ការប្រមូលផ្តុំតវ៉ា របស់ក្រុមនិស្សិត ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម។
RFI/Siv Channa
ក្រុមយុវជន និងពលរដ្ឋ ខ្មែរកម្ពុជាក្រោម កំណត់ធ្វើ បាតុកម្ម ម្តងទៀត នៅថ្ងៃទី ១៦ កក្កដា
ប្រធាន សហព័ន្ធនិស្សិត បញ្ញាវ័ន្ត កម្ពុជា លោក ម៉ៅ ពិសេស បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះ ថា ក្រុមយុវជន និស្សិត និងពលរដ្ឋ ខ្មែរកម្ពុជាក្រោម បានជួបប្រជុំ នៅព្រឹកមិញ ហើយបានសម្រេចរួមគ្នា ថា នឹងជួបជុំ ធ្វើបាតុកម្ម ជាថ្មីទៀត នៅមុខស្ថានទូត វៀតណាម នៅថ្ងៃទី១៦ កក្កដា ខាងមុខ។
បាតុកម្មជាលើកទី២ នៅសប្តាហ៍ក្រោយ នឹងធ្វើឡើង ក្នុងបំណងដូចបាតុកម្មកាលពីថ្ងៃអង្គារម្សិលមិញ។ នោះគឺទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ប្រវត្តិសាស្ត្រពិត និងសុំទោសចំពោះការអះអាងថា ទឹកខ្មែរកម្ពុជាក្រោម ជាកម្មសិទ្ធិរបស់វៀតណាមយូរហើយ មិនមែនទើបតែអាណានិគមបារាំង កាត់ចេញពីកម្ពុជា នៅថ្ងៃ ៤មិថុនា ឆ្នាំ១៩៤៩ នោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ពិសេស។
បាតុកម្មរបស់ក្រុមយុវជន និស្សិត ព្រះសង្ឃ ពលរដ្ឋខ្មែរកម្ពុជាក្រោម និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ ត្រូវបានក្រុមប៉ូលិស និងកងសន្តិសុខ រារាំង និងវាយបង្ក្រាបយ៉ាងហិង្សា។
អាជ្ញាធរសមត្ថកិច្ច បានលើកហេតុផលថា ការជួបជុំនោះ នាំឲ្យប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យភាពរបស់ស្ថានទូតវៀតណាម និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ កកស្ទះចរាចរ និងអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។
ចំណែកស្ថានទូតវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្ម ដោយចាត់ទុកការតវ៉ាលើបញ្ហាទឹកដីខ្មែរកម្ពុជាក្រោម កាលពីព្រឹកថ្ងៃអង្គារ ថាធ្វើឡើងរំលោភលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង បានប្រកាស មិនព្រមសុំទោស និងមិនទទួលស្គាល់ប្រវត្តិសាស្ត្រពិតទេ តែបានថ្កោលទោសលើបាតុកម្ម កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ អ្នកនាំពាក្យស្ថានទូតវៀតណាម នៅតែអះអាងថា ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម នៅភាគខាងត្បូង ដោយមានការទទួលស្គាល់ពីអន្តរជាតិថែមទៀតផង។
លោក ម៉ៅ ពិសេស តំណាងឲ្យយុវជននិស្សិត ដែលធ្វើបាតុកម្ម បានចាត់ទុកសេចក្តីថ្លែងការណ៍ របស់ស្ថានទូតវៀតណាមនោះ ថាជាភាពគគ្លើនថែមទៀតរបស់វៀតណាម មកលើប្រជាពលរដ្ឋកម្ពុជា ពិសេសមកលើរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាល ដែលលោក ម៉ៅ ពិសេស អះអាងថា មិនបានអើពើនឹងទង្វើរបស់វៀតណាម តែរដ្ឋាភិបាលបែរជាបង្ក្រាបការតវ៉ាទៅវិញ៕

No comments:
Post a Comment