តំណាងអង្គការសង្គមស៊ីវិល ថ្លែងការណ៍រួមគ្នានៅក្នុងសន្និសីទកាសែត ថ្ងៃទី២១កក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វ៉េ
RFI/Im Rachna
សង្គមស៊ីវិល៖ ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា ធ្លាក់ចុះ យ៉ាងគំហុក ក្នុងរយៈពេល ជាង៦ខែ ដើមឆ្នាំ២០១៤
ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី២១កក្កដានេះ យល់ឃើញថា ការគោរពសិទ្ធិមនុស្ស និងលំហរប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរួមតូចចង្អៀត ដែលជាការជះឥទ្ធិពលដល់សេរីភាពជាមូលដ្ឋានរបស់មនុស្ស ជាពិសេសសេរីភាពនៃការបញ្ចេញមតិ និងសកម្មភាពជួបប្រជុំជាដើម។
លោកនី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់នៃអង្គការអាដហុក បានលើកឡើងថា មានបញ្ហាធំៗចំនួនបួន ដែលបានទម្លាក់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យស្ថិតក្នុងសភាពដុនដាបខ្លាំង នៅក្នុងរយៈពេលជាង៦ខែដើមឆ្នាំ២០១៤នេះ ពោលគឺក្រោយការប៉ះទង្គិចកាលពីដើមខែមករា ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ឃុំខ្លួនជាច្រើន។ បញ្ហាទាំង៤នោះរួមមាន សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ប្រព័ន្ធតុលាការ អ្នកទោសមនសិកា និងការធ្វើទារុណកម្ម។
សេចក្ដីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិល ដែលអានដោយលោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែដាក់បម្រាមជាច្រើន ដែលមានចេតនាទប់ស្កាត់រារាំង មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេឲ្យបានពេញលេញ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ហិង្សាកន្លងមក ដូចជាករណីលើស្ពានស្ទឹងមានជ័យ ស្ពានអាកាសក្បាលថ្នល់ ផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីងជាដើមនោះ រដ្ឋាភិបាលបែរជាខកខានក្នុងការស្វែងរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ទៅវិញ។
ជាមួយគ្នានេះ អង្គការសង្គមស៊ីវិល បានចាត់ទុកការចាប់និងឃុំខ្លួនបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ពីសំណាក់អាជ្ញាធរកម្ពុជា ថាជាចេតនានយោបាយ ជាជាងការយកច្បាប់ទៅអនុវត្តឲ្យបានត្រឹមត្រូវ។ អង្គការសង្គមស៊ីវិលបានហៅបេក្ខជនជាប់ឆ្នោត និងសកម្មជនបក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ថាជាអ្នកទោសមនសិកា។ នៅក្នុងឆ្នាំ២០១៤នេះ បើតាមលោកនី ចរិយា អ្នកទោសមនសិការនៅកម្ពុជាមានចំនួន៣១នាក់។ ហើយថា អ្នកទោសមនសិការទាំងនេះ ទទួលរងនូវការធ្វើទារុណ្ឌកម្ម ដែលធ្វើឲ្យការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននៅកម្ពុជាដើរថយក្រោយ។
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងបេក្ខជនជាប់ឆ្នោតបក្សប្រឆាំងទាំងអស់ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ បញ្ឈប់ការតាមចាប់ខ្លួនអ្នកពាក់ព័ន្ធដទៃទត បើកការស៊ើបអង្កេតជុំវិញបទល្មើសដែលកើតមានកន្លងមក និងស្នើឲ្យមានការបើកទីលានប្រជាធិបតេយ្យផងដែរ៕

No comments:
Post a Comment