Paris Peace Accords 23 Oct. 1991

Wednesday, July 9, 2014

អ្នកនាំពាក្យ​ ស្ថានទូត​ វៀតណាម​៖ ខ្ញុំ​ មិន​សុំទោស ហើយ​អ្នក​តវ៉ា​ រំលោភ​ច្បាប់ ​កម្ពុជា និង​អន្តរជាតិ​​

អ្នកនាំពាក្យ​ ស្ថានទូត​ វៀតណាម​៖ ខ្ញុំ​ មិន​សុំទោស ហើយ​អ្នក​តវ៉ា​ រំលោភ​ច្បាប់​ កម្ពុជា និង​អន្តរជាតិ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី8 កក្កដា 2014

អ្នកនាំពាក្យ​ ស្ថានទូត​ វៀតណាម លោក ត្រឹង វ៉ាន​ថុង​ (Trung Van Thong)  ឆ្លើយតប​ នឹង​ការតវ៉ា​របស់​ ប្រជា​ពលរដ្ឋ​ខ្មែរ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ថា លោក​ នឹង​មិន​សុំទោស ​តាម​ការទាមទា​រ លើ​ការ​ថ្លែង​ របស់ ​លោក​ ឡើយ ដោយ​ចាត់ទុក​ ការតវ៉ា​ ជាការរំលោភ​ច្បាប់​ ​កម្ពុជា និង​អន្តរជាតិ​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​តវ៉ា​ បាន​ប្រមូលផ្តុំ​ នៅ​មុខ​ស្ថានទូត​ វៀតណាម​ ក្នុង​បំណង​ ទាមទារ​ ឲ្យ​ប្រទេស​នេះ សុំទោស​ ចំពោះ​ការ​ដែល​ មន្ត្រី​ វៀតណាម​ អះអាង​ថា​ ទឹកដី​កម្ពុជា​ក្រោម​ ជា​របស់​វៀតណាម​ តាំងពី​អតីតកាល​។ សមត្ថកិច្ច​ចម្រុះ និង​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា​ ដោយ​មាន​ ការ​បំបែក​  ការតវ៉ា ការ​គប់​ដំ​ថ្ម រហូត​ធ្វើឲ្យ ​មនុស្ស ​យ៉ាង​តិច ​១០​នាក់​ រងរបួស​។​
លោក ត្រឹង វ៉ាន​ថុង ប្រាប់​សារព័ត៌មាន​Shanghay Daily​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មិន​មាន​គម្រោង​សុំទោស​ចំពោះ​ការ​ថ្លែង​របស់​លោក​ឡើយ​។ សារព័ត៌មាន​បាន​ដកស្រង់​សម្តី​របស់​លោក ត្រឹង វ៉ាន​ថុង ថា​«​ខ្ញុំ​ពុំ​មាន​អ្វី​សំ​ទោស​សម្រាប់​ការ​ថ្លែង​របស់​ខ្ញុំ​ទេ ពីព្រោះ​ទឹកដី​ផ្នែក​ខាងត្បូង​វៀតណាម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។ អ្នក​តវ៉ា​កំពុងតែ​រំលោភ​ច្បាប់​កម្ពុជា និង​អន្តរជាតិ​។​»​
​កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៤ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ត្រឹង វ៉ាន​ថុង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​«​បារាំង​មិន​បាន​កាត់ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ គ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​។​»​
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​រឿង​ដី​កម្ពុជា​ក្រោម កុំឲ្យ​មាន​អំពើហិង្សា​ណាមួយ​កើតឡើង ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​វៀតណាម​។​
​លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ប្រសិន​បើ​មើល​ទៅលើ​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ មន្ត្រី​របស់​ស្ថានទូត​ដែល​បោះ​ទីតាំង​នៅ​កម្ពុជា មាន​សិទ្ធិ​បញ្ចេញមតិ​របស់​គេ​នៅលើ​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការសម្តែង​របស់​គេ​ត​ទល់​នឹង​បញ្ហា​អ្វីមួយ​។ លោក​អំពាវនាវ​កុំឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង និង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ រក្សា​ភាព​ថ្លៃថ្នូរ​នៃ​ប្រជាជាតិ​កម្ពុជា និង​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការគោរព​ច្បាប់​ជាតិ និង​អន្តរជាតិ គឺ​តាម​អ្វី​ដែល​មានចែង​ក្នុង​គោលការណ៍​អាស៊ាន​។​
​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា​«​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​១ យើង​ផ្អាក​រាល់​សកម្មភាព​ណា​ដែល​យើង​យល់​ឃើញ​ថា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជាមួយ​នឹង​ការរំលោភ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​អាច​បង្ក​នូវ​ភាព​ហិង្សា​ណាមួយ​។​....​វិធានការ​ទី​២ នៅក្នុង​ជំហរ​របស់​រដ្ឋាភិបាល គឺ​យើង​គោរព​នូវ​អ្វី​ដែល​ចែង​នៅក្នុង​ច្បាប់​អន្តរជាតិ យើង​គោរព​នូវ​អ្វី​ដែល​ជា​និន្នា​របស់​អាស៊ាន​ដែល​ជា​ច្បាប់​ក្នុង​តំបន់​»



No comments:

Post a Comment