លោកស្រី ពុង ឈីវហ្កេក ប្រធាន អង្គការ សិទ្ធិមនុស្ស លីកាដូ |
លោកស្រី ពុង ឈីវហ្កេក ជាបេក្ខភាព ទី៩ គ.ជ.ប.
រាជធានីភ្នំពេញ៖ លោកស្រី ពុង ឈីវហ្កេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ ត្រូវបានជ្រើសជាបេក្ខភាពទី៩ របស់គណៈកម្មាធិការការដែលគណបក្សទាំងពីរ បានព្រមព្រៀងគ្នានេះ បានធ្វើឡើងបន្ទាប់ពីចូលរួម កិច្ចប្រជុំវិសាមញ្ញ រដ្ឋសភា នាព្រឹកថ្ងៃទី២៨កក្កដានេះ នៅវិមានរដ្ឋសភា សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា បេក្ខភាពគជប ទី៩ គឺគណបក្សទាំងពីរ បានព្រមព្រៀងហើយ តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរង់ចាំសាម៉ីខ្លួន ឆ្លើយតបជាផ្លូវការសិន។
ប៉ុន្មាននាទីក្រោយមក លោកស្រី ពុង ឈីវហ្កេក បានឲ្យដឹងថា លោកស្រី កំពុងតែរៀបចំលិខិតឆ្លើយតបទៅកាន់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៨កក្កដានេះ។ នៅម៉ោង ១១ ព្រឹក ថ្ងៃទី២៨កក្កដានេះ លោកស្រី ក៏បានកោះប្រជុំសមាជិកថ្នាក់ដឹកនាំអង្គការលីកាដូ របស់លោកស្រីផងដែរ។
យ៉ាងណាក៏ដោយ លោកស្រី ពុង ឈីវហ្កេក បានអះអាងថា ដំណឹងផ្លូវការ នៃការទទួលយកបេក្ខភាពរបស់លោកស្រី ជាសមាជិកទី៩ របស់គជប នឹងត្រូវលោកស្រី ប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី២៩កក្កដា។
No comments:
Post a Comment