Paris Peace Accords 23 Oct. 1991

Tuesday, July 1, 2014

លោក ហ៊ុន សែន៖ រូបមន្ត ​២​ ភាគ​៣ ​នឹង​ឈាន​ ទៅ​បញ្ចប់​ ដំណើរ​ការ​ លទ្ធិប្រជាធិបតេយ្យ

លោក ហ៊ុន សែន៖ រូបមន្ត ​២​ ភាគ​៣ ​នឹង​ឈាន​ ទៅ​បញ្ចប់​ ដំណើរ​ការ​ លទ្ធិប្រជាធិបតេយ្យ

​វិទ្យុ ​អាស៊ី សេរី | ១ កក្កដា ២០១៤
ហ៊ុន សែន ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន Photo: RFA

ប្រមុខ ​រដ្ឋាភិបាល នៅ​ថ្ងៃ​ ទី​១ ខែ​កក្កដា ប្រតិកម្ម​តប​ នឹង​គណបក្ស​ ប្រឆាំង និង​ក្រុម​អ្នក​វិភាគ ដែល​ទាមទារ​ ជ្រើស​រើស​ សមាសភាព ​គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ​ ការ​បោះ​ឆ្នោត ដោយ​ការ​បោះ​ឆ្នោត​ យក​សំឡេង ​២​ ភាគ​៣ នៃ​សមាជិក​សភា។

លោក​នាយក​រដ្ឋមន្ត្រី​ បញ្ជាក់​ថា ការ​ចង់​បាន ​បែប​នោះ គឺ ជា​ទស្សនៈ ​ដែល​នឹង​ឈាន ​ទៅ​បញ្ចប់ ​ដំណើរ​ការ​ លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា។  ឆ្លើយ​តប​ មក​វិញ, អនុប្រធាន​ គណបក្ស​ ប្រឆាំង​ លោក កឹម សុខា អះអាង​ថា, ការ​ស្នើ ដោយ​បក្ស ​កាន់​អំណាច​ទេ ដែល​ចង់​គ្រប់គ្រង​ អំណាច តាម​លំ នាំ​កុម្មុយនិស្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក ​ការ​ទាមទារ ​តាម​រូបមន្ត​ ២​ ភាគ​៣ របស់ ​បក្ស​ប្រឆាំង ថា, ​ពុំ​មែន​ ជា​ជម្រើស ​ដែល​ចំណេញ ​ដល់​កម្ពុជាទេ, តែ​ ជា​ការ​ ដាក់​គំនាប ​ធ្វើ​​ឲ្យ​ដំណើរ​ការ​ លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា ទៅ​ជា​ជាប់​គាំង ​ទៅ​វិញ​ទេ។  លោក​នាយក​រដ្ឋមន្ត្រី ​ថ្លែង​បែប​នេះ នៅ​ក្នុង​ពេល​ ដែល​លោក ​ដឹក​នាំ​ ពិធី​លែង​កូន​ត្រី នៅ​ក្នុង​ខេត្ត កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ ​ទី​១ កក្កដា។


ប្រសាសន៍​ របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ បន្ទាប់ ​ពី​អនុប្រធាន ​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​ក្រុម​អ្នក​វិភាគ ដែល​បាន​ លើក​ឡើង ​ក្នុង​កិច្ច​ពិភាក្សា ​នៃ​វិទ្យុ ​អាស៊ី សេរី ដែល​អះអាង​ថា ពួក​គេ​ចង់​បាន​ការ​ជ្រើស​តាំង​សមាសភាព គ.ជ.ប. តាម​សំឡេង​២​ភាគ​៣ ដើម្បី ​ឲ្យគ.ជ.ប. មាន​ភាព ​រឹងមាំ និង​បម្រើ​ផល​ ប្រយោជន៍​ជាតិ។

អនុប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍ ​តប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា, សំណើ​ របស់ ​បក្ស​ប្រឆាំង គឺ​ ដើម្បី ដោះស្រាយ​ ភាព​ជាប់​គាំង​ នយោបាយ និង​កំណែ​ទម្រង់ ​ស្ថាប័ន​បោះ​ឆ្នោត។

ក្រៅ​ពី​បញ្ហា​សំឡេង​ ២​ ភាគ​៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​បញ្ជាក់​ ថា, រហូត​ មក​ដល់​ពេល​នេះ គឺ​ ពុំ​ មាន​ការ​ជាប់​គាំង ​អ្វី​ឡើយ គឺ ​រដ្ឋាភិបាល​ ដំណើរ​ការ​ ធម្មតា។  លោក​ ព្រមាន​ថា នឹង​បន្ត ​ដំណើរ​ការ ​ដល់​បែប​នេះ ​រហូត ​ដល់​មាន​ ការ​បោះ​ឆ្នោត​ ជា​ថ្មី។

លោក កឹម សុខា បាន​ឆ្លើយ​តបដែរ​ ថា, ជា​ទម្លាប់​បន្ត ​ពី​ពេល​មុន​មក។‌  គណបក្ស​ ប្រជាជន គឺ ​តែង ​ចង់​ដឹក​នាំ ​ប្រទេស​ តាម​បែប​ បក្ស​តែ​មួយ។‌

ទាក់ទិន​ នឹង​បញ្ហា​នេះ អ្នក​ជំនាញ ​ផ្នែក​វិទ្យាសាស្ត្រ ​នយោបាយ លោក សុខ ទូច អះអាង​ ថា, រហូត ​មក​ដល់​ពេល​នេះ ក្នុង​នយោបាយ​ កម្ពុជា តម្រូវ​ការ ​សំឡេង​ ភាគ​ច្រើន​ ដាច់​ខាត, គឺ ៥០​បូក​១ ឬ២ ​ភាគ​៣ គឺ ​ជា​ដើម​ចម ​នៃ​ភាព​ ជាប់​គាំង ​ទាំងអស់។  លោក​ ថា បាន​ស្នើ ​នូវ​វិធានការ ចំនួន​បី ដែល​អាច ​ប្រើប្រាស់​ សម្រាប់​ ដោះស្រាយ​បញ្ហា ​ទៅ​ថ្ងៃ​អនាគត។‌  ក្នុង​នោះ ​រួម​មាន៖ ត្រូវ​ សម្រប​សម្រួល ​ដោះស្រាយ បញ្ហា​ជាប់​គាំង ​ក្នុង​ពេល​បច្ចុប្បន្ន។

អ្នក​វិភាគ ​បាន​ស្នើ​ ​ឲ្យ​អ្នក​នយោបាយ ត្រូវ​ ដោះស្រាយ​ បញ្ហា​ដោយ​ប្រតិបត្តិ​ច្បាប់, មិន​គួរ​ ផ្អែក​តែ ​ទៅ​លើ​ឆន្ទៈ ​នយោបាយ។   ត្បិត​ ដំណោះស្រាយ ​ប្រភេទ​នោះ គឺ​ នឹង​ប្រឈម​ នឹង​ភាព​ ជាប់​គាំង​ នយោបាយ៕


1 comment:

  1. Anonymous12:39 AM

    I would like to give advice to Hun Sen to be good person in future. You shall follow democratic way and demands by publics and internationals.
    The book write that Hun Sen is Strong Man is manipulated. If you are strong man, you are brave to compete next election by allowing to have NEC's members independently because all NEC members today are your juniors and you can order to them to do whatever you want even though children also know this story.
    Because of this you are not strong man. Strong Man is a man who dare to every thing without asking support any country. You always are bow to Vietnam.
    Your groups and your self are involved to killing Cambodians from 1975-1979. History will tell people about it.
    You shall try to do good thing for people in order release what you and your groups had done badly to Cambodians for past decades ago. If you do not follow my advice, the history will teach you and your groups.

    ReplyDelete