Paris Peace Accords 23 Oct. 1991

Thursday, July 24, 2014

ថ្នាក់​ដឹកនាំ​ កំពូល ​បក្ស​ទាំង​២​ ចូល​គាល់​ ព្រះមហាក្សត្រ ​ថ្ងៃ​នេះ | Leaders of both parties have audience with King today

ថ្នាក់​ដឹកនាំ​ កំពូល ​បក្ស​ទាំង​២​ ចូល​គាល់​ ព្រះមហាក្សត្រ ​ថ្ងៃ​នេះ

RFA | ២៤ កក្កដា ២០១៤

សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ ​លោក ហ៊ុន សែន ក្រោយ​ចេញ ​ពី​ជំនួប​ប្រជុំ​ កំពូល​ កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា ២០១៤ នា​វិមាន ​ព្រឹទ្ធ​សភា។  RFA/Tin Zakariya

ថ្នាក់ដឹកនាំ​ កំពូល​ នៃ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​មាន​ម្ខាង ៣​រូប នឹង​ចូល​គាល់​ ព្រះមហាក្សត្រ​ នៅ​ថ្ងៃ​ ទី​២៤ ខែ​កក្កដា វេលា​ម៉ោង ៤​រសៀល ដើម្បី ​ទូល​ថ្វាយ​ អំពី​ លទ្ធផល ​នៃ​ការ​ចរចា ​រវាង ​បក្ស​ទាំង​ពីរ ​ដែល​បាន​ធ្វើ ​កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា កន្លង​មក​នេះ។

ថ្នាក់​នាំ​កំពូល ​គណបក្ស​ សង្គ្រោះ​ជាតិ ​ដែល​នឹង​ចូល​គាល់​ ព្រះមហាក្សត្រ​ នៅ​ថ្ងៃ​នេះ ​រួម​មាន លោក សម រង្ស៊ី, លោក កឹម សុខា, និង​លោក ប៉ុល ហំម។  ចំណែក ​ឯ​ខាង ​គណបក្ស​ ប្រជាជន ​កម្ពុជា​វិញ មាន​លោក ហ៊ុន សែន, លោក ស ខេង, និង​លោក សាយ ឈុំ

ចំពោះ ការ​ស្បថ ​ចូល​កាន់​តំណែង ​នៅ​រដ្ឋ​សភា​វិញ, មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ជាក់ ​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ណា ​ពិត​ប្រាកដ​ នោះ​ទេ។  ប៉ុន្តែ​ ព័ត៌មាន ​ក្រៅ​ផ្លូវ​ការ​ បាន​ឲ្យ​ដឹង ថា, តំណាងរាស្ត្រ ​ជាប់​ឆ្នោត ​គណបក្ស ​សង្គ្រោះ​ជាតិ ទាំង៥៥​រូប នឹង​ស្បថ​ ចូល​កាន់​តំណែង ​នៅ​ថ្ងៃ​ស្អែក។

ការ​ចូល​គាល់​ ព្រះមហាក្សត្រ ​នៅ​ថ្ងៃ​នេះ គឺ​ បន្ទាប់​ ពី​មាន​ជំនួប​ ចរចា​កំពូល​ រវាង​ គណបក្ស​ ទាំង​ពីរ ​រយៈ​ពេល ៥​ម៉ោង ​កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា ​ឆ្នាំ​២០១៤។  គណបក្ស​ ឈ្នះ​ឆ្នោត ​ទាំង​ពីរ​ យល់​ព្រម​ ចូល​ធ្វើ​ការ​ ជាមួយ​គ្នា ​នៅ​ក្នុង​រដ្ឋសភា ដើម្បី ​បញ្ចប់​ភាព​តានតឹង​ នយោបាយ និង​ដើម្បី ​ដោះស្រាយ ​បញ្ហា​នានា។

No comments:

Post a Comment