អង្គការ នានា នឹងពិភាក្សា អំពី ការតស៊ូមតិ លើ ច្បាប់ មួយចំនួន
ដោយ វោហារ ជាតិ / អាស៊ីសេរី | ០៨ កក្កដា ២០១៤
តំណាងអង្គការ និងសមាគម នានា មកពី រាជធានី ខេត្ត ទូទាំងប្រទេស ប្រមាណជាង ២០០ នាក់ នឹងពិភាក្សាគ្នា អំពី សេចក្ដីព្រាងច្បាប់ និងច្បាប់ ដែលទើប អនុម័ត ហើយ នៅថ្ងៃទី៩ កក្កដា នៅមជ្ឈមណ្ឌល សង្គមកូរ៉េ រាជធានី ភ្នំពេញ។
បើតាម សេចក្ដីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការ សហប្រតិបត្តិការ ដើម្បី កម្ពុជា ចុះថ្ងៃទី៨ កក្កដា កិច្ចពិភាក្សានេះ ធ្វើឡើង ក្រោមប្រធានបទ «យុទ្ធសាស្ត្រ តស៊ូមតិ សម្រាប់លើកកម្ពស់ បរិយាកាសអំណោយផល ក្នុងប្រទេសកម្ពុជា» ដែលរៀបចំ ដោយ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បី កម្ពុជា។
កិច្ចពិភាក្សានេះ ដើម្បីចែករំលែក នូវការវិភាគ និងក្ដីកង្វល់ លើច្បាប់ មួយចំនួន ដូចជា ច្បាប់ទាំង ៣ ទាក់ទង វិស័យតុលាការ ដែលសភា ទើបអនុម័ត សេចក្ដីព្រាងច្បាប់ នៃឧក្រិដ្ឋកម្ម ក្នុងការប្រើប្រាស់ កុំព្យូទ័រ និងអ៊ិនធើណែត សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការ សេចក្ដីព្រាងច្បាប់ ស្ដីពី សហព័ន្ធពាណិជ្ជកម្ម និងច្បាប់ ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់ ដីកសិកម្ម៕
No comments:
Post a Comment