ភ្លើង ឆេះផ្ទះ ៣៥ខ្នង នៅស្ទឹងមានជ័យ
វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៤

ផ្ទះដែលខូចខាតដោយសារភ្លើងឆេះនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ កក្កដា ២០១៤។ RFA/Uon Chhin
ផ្ទះចំនួន ៣៥ខ្នង ភាគច្រើន សង់អំពីថ្ម ជាន់ក្រោម និងខាងលើ ឈើ នៅភូមិ ទ្រា២, សង្កាត់ ស្ទឹងមានជ័យ, រាជធានីភ្នំពេញ បានឆេះ ទាំងស្រុង នៅវេលា ថ្ងៃត្រង់ ម៉ោងជាង ១១ ថ្ងៃ ទី២៧ កក្កដា នេះ។
លោក នេត វន្ថា ប្រធាន ការិយាល័យ នគរបាល បង្ការ និងពន្លត់អគ្គីភ័យ រាជធានី ឲ្យដឹងថា, ផ្ទះ ៣៥ខ្នងនេះ ជាកម្មសិទ្ធិ របស់ ប្រជាពលរដ្ឋ ៦០គ្រួសារ បានឆេះ ទាំងស្រុង, ប៉ុន្តែ គ្មាន មនុស្សស្លាប់ និងរបួស ដោយសារ គ្រោះអគ្គិភ័យ នេះទេ។ លោក មានប្រសាសន៍ ថា, អាជ្ញាធរ មិនទាន់ដឹង អំពី មូលហេតុ ដែលបង្ក ឲ្យមានអគ្គិភ័យនេះ នៅឡើយទេ។ ប៉ុន្តែ ប្រភព ប្រជាពលរដ្ឋ បាននិយាយថា, អាចទាក់ទង ជាមួយ សកម្មភាព ជាងដែកផ្សារ សំយាប ដំបូលផ្ទះ។

ទិដ្ឋភាព ក្រោយភ្លើង ឆេះផ្ទះ អស់ជាង ៣០ខ្នង នៅសង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃ ទី២៧ កក្កដា ២០១៤។ RFA/Uon Chhin
ប៉ូលិស បានឲ្យដឹង ថា, អគ្គិភ័យឆាបឆេះ ជាង២ម៉ោងនេះ បានរលត់ ទាំងស្រុង នៅម៉ោង ជាង១ ថ្ងៃត្រង់, ហើយ នគរបាល ពន្លត់អគ្គិភ័យ បានប្រើរថយន្ត ពន្លត់អគ្គិភ័យ ចំនួន ២៧គ្រឿង ដើម្បី ពន្លត់ ដោយដឹកទឹក បាញ់ពន្លត់ អស់៥៤ជើង៕
No comments:
Post a Comment