កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ប៉ះទង្គិចជាមួយក្រុមប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ មករា ឆ្នាំ២០១៤។
RFA/Sek Bandith
បេក្ខជន តំណាងរាស្ត្រ បក្សប្រឆាំង ៣រូប ត្រូវបានឃាត់ខ្លួន នៅទីលានប្រជាធិបតេយ្យ
ដោយ វិទ្យុ អាស៊ីសេរី | ១៥ កក្កដា ២០១៤
នៅព្រឹកថ្ងៃទី១៥ កក្កដា វេលាម៉ោងជាង ៩ អាជ្ញាធរ ក្រុងភ្នំពេញ បានចាប់ខ្លួន បេក្ខជនតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ៣រូប ក្នុងនោះមាន អ្នកស្រី មូរ សុខហួរ លោក ម៉ែន ថាវរិន្ទ្រ និងលោក កែវ ភីរម្យ យកចូលទៅក្នុង ទីលានប្រជាធិបតេយ្យ ដែលមាន កងកម្លាំងអាជ្ញាធរ កាន់កាប់ នៅទីនោះ។
ការចាប់ខ្លួននេះកើតមានឡើងក្រោយពីអ្នកស្រី មូរ សុខហួរ អំពាវនាវសុំឲ្យមានការបើកទីលានប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋជួបប្រជុំដើម្បីសម្ដែងមតិឡើងវិញ។
នៅព្រឹកថ្ងៃនេះដែរ ក៏មានការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យខាងជើងស្ពាននាគ រវាងប្រជាពលរដ្ឋអ្នកតស៊ូមតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ ជាមួយអាជ្ញាធររាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានរឹបអូសដំបងកំណាត់ឈើជាច្រើនពីកងសន្តិសុខ និងបានដុតបំផ្លាញមួកសុវត្ថិភាពជាច្រើន។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសសូមកុំឲ្យអ្នកតវ៉ាទាំងអស់ប្រើហិង្សាតទល់ជាមួយអាជ្ញាធរ។
សូមរង់ចាំអានស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment