្ញៀវអន្តរជាតិ។ គួរដឹងថា ដូចជាមហាអំណាចអាមេរិក ឬ ប្រទេស នៅអឺរ៉ុប ផ្សេងទៀត រដ្ឋាភិបាលបារាំងស្វែងរកអតិថិជន ដើម្បីទិញយន្តហោះចម្បាំង និងសព្វាវុធរបស់ខ្លួន។ ដូច្នេះការឆ្លៀតបង្ហាញកម្លាំងកងទ័ព និងភាពសម្បូរបែបនៃសព្វាវុធដល់ភ្នែកភ្ញៀវអន្តរជាតិ គឺជាសកម្មភាពផ្សព្វផ្សាយដែលអាចផ្តល់ផលចំណេញដល់រដ្ឋាភិបាលបារាំង។
អ្នកតំណាងរាប់រយនាក់មកពី៧៥ប្រទេសចូលរួមបុណ្យរំលឹកដល់ទាហានរាប់លាននាក់ដែលស្លាប់នៅក្នុងសង្រ្គាមលោកលើកទីមួយ
បុណ្យជាតិបារាំង នៅថ្ងៃ ១៤ កក្កដា នេះជាថ្ងៃបុណ្យពិសេសខុសពីឆ្នាំមុនៗ ដោយរដ្ឋាភិបាលបារាំងបានសម្រេចកំណត់យកថ្ងៃនេះ ដើម្បីរំលឹកខួប ១០០ ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ ដែលចាប់ផ្តើម នៅឆ្នាំ ១៩១៤ និងបញ្ចប់ទៅ នៅឆ្នាំ ១៩១៨។ នេះជាលើកទីមួយដែលអ្នកតំណាងមកពីប្រទេសចំនួនពាក់កណ្តាលពិភពលោកបានមកជួបជុំគ្នា នៅកន្លែងតែមួយ ដើម្បីបា្ររព្ធខួប ១០០ ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ។
រដ្ឋាភិបាលបារាំងបានអញ្ជើញមនុស្សមកពី ៨០ប្រទេស ប៉ុន្តែ មានតែ ៧៥ប្រទេស ប៉ុណ្ណោះបានយល់ព្រមចូលរួម ក្នុងនោះមានកម្ពុជាដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេស ហោ ណាំហុង។ កម្ពុជាត្រូវអញ្ជើញឲ្យចូលរួមក្នុងពិធីបុណ្យរំលឹកខួប ១០០ ឆ្នាំ ដែលធ្វើនៅចំថ្ងៃបុណ្យជាតិបារាំង ព្រោះកម្ពុជា ដូចប្រទេសនៅអាហ្រ្វិក និងនៅអាស៊ីផ្សេងទៀត ធ្លាប់ស្ថិតនៅ ក្រោមអាណាព្យាបាល ឬ អាណានិគមកិច្ចបារាំង។ នៅជំនាន់សម័យសង្រ្គាមលោកលើកទីមួយ បារាំងធ្លាប់កេណ្ឌយកប្រជាជនកម្ពុជា និងនៅអាស៊ី ឬអាហ្វ្រិកប្រមាណ ៤សែន ៣ម៉ឺននាក់ឲ្យមកជួយច្បាំងបារាំង ប្រឆាំងនឹងអាល្លឺម៉ង់ ដែលនៅឆ្នាំ ១៩១៤ បានឈ្លានពាន ចូលក្នុងទឹកដីបារាំង។
ការអញ្ជើញអ្នកតំណាងមកពីប្រទេសចំនួន ៧៥ ឲ្យមកចូលរួមរំលឹកខួប ១០០ ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ មិនមែនធ្វើឡើងដើម្បីរំលឹកថា បារាំងជាម្ចាស់អាណានិគមកិច្ច កាលពីអតីតកាលទេ ប៉ុន្តែ ដើម្បីរំលឹកដល់ការឈឺចាប់ វិនាសកម្មរបស់មនុស្ស ដោយសារសង្រ្គាមប្រល័យលោក។ មួយវិញទៀត រដ្ឋាភិបាលបារាំងក៏ចង់ រំលឹកគុណដល់ ទាហានបារាំង និងទាហានបរទេសដែលធ្លាប់បានតស៊ូចូលរួមប្រយុទ្ធជាមួយទាហានបារាំងប្រឆាំងនឹងទាហានអាល្លឺម៉ង់។
មោទនភាពដែលបានចូលរួមក្នុងព្យុហយាត្រាបារាំង
អ្នកតំណាងកម្ពុជាមាន ៧នាក់ ដែលនៅក្នុងនោះមាននិស្សិតបួនរូប និងទាហានមកពីសាលានាយទាហានសកម្មពីររូប និងពីក្រសួងការពារជាតិមួយរូប។ ទាហានកម្ពុជាមានកាន់ទង់ជាតិកងយោធពលខេមរភូមិន្ទ និងដើរក្បួនតាមរបៀបកម្ពុជា។ ក្នុងក្បួនព្យុហយាត្រា គេមានភ្លេងស្គ ជារួម សម្រាប់កងទ័ពទាំងមូល ប៉ុន្តែ កងទ័ពមកពីប្រទេសនីមួយៗ ត្រូវរក្សារបៀប ក្បួន ដើររបស់ជាតិរៀងៗខ្លួន។ ធ្វើដូច្នេះ គឺដើម្បីរក្សាអត្តសញ្ញាណជាតិរៀងៗខ្លួន ដើម្បីបង្ហាញដល់ ភ្ញៀវចូលទស្សនា ដែលមានរាប់ពាន់នាក់ នៅថ្ងៃនេះ។
ចំណែក ក្រុមយុវជនកម្ពុជា ចូលរួមជាមួយយុវជនបរទេសប្រមាណ២៥០នាក់ មកពីប្រទេស ៧៤ផ្សេងទៀត ដើម្បីបង្កើតទស្សនីយភាពដែលនិយាយពីសន្តិភាព។ ការងាររបស់ពួកគេ គឺឈរ ឬរាំដើម្បីបង្កើតចេញជារូបសត្វព្រាប។ សត្វព្រាបរាប់រយក្បាលដែលគេនឹងលែង នៅចុងបញ្ចប់កម្មវិធី។
នៅបន្ទាប់ពីចប់កម្មវិធីដង្ហែក្បូន នៅព្រឹកថ្ងៃចន្ទនេះ ប្រជាជនបារាំងអាចចូលមើលការដាក់តាំងពិព័រណ៌សព្វាវុធចាស់ៗ ដែលនៅសេសសល់ ពីសម័យសង្រ្គាមលោក ហើយនៅពេលយប់ នឹងមានកម្មវិធីប្រគំតន្រ្តី និងបាញ់កាំជ្រួច ពីអគារTour Eiffel ដែលសកម្មភាពទាំងអស់នេះរឹតតែធ្វើឲ្យទីក្រុងប៉ារីសមានពន្លឺចិញ្ចាចចិញ្ចែង ទាក់ទាញក្រុមទេសចរបន្ថែមទៀត៕

No comments:
Post a Comment