លោក ឈាង វុន ថ្កោលទោស មន្ត្រី បក្សប្រឆាំង ដែលបាន ចាប់ខ្លួន ជាជន អនាធិបតេយ្យ
RFA | ១៨ កក្កដា ២០១៤

លោក ឈាង វុន សមាជិករដ្ឋសភា ពន្យល់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត នៅមន្ទីររដ្ឋសភា កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya
លោក ឈាង វុន តំណាងរាស្ត្រ បក្សប្រជាជន កម្ពុជា ថ្កោលទោស បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ដែលត្រូវ ចាប់ខ្លួន ដោយចោទប្រកាន់ ថា បានបង្ក ភាពចលាចល ប៉ះពាល់ ដល់សន្តិសុខ, សណ្ដាប់ធ្នាប់ សាធារណៈ, បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈ និងឯកជន។
លោក អះអាង ថា, បេក្ខជន តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះ ជាតិដែលត្រូវចាប់ខ្លួននោះបានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាជា លក្ខណៈបុគ្គល ពុំមែនតំណាងឲ្យបក្សនោះទេ។
សេចក្ដីថ្លែងការណ៍ដែលចេញដោយរដ្ឋសភាកម្ពុជាចុះថ្ងៃទី១៧ ខែកក្កដា បានហៅតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិថាជាក្រុម អនាធិបតេយ្យក្នុងនោះរួមមាន អ្នកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក កែវ ភីរម្យ និងលោក រៀល ខេមរិន្រ្ទ ជាដើម។
លើសពីនេះរដ្ឋសភាបានជំរុញអោយអាជ្ញាធរពាក់ព័ន្ធចាត់វិធានការគ្រប់មធ្យោបាយ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម៕
No comments:
Post a Comment