Paris Peace Accords 23 Oct. 1991

Monday, July 28, 2014

បក្ស​ទាំង​ពីរ​ រក​បេក្ខភាព ​ទី​៩ របស់ ​គ.ជ.ប.​ ឃើញ​, តែ​ សូម​ លាក់​ឈ្មោះ | Both parties have identified and agreed on 9th member of NEC, but will not disclose for the time being

បក្ស​ទាំង​ពីរ​ រក​បេក្ខភាព ​ទី​៩ របស់ ​គ.ជ.ប.​ ឃើញ​, តែ​ សូម​ លាក់​ឈ្មោះ

វិទ្យុ​ អាស៊ី សេរី​  | ២៨ កក្កដា ២០១៤

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ ចរចា​ នា​វិមាន ​ព្រឹទ្ធ​សភា ​នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់ ​អ្នក​យក​ព័ត៌មាន នៅ​រដ្ឋ​សភា ​ថ្ងៃ​ទី​២៨ កក្កដា ថា, ថ្នាក់​ដឹកនាំ​ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​ ជ្រើសរើស​ បេក្ខភាព​ ថ្មី ​មួយ​រូប ឬ​បេក្ខជន​ ទី​៩ ដែល​ជា​មនុស្ស​ ឯករាជ្យ សម្រាប់​ ធ្វើការ​ ជា​មន្ត្រី ​នៃ​គណៈកម្មាធិការ ​ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ ហើយ, តែ​ លោក ​មិនប្រាប់​ឈ្មោះ​ បេក្ខជន ​នោះ​ទេ ដោយ​អះអាង ថា, រង់​ចាំ​ ការ​យល់​ព្រម ​ពី​សាមី​ខ្លួន​សិន។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពេល ​លោក​ ចេញ​មក​ជួប​ អ្នក​កាសែត​ ជាមួយ​ លោក សម រង្ស៊ី ខណៈ ​ដែល​សភា​ បាន​បោះឆ្នោត​ ផ្ដល់​សុពលភាព ​ឲ្យ​លោក សម រង្ស៊ី ក្លាយ​ជា​ តំណាងរាស្ត្រ ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ ទី​២៨ កក្កដា នេះ។

1 comment:

  1. Anonymous2:30 AM

    Please choose the next 4-5 candidates that both party will agree on. the next 4-5 backup candidate waiting in line to serve the 1st candidate which is Madam Pong Chiv Kek in case she is leaving the post. This will prevent problem in the future by agree with both parties choose or select the next 4-5 candidates that they both agree & sign an agreement in advance, wrote constitution that the next candidate which selected are agree by both parties to swear in and take post automatically in constitution. this will prevent future political deadlock again in the future.

    ReplyDelete