Paris Peace Accords 23 Oct. 1991

Friday, July 25, 2014

រដ្ឋសភា​ ឯកភាព ​សំណើ ​ផ្ដល់​អាណត្តិ​ សមាជិក​ រដ្ឋ​សភា​ ដល់​លោក សម រង្ស៊ី | NatAss met to accept MP status of Sam Rainsy

រដ្ឋសភា​ ឯកភាព ​សំណើ ​ផ្ដល់​អាណត្តិ​ សមាជិក​ រដ្ឋ​សភា​ ដល់​លោក សម រង្ស៊ី

RFA  | ២៥ កក្កដា ២០១៤
ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​ សភា​ អនុម័ត ​សេចក្តី​ព្រាង​ច្បាប់ ​ចំនួន​៣ ពាក់ព័ន្ធ​ នឹង​ប្រព័ន្ធ​ តុលាការ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។  RFA/Yeang Socheametta

គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​បើក ​កិច្ច​ប្រជុំ​ បន្ទាន់​មួយ នៅ​រសៀល ​ម៉ោង៣ ថ្ងៃទី២៥ ខែ​កក្កដា ដោយ​អង្គ​ប្រជុំ បាន​សម្រេច ​ឯកភាព​ លើ​សំណើ​ សូម​ ប្រកាស​សុពលភាព ​នៃ​អាណត្តិ របស់លោក សម រង្ស៊ី ជា​សមាជិក​ រដ្ឋសភា នីតិកាល ទី៥។

បន្ថែម​លើ​នេះ អង្គប្រជុំ​ បាន​ចេញ ​សេចក្ដី​ប្រកាស ​ព័ត៌មាន ​របស់​ រដ្ឋសភា​ នៅ​រសៀល​ថ្ងៃ​ ទី​២៥ ​កក្កដា​នេះ ឲ្យ​ដឹង​ថា,​ រដ្ឋសភា ​នឹង​បើក កិច្ច​ប្រជុំ​ ពេញ​អង្គ​ វិសាមញ្ញ​ នៅ​ថ្ងៃ ​ទី​២៨ កក្កដា​ ខាង​មុខ ដើម្បី​ ប្រកាស​សុពលភាព​ នៃ​អាណត្តិ ​របស់លោក សម រង្ស៊ី ជា​សមាជិក​ រដ្ឋសភា​ នីតិកាល ​ទី៥។

ការ​កំណត់​ កាល​បរិច្ឆេទ ​កិច្ច​ប្រជុំ ​ពេញ​អង្គ ​របស់ ​រដ្ឋសភា​នេះ​ ធ្វើ​ឡើង​ ចំ​ខួប​១​ឆ្នាំ ​នៃ​ការ​បោះឆ្នោត​ ជ្រើសតាំង ​តំណាងរាស្ត្រ​ នីតិកាល​ ទី៥ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា ឆ្នាំ​២០១៣ ដើម្បី​ បញ្ចប់​ភាព​ជាប់​គាំង​ នយោបាយ។  ការ​កំណត់​ ពេល​ប្រជុំ​នេះ​ គឺ​នៅ​បន្ទាប់ ​ពី​គណបក្ស​ ទាំងពីរ​ បាន​ចរចា ​បញ្ចប់ជម្លោះ​ នយោបាយ ​កាល​ពី​ថ្ងៃ ​ទី​២២ កក្កដា ​កន្លង​ទៅ៕

No comments:

Post a Comment