មេដឹកនាំ គណបក្ស ឈ្នះឆ្នោត ទាំងពីរ ព្រមជួបគ្នា ជាកំពូល
RFA | ២០ កក្កដា ២០១៤

មន្ត្រីគណបក្សប្រជាជនកម្ពុជា
និងមន្ត្រីគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នានៅនារដ្ឋសភា
នៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Tin Zakariya
គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន កម្ពុជា ចេញសេចក្តី ប្រកាសរួម ថា នឹងជួបគ្នា ជាកំពូល នៅព្រឹក ថ្ងៃអង្គារ ទី២២ ខែកក្កដា សប្តាហ៍នេះ។
ចំណុច សំខាន់ៗ នៃការជួប ចរចារគ្នា រួម មាន៖ ការបង្កើត គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី ស្ថិតក្រោម រដ្ឋធម្មនុញ្ញ ដែលនឹងអនុម័ត ដោយគណបក្ស ទាំងពីរ, ការបោះឆ្នោត ក្រុមប្រក្សា ឃុំ-សង្កាត់ នៅខែកុម្ភៈ ឆ្នាំ២០១៧, ហើយ និងការបោះឆ្នោត សភា តំណាងរាស្រ្ត នៅឆ្នាំ២០១៨។
សេចក្តីប្រកាស ព័ត៌មានរួម នៃគណបក្ស ឈ្នះឆ្នោត ទាំងពីរ ចុះកាល ពីយប់ថ្ងៃ ទី២០ កក្កដា ដែលផ្សព្វផ្សាយ ដោយ លេខាធិកា រដ្ឋាន គណបក្ស សង្គ្រោះជាតិ គូសបញ្ជាក់ ថា៖ ក្នុងស្មារតី បង្រួមបង្រួមជាតិ, ផ្សះផ្សាជាតិ, និងឯកភាពជាតិ ដោយឈរលើ ការគោរព ផលប្រយោជន៍ ដ៏ឧត្តុងឧត្តម របស់ ប្រទេសជាតិ និងប្រជារាស្រ្ត, គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានឯកភាពគ្នា ដោះស្រាយបញ្ចប់ បញ្ហានយោបាយ ដែលកើតមាន ក្រោយការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី៥នេះ។ ការឯកភាព គ្នានេះ គឺ ផ្អែកលើ មូលដ្ឋាន នៃការព្រមព្រៀងគ្នា ជាគោលការណ៍ រវាង លោក
សេចក្តី ប្រកាស ព័ត៌មាន រួម ដែលមាន បោះត្រា នៃគណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ឱ្យដឹង ថា៖ គណបក្ស ទាំងពីរ បានព្រមព្រៀងគ្នា រៀបចំ ឱ្យមានជំនួប កំពូល រវាង ថ្នាក់ដឹកនាំ គណបក្ស ទាំងពីរ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ទី២២ ខែកក្កដានេះ នាវេលាម៉ោង ៩ព្រឹក នៅវិមាន ព្រឹទ្ធសភា៕
No comments:
Post a Comment