Paris Peace Accords 23 Oct. 1991

Sunday, July 6, 2014

លោក កឹម សុខា ផ្ដួចផ្ដើម ​ឲ្យ​បង្កើត​ មជ្ឈមណ្ឌល ​កត់ត្រា​ទុក ​ឯកសារ​ ឧក្រិដ្ឋកម្ម

លោក កឹម សុខា ផ្ដួចផ្ដើម ​ឲ្យ​បង្កើត​ មជ្ឈមណ្ឌល ​កត់ត្រា​ទុក ​ឯកសារ​ ឧក្រិដ្ឋកម្ម

RFA | ៥ កក្កដា ២០១៤

ខួប​រដ្ឋ​ប្រហារ ៦១០
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា លើក​ទី​១៧ ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Leng Maly

នៅ​ព្រឹក​ថ្ងៃ ​ទី​៥ កក្កដា គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​បុណ្យ ​រំលឹក​ខួប ​រដ្ឋ​ប្រហារ​ ថ្ងៃ​ទី​៥-៦ កក្កដា លើក​ទី​១៧ ដែល​ជា​ ព្រឹត្តិការណ៍​ បង្ហូរ​ឈាម​គ្នា ​រវាង ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៩៧។

អនុប្រធាន និង​ជា​ប្រធាន​ ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា នឹង​បង្កើត ​មជ្ឈមណ្ឌល ​រក្សា​ទុក​ ឯកសារ​ ឧក្រិដ្ឋកម្ម​មួយ ដើម្បី​ បំបាត់​និទ្ទណ្ឌភាព ​នៅ​កម្ពុជា។

លោក កឹម សុខា ថ្លែង​ប្ដេជ្ញា ​នយោបាយ ​នៅ​ក្នុង​ពិធី ​បុណ្យ​រំលឹក​ខួប ​រដ្ឋ​ប្រហារ​ លើក​ទី​១៧ នៅ​ថ្ងៃ ​ទី​៥ កក្កដា ថា ការ​ផ្ដួចផ្ដើម​ បង្កើត​មជ្ឈមណ្ឌល ​កត់ត្រា​ទុក​ ឯកសារ ​ឧក្រិដ្ឋកម្ម គឺ​ ជា​យន្តការ​ ធានា​ បញ្ចប់​និទ្ទណ្ឌភាព ​នៅ​កម្ពុជា និង​រក​យុត្តិធម៌​ ដល់​អ្នក ​ដែល​ស្លាប់​ នៅ​ក្នុង​ឧក្រិដ្ឋកម្ម ចាប់​តាំង ​ពី​ឆ្នាំ​១៩៩៣ មក៖ «ដើម្បី​ បញ្ចប់​និទ្ទណ្ឌភាព​នេះ ដើម្បី​ រក​យុត្តិធម៌​ ឱ្យ​អ្នក​ទាំង​ឡាយ ​ដែល​ស្លាប់​ ដោយ​អំពើ​ ឧក្រិដ្ឋ​ របស់​ អ្នក​មាន​អំណាច​ កន្លង​មក​នេះ, យើង​ខ្ញុំ​ នឹង​ស្នើ​ ឱ្យ​មាន​បង្កើត​ មជ្ឈមណ្ឌល​មួយ, គេ ​ហៅ​ថា​ មជ្ឈមណ្ឌល​ កត់ត្រា ​នូវ​ឧក្រិដ្ឋកម្ម​ ទាំង​ឡាយ ដែល​កើត​មាន ​នៅ​កម្ពុជា នៅ​ក្នុង​ ព្រះរាជាណាចក្រ ​កម្ពុជា ទី​ពីរ​នេះ ចាប់​ពី​ឆ្នាំ​ ១៩៩៣ មក។»

លោក ​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ដែល​លោក​ចង់​ឱ្យ​កត់ត្រា​ទុក​ក្នុង​មជ្ឈមណ្ឌល​រក្សា​ទុក​ឯកសារ ​នេះ មាន​ជាអាទិ៍ ការ​សម្លាប់ លោក ជា វិជ្ជា ការ​បោក​គ្រាប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា និង​ការ​បាញ់​ប្រហារ​នៅ​ខែ​មករា ឆ្នាំ​២០១៤ នេះ​ជា​ដើម។

លោក កឹម សុខា ថ្លែង​ទៀត​ថា ការ​រំលឹក​ខួប​រដ្ឋ​ប្រហារ​លើក​ទី​១៧ នេះ គឺ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​លោក​ចាត់​ទុក​ថា ស្លាប់​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ភាព​ជាតិ អធិបតេយ្យ បូរណភាព​ទឹក​ដី​ពេញ​លេញ មិន​រណប​បរទេស និង​លទ្ធិ​ប្រជាធិបតេយ្យ៖ «សុទ្ធ​ តែ​ជា​យុទ្ធមិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​បំណង​ដូច​ជា​យុទ្ធ​យើង​ដែល​បាន​បូជា​ជីវិត​កន្លង​ទៅ​នេះ​ដែរ ... ការ​ស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​បន្ត​វេន​របស់​អ្នក​ទៅ​នោះ។»

នៅ​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​រដ្ឋ​ប្រហារ​លើក​ទី​១៧ នៅ​ថ្ងៃ​ទី​៥ កក្កដា លោក កឹម សុខា ក៏​បាន​ថ្លែង​សារ​នយោបាយ​ដាក់​អ្នក​នយោបាយ​ដទៃ​ទៀត​ដែរ។ ក្នុង​នោះ លោក​ថ្លែង​សំដៅ​ការ​បង្កើត​គណបក្ស​ថ្មី​របស់​អតីត​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច គឺ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ៖ «ខ្ញុំ​និយាយ​ឱ្យ ​ចំ​ចុះ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នាំ​កងទ័ព​ប្រឆាំង​គណបក្ស​ប្រជាជន មែន​ឬ​មិន​មែន​បង​ប្អូន? បើ រណឫទ្ធិ អត់​នាំ​ទេ អ្នក​ទាំង​នោះ​អត់​ទៅ​ទេ។ អ៊ីចឹង​ពេល​អ្នក​នាំ​ទៅ​ហើយ គេ​សម្លាប់​កូន​ចៅ​របស់​ខ្លួន ហើយ​សម្ងំ​ចង់​បង្កើត​គណបក្ស​គាំទ្រ​អ្នក​សម្លាប់​កូន​ចៅ​ខ្លួន​ទៀត តើ​មេ​ហ្នឹង​អន់​ដល់​ប៉ុណ្ណា?»

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចំពោះ​ប្រសាសន៍​របស់ លោក កឹម សុខា នោះ​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កក្កដា។

នៅ​ក្នុង​ពិធី​នេះ យើង​ឃើញ​មាន​ការ​ចូលរួម​ពី​អ្នក​នយោបាយ​ជើង​ចាស់​មួយ​ចំនួន​ទៀត ដូច​ជា លោក ប៉ែន សុវណ្ណ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក លឺ ឡាយស្រេង ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​រិះគន់​គណបក្ស​ធ្លាប់​ឈ្លោះ​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មិន​ហ៊ាន​ហៅ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នោះ ថា​ជា​រដ្ឋ​ប្រហារ។

ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​វិញ លោក កឹម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​រៀប​ចំ​ការ​ បោះ​ឆ្នោត ដោយ​ការ​ជ្រើស​រើស​តាម​សំឡេង ២​ភាគ​៣ ដដែល៕


No comments:

Post a Comment