Paris Peace Accords 23 Oct. 1991

Sunday, July 6, 2014

សមាជិក​ ព្រឹទ្ធសភា​ បក្ស​ សម​ រង្ស៊ី​ មិន​ចូល​រួម​ ប្រជុំ​ ព្រឹទ្ធសភា

សមាជិក​ ព្រឹទ្ធសភា​ បក្ស​ សម​ រង្ស៊ី​ មិន​ចូល​រួម​ ប្រជុំ​ ព្រឹទ្ធសភា

ព្រឹទ្ធសភា​កម្ពុជា

RFA | 6 July 2014

ក្រុម​សមាជិក​ ព្រឹទ្ធសភា​ បក្ស សម រង្ស៊ី ប្រកាស​ មិន​ចូល​រួម​ ប្រជុំ​ព្រឹទ្ធសភា ជាមួយ​ សមាជិក​ ព្រឹទ្ធសភា​ បក្ស​ប្រជាជន​ កម្ពុជា ដែល​សម័យ​ប្រជុំ​នេះ នឹង​ត្រូវ​ ធ្វើឡើង​ នៅ​ថ្ងៃ​ ទី​៧ កក្កដា ឆ្នាំ​២០១៤។  

សេចក្ដី​ថ្លែងការណ៍​ បដិសេធ​នេះ ធ្វើ​ឡើង​ តាម​រយៈ​ គេហទំព័រ​ របស់​ បក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី​៦ កក្កដា ដោយ​អះអាង​ ថា, រដ្ឋសភា និង​រដ្ឋាភិបាល​ សព្វ​ថ្ងៃ ដឹក​នាំ​ ដោយ​បក្ស​ប្រជាជន គឺ​ ខុស​ច្បាប់, ហើយ​ ព្រឹទ្ធសភា​ គួរ​បដិសេធ​ នូវ​សេចក្ដី​ ព្រាងច្បាប់ ឬ​សេចក្ដី​ ស្នើ​ច្បាប់​នានា ជា​អសារបង់​ ដូច​មាន​ចែង ​ក្នុង​មាត្រា​ ១១៣ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ៕

No comments:

Post a Comment