Paris Peace Accords 23 Oct. 1991

Friday, July 4, 2014

គណបក្ស​ សង្គ្រោះ​ជាតិ ​នឹង​ប្រារព្ធ​ ខួប​១៧​ឆ្នាំ​ នៃព្រឹ​ត្តិការណ៍ ​ថ្ងៃ​ទី៥​-៦​ កក្កដា​

គណបក្សសង្រ្គោះជាតិប្រារព្ធ​ពិធី​បង្សុ​កូល នៅ​ទី​ស្នាក់​ការ​គណបក្ស​នាពេលកន្លងមក។
គណបក្សសង្រ្គោះជាតិប្រារព្ធ​ពិធី​បង្សុ​កូល នៅ​ទី​ស្នាក់​ការ​គណបក្ស​នាពេលកន្លងមក។
RFI/Siv Channa

គណបក្ស​ សង្គ្រោះ​ជាតិ ​នឹង​ប្រារព្ធ​ ខួប​១៧​ឆ្នាំ​ នៃព្រឹ​ត្តិការណ៍ ​ថ្ងៃ​ទី៥​-៦​ កក្កដា​

ដោយ វ៉ា សំណព្វ / RFI | ០៤ កក្កដា ២០១៤
ថ្ងៃ​ទី​៥​ កក្កដា​​ ឆ្នាំ​២០១៤​ គឺ​ជា​​ខួប​ ១៧​ឆ្នាំ​​គត់ ​នៃ​​ជម្លោះ​ប្រដាប់​អាវុធ ​​នៅ​​ចំ​​កណ្តាល​​ទី​ក្រុង ​​ភ្នំ​ពេញ​ រវាង ​​កង​កំលាំង​​ស្មោះ​ត្រង់​​គណបក្ស ​​ហ្វ៊ុនស៊ិនប៉ិច​ និង​​គណបក្ស ​​ប្រជាជន ​​កម្ពុជា​។  ​នៅ​​ខួប​ ១៧​ឆ្នាំ​នេះ ​គណបក្ស​​ ហ្វ៊ុន​ស៊ិន​ប៉ិច​ បាន​​បន្ត​​ រក្សា​​ភាព​​ស្ងៀម​ស្ងាត់​ ចំណែក​ឯ គណបក្ស ​​សង្គ្រោះ​​ជាតិ​ បាន​​បន្ត ​​ប្រារព្ធ​​ពិធី​បុណ្យ ​​បង្សុ​កូល ​​នៅ​​ថ្ងៃ​ស្អែក​​នេះ​ បើ​ទោះ​បី ​ជា​​រង ​​ការ​​រិះ​គន់ ​ថា ​ជា​​សកម្មភាព ​ដើម្បី​​កេង​ចំណេញ​ ​នយោបាយ ​​ក្តី​។

សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ
 
04/07/2014
មិន​ខុសពី​ឆ្នាំទៅ​ដែរ នៅ​ឆ្នាំនេះ គណបក្សប្រឆាំង​បានប្រកាស​រៀបចំ​ពិធីបុណ្យ​បង្សុកូល រាប់បាត្រ​ព្រះសង្ឃ​ចំនួន១៧អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិ ការណ៍រ​ថ្ងៃទី៥-ទី៦កក្កដា​ឆ្នាំ១៩៩៧។ ពិធី​នឹង​រៀបចំ​ធ្វើឡើង នៅឯ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ចាប់ពី​ម៉ោង៨ព្រឹក ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមាន​ការចូលរួម​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី៣កក្កដា។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ២០១២មក  គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនបាន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ព្រឹត្តិ ការណ៍​ថ្ងៃទី៥ -៦ ខែកក្កដា ឆ្នាំ១៩៩៧ទៀត​ទេ បន្ទាប់ពី​មានការ​សម្រេច​ជា​ផ្លូវការ​របស់​គណៈកម្មកា​រ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ តែ​នេះ​មិនមែន​មានន័យថា គណបក្ស​បាន​បំភ្លេច​ព្រឹត្តិការណ៍​នេះទេ។ ផ្ទុយទៅវិញ គណបក្ស​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​នេះ នៅ​ថ្ងៃទី១នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​រួមជាមួយ​យុទ្ធជន​ពលី​នៅក្នុង​វត្ត​ចំបក់​មាស​ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៦អា។

គេ​នៅ​ចាំបាន​ថា ព្រឹត្តិការណ៍​ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺមាន​ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងកំលាំង​ស្មោះត្រង់​គណបក្ស​ហ្វុនស៊ិនប៉ិច ដែលមាន​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី១ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​ទី។ ស្នូ​ការផ្ទុះអាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់ពាន់នាក់ បាន​ជម្លៀស​ខ្លួន​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីជនបទ និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់។

សម្រាប់គណបក្ស​សង្គ្រោះ​ជាតិ ព្រឹត្តិការណ៍​ថ្ងៃទី៥ទី៦កក្កដា គឺជា​អំពើ​រដ្ឋប្រហារ។ ប៉ុន្តែ​សំរាប់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គ្រាន់តែ​ជា​ជម្លោះប្រដាប់អាវុធ​រវាង​កងកំលាំង​ស្ម័គ្រស្មោះ​គណបក្ស​ហ្វុនស៊ិនប៉ិច និង​កងកំលាំង​ស្មោះត្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ ចំណែកឯ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​គ្រាន់តែ​ជា​ជំលោះ​ប្រដាប់អាវុធ ដែល​កើតចេញពី​ការមិនទុកចិត្ត​គ្នា នៅក្នុង​រដ្ឋាភិបាលចំរុះ ពោលគឺ​មិនមែនជា​រដ្ឋប្រហារ​នោះទេ៕


No comments:

Post a Comment