មន្ត្រី បក្សសង្គ្រោះជាតិ ទៅសួរសុខទុក្ខ អ្នកជាប់ឃុំ ៨រូប
RFA | ២១ កក្កដា ២០១៤

តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ
ផ្ដល់បទសម្ភាសន៍ នៅខាងមុខ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ
កាលពីថ្ងៃ ទី១៥ កក្កដា ២០១៤។ RFA/Sek Bandith
បេក្ខជន ជាប់ឆ្នោត បក្សសង្គ្រោះជាតិ ពីររូប លោក សុន ឆ័យ និងលោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវ បានមន្ត្រី ពន្ធនាគារ ព្រៃ ស អនុញ្ញាត ឲ្យចូល សួរសុខទុក្ខ មន្ត្រី បក្សសង្គ្រោះជាតិ ៨រូប នៅមន្ទីរឃុំឃាំង ម១ និងម២ នៅថ្ងៃ ទី២១ ខែកក្កដា នេះ។
មេធាវី ការពារក្ដី ឲ្យអ្នកទាំង ៨នាក់ បានឲ្យដឹងថា, អ្នកទាំង ៨នោះ មានសុខភាព ល្អធម្មតា, ហើយ ក្រុមមេធាវី រង់ចាំ លទ្ធផល នៃពាក្យស្នើសុំ ឲ្យលើកលែង ការចោទប្រកាន់ លើកូនក្ដី របស់ខ្លួន កាលពីថ្ងៃសុក្រ ទី១៨ កន្លងទៅនេះ។ មេធាវី បញ្ជាក់បន្ថែម ថា ប្រសិន ជាពាក្យស្នើសុំ ត្រូវ បានចៅក្រម នៅតែ បដិសេធ, ពួកគេ នឹងរៀបចំ ដាក់ពាក្យសុំធានា នៅក្រៅឃុំ តែម្ដង។
ទោះយ៉ាងណា ក្រុមមេធាវី សង្ឃឹមថា, កូនក្ដី របស់ខ្លួន នឹងត្រូវ ដោះលែងក្នុងពេលឆាប់ខាងមុខនេះ។
No comments:
Post a Comment