សមត្ថកិច្ច បោកគ្រាប់បែកផ្សែង បំបែកបាតុករ នៅក្បែរទីលានប្រជាធិបតេយ្យ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014
សមត្ថកិច្ចចម្រុះ រាប់រយនាក់ នៅព្រឹកម៉ោងជាង ៨ និង៣០នាទី ថ្ងៃអង្គារនេះ បោកគ្រាប់បែកផ្សែង ដើម្បីបង្ក្រាបបាតុករ ដែលដឹកនាំ ដោយតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ នៅក្បែរស្ពាននាគ ទីលានប្រជាធិបតេយ្យ ខណៈបាតុករប្រមូលផ្តុំ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារ សិទ្ធិសេរីភាព នៃការជួបជុំ សម្តែងមតិ។
នៅម៉ោង៨ និង៣០នាទីព្រឹកនេះ បាតុករ ប្រមាណ ៣០០ទៅ៤០០នាក់ ដឹកនាំតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងតំណាងរាស្ត្រផ្សេងទៀត។
សមត្ថកិច្ចបានបោកគ្រាប់បែកផ្សែងប្រមាណ៥គ្រាប់ ដើម្បីបំបែកបាតុករ។ ក្រោយហេតុការណ៍ប៉ះគ្នាមួយប្រាវនេះ បណ្តាលឲ្យតារាសម្តែងម្នាក់ឈ្មោះ សោភ័ណ្ឌ ឡារី រងរបួស។
កាលពីថ្ងៃចន្ទ បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង លោកស្រី មូរ សុខហួរ បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ចូលរួមជាមួយគាត់ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យមានការដោះលែងទីលានប្រជាធិបតេយ្យ សម្រាប់ឲ្យពលរដ្ឋខ្មែរអាចសម្តែងមតិតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកស្រី ចាត់ទុកការបិទទីលានប្រជាធិបតេយ្យ ប្រៀបបាននឹងឃុំឆន្ទៈប្រជាពលរដ្ឋ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា៕
No comments:
Post a Comment