សកម្មជនសិទ្ធិមនុស្ស ដាក់លក្ខខណ្ឌ មុនទទួលការងារ នៅគ.ជ.ប.
លោកស្រី ពុង ឈីវហ្គិក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ
ចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីទិវាសិទ្ធិមនុស្ស
អន្តរជាតិទី១០ខែធ្នូឆ្នាំ២០១៣។
កាលពីថ្ងៃច័ន្ទគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនកម្ពុជាបានដាក់សំណើផ្សេងៗគ្នាជួនលោកស្រី ពុង
ឈីវហ្គិក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ
អាយុ៧១ឆ្នាំមកធ្វើជាសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ទី៩។
VOA | ២៩ កក្កដា ២០១៤
ភ្នំពេញ — នៅពេលដែលទទួលសំណើពី
គណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញលោកស្រី មកធ្វើជាសមាសភាព លេខរៀង ទី៩ នៅក្នុងគ.ជ.ប .ភ្លាម លោកស្រី ពុង
ឈីវហ្គិក បានដាក់លក្ខខណ្ឌ ចំនួន បីចំណុច ដល់គណបក្សទាំងពីរ
មុនពេលលោកស្រី សម្រេច ទទួលយកតួនាទី ថ្មីនេះ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ ថា លក្ខខណ្ឌទាំងបីចំណុចរួមមាន៖ ទី១ សុំឲ្យស្ថាប័នគ.ជ.ប.ជាស្ថាប័នឯករាជ្យក្នុងការបំពេញការងាររបស់ ខ្លួនប្រកបដោយអព្យាក្រិត្យ ទី២សុំឲ្យមានការធានាការពារមានអភ័យឯកសិទ្ធិ និងសិទ្ធិស្វយ័តក្នុងការគ្រប់គ្រងថវិកា ឯករាជ្យ និងទី៣ គ.ជ.ប.មានសិទ្ធិជ្រើសរើសបុគ្គលិកជំនាញគ្រប់គ្រង ចាត់ចែង និងស្វយ័តក្នុងការចាត់ចែងការងារនិងសកម្មភាពផ្សេងៗ។
លោកអំ សំអាតបានបញ្ជាក់ថា លោកស្រីបានដាក់លិខិតស្នើសុំទាំងបីចំណុចនេះទៅគណបក្សទាំងពីរ រួចហើយ តែមានតែគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះបានឆ្លើយតបយល់ព្រមទៅ នឹងសំណើរបស់លោកស្រីពុង ឈីវហ្គិក។
កាលពីថ្ងៃច័ន្ទគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានដាក់សំណើផ្សេងៗគ្នាជួនលោកស្រី ពុង ឈីវហ្គិក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ អាយុ៧១ឆ្នាំមកធ្វើជាសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទី៩។
សមាសភាពថ្មីទាំង៩រូបនេះ បើតាមការបញ្ជាក់ពីមន្ត្រីគណបក្សទាំងពីរ បានឲ្យដឹងថា គ្មានឈ្មោះលោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. និងលោកទេព នីថា អគ្គលេខាធិការគ.ជ.ប.ទៀតទេ។
ការជ្រើសរើសសមាសភាពគ.ជ.ប.ថ្មីគឺស្របតាមកិច្ចព្រមព្រៀងរវាង គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅក្នុងជំនួបកំពូលកាលពីសប្តាហ៍មុន។ គណបក្សទាំងពីរបានឯកភាពគ្នាដោយសម្រេចជ្រើសរើសសមាសភាពគ.ជ.ប. ថ្មីតាមរូបមន្ត៤-៤-១ គឺសមាសភាព៤រូបចេញពីគណបក្សសង្គ្រោះជាតិ ៤រូបចេញពីគណបក្សប្រជាជនកម្ពុជា និង មួយរូបទៀតត្រូវជ្រើសចេញពីបុគ្គលក្រៅរដ្ឋាភិបាល។
ក្នុងខណៈពេលដែលគណបក្សទាំងពីរកំពុងជ្រើសរើសសមាសភាពថ្មីរបស់ គ.ជ.ប. រដ្ឋសភារបស់ប្រទេសកម្ពុជាបានប្រកាសទទួលស្គាល់លោកសម រង្ស៊ីជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជំនួសលោកគួយ ប៊ុនរឿនដែលត្រូវបានគណបក្សតែងតាំងជាសមាសភាពគ.ជ.ប.ថ្មី។
នៅក្នុងពេលប្រកាសសុពលភាពសមាជិកសភាតំណាងរាស្ត្រនោះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែនក៏មានវត្តមានដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅឯមន្ទីររដ្ឋសភាថា នេះជាដំណើរការល្អហើយដែលប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសអាចយល់ បានអំពីការសម្របសម្រួលមួយ បើទោះបីជាមិនមានសមាជិកសភាទាំងអស់បានចូលរួមក៏ដោយ។
លោកនិយាយថា៖ «ថ្ងៃនេះអាចនិយាយបានថា ជាបរិយាកាសមួយល្អ។ អម្បាញ់មិញខ្ញុំក៏ឈ្លាតជជែកបន្តិចជាមួយឯកឧត្តម សម រង្ស៊ី ទៅលើការជ្រើសរើសទុកជាមុននូវបេក្ខភាពម្នាក់នៃសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរត្រូវមានការស្រុះស្រួល ប៉ុន្តែត្រូវគោរពសិទ្ធិទៅដល់សាម៉ីខ្លួន។ យើងគិតថា មិនទាន់ជាឱកាសសមស្របទេ។»
ចំណែកលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា វិបត្តិនយោបាយមួយឆ្នាំកន្លងទៅនេះបានបិទបញ្ចប់ហើយ។ លោកសង្ឃឹមថា នេះជាដំណាក់កាលថ្មីមួយជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងការឯកភាពជាតិដើម្បីខ្មែរទាំងអស់គ្នា រួបរួមគ្នាជាធ្លុងមួយក្នុងគោលបំណងដើម្បីការពារបូរណភាពទឹកដី និងទ្រព្យសម្បត្តិឲ្យបានគង់វង្ស។
លោក សម រង្ស៊ី និយាយថា ឥឡូវនេះដល់ដំណាក់កាលនៃការរៀបចំសមាសភាពថ្មីនៃគ.ជ.ប.ដែលយើងទាមទារនិតិវិធីមួយចំនួន។
លោកបានបញ្ជាក់ថា៖ «និតិវិធីត្រូវប្រកាសបេក្ខជនគ.ជ.ប. បេក្ខជនទី៩ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នា។»
សមាសភាពចំនួន៤រូបមកពីគណបក្សប្រជាជនកម្ពុជាមិនទាន់ត្រូវបាន ប្រកាសឲ្យដឹងនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកឯខាងគណបក្សសង្គ្រោះជាតិវិញមានតែលោកគួយ ប៊ុនរឿនម្នាក់គត់ដែលគណបក្សប្រកាសឲ្យដឹងគឺនៅសល់បីនាក់ផ្សេង ទៀត៕

No comments:
Post a Comment