បក្សប្រឆាំង ធ្វើសន្និបាត ក្រុមប្រឹក្សា ជាតិ លើកទី១
វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៤

ពលរដ្ឋ មកពីតាម បណ្ដាខេត្តនានា
ចូលរួមសន្និបាត ក្រុមប្រឹក្សា ជាតិ លើកទី១ របស់ គណបក្ស សង្គ្រោះជាតិ
នាសួនច្បារ មុខវត្តប ទុមវតី នៅថ្ងៃ ទី២៧ កក្កដា ឆ្នាំ២០១៤។ RFA/Yeang Socheametta
គណបក្ស សង្គ្រោះជាតិ រៀបចំ សន្និបាត ក្រុមប្រឹក្សាជាតិ លើកទី១ របស់ខ្លួន នៅព្រឹកថ្ងៃ ទី២៧ កក្កដា នេះ នាសួនច្បារ មុខវត្ត បទុមវតី រាជធានី ភ្នំពេញ ដែលមាន សកម្មជន, ព្រះសង្ឃ, និងប្រជាពលរដ្ឋ រាប់ពាន់នាក់ ចូលរួម។
សន្និបាតនេះ ប្រព្រឹត្តទៅ ដោយពុំមាន ការរារាំង ឬរំខាន ពីសមត្ថកិច្ច នោះឡើយ។
សន្និបាត ធ្វើឡើង គឺ ដើម្បី រកឲ្យឃើញ ថា, តើ គណបក្ស ប្រឆាំង មួយនេះ ធ្វើអ្វី បានអ្វីខ្លះ រយៈពេល ២ឆ្នាំ កន្លងទៅ, និងបង្ហាញ ថា គណបក្សនេះ នឹងត្រូវ មានជំហរ បែបណា ទៅថ្ងៃមុខ។
No comments:
Post a Comment