បក្សប្រឆាំង៖ បញ្ហានយោបាយ នឹងត្រូវ ដោះស្រាយ បញ្ចប់ នៅថ្ងៃស្អែក
វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៤

ពលរដ្ឋមកពីតាមបណ្ដាខេត្តនានា
ចូលរួមសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ
នាសួនច្បារមុខវត្តបទុមវតី នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៤។ RFA/Uon Chhin
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ប្រកាសថា បញ្ហានយោបាយ នឹងត្រូវ បានដោះស្រាយ ឲ្យចប់ សព្វគ្រប់ នៅថ្ងៃស្អែក។
ការប្រកាសនេះ ធ្វើឡើង នៅក្នុងសន្និបាត ក្រុមប្រឹក្សា ជាតិ លើកទី១ របស់ គណបក្ស សង្គ្រោះជាតិ នៅព្រឹកថ្ងៃ ទី២៧ កក្កដា នេះ នាសួនច្បារ មុខវត្ត បទុមវតី រាជធានីភ្នំពេញ ដែលមាន សកម្មជន, ព្រះសង្ឃ, និងប្រជាពលរដ្ឋ រាប់ពាន់នាក់ ចូលរួម។
មេដឹកនាំ បក្សសង្គ្រោះជាតិ អះអាង ថា, បេក្ខជន ទី៩ របស់ គ.ជ.ប. នឹងត្រូវ បានប្រកាស ឲ្យដឹង នៅថ្ងៃស្អែក ក៏ប៉ុន្តែ មិនបានបញ្ជាក់ថា, នរណា នៅឡើយទេ។
សន្និបាត គណបក្សនេះ បានព្រមព្រៀងគ្នា ថា, បើសិនជា បេក្ខជន ទី៩ គ.ជ.ប, រើសមិនបានទេ, នោះ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ទាំង៥៥រូប នឹងមិនចូលស្បថ កាន់តំណែងឡើយ។

លោក សម រង្ស៊ី (ស្ដាំ)
និងលោក កឹម សុខា
នៅក្នុងវេទិកាសន្និបាត ក្រុមប្រឹក្សា ជាតិ លើកទី១
របស់ គណបក្ស សង្គ្រោះជាតិ នាសួនច្បារ មុខវត្ត បទុមវតី នៅថ្ងៃ ទី២៧
កក្កដា ឆ្នាំ២០១៤។
No comments:
Post a Comment