គ.ជ.ប. ទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រ ជាប់ឆ្នោតហើយ
VOD | ថ្ងៃសុក្រ ទី២៥ កក្កដា ២០១៤
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត នៅព្រឹក ថ្ងៃសុក្រនេះ ប្រកាស ទទួលស្គាល់ លោក សម រង្ស៊ី ជាបេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ និងបញ្ជីឈ្មោះថ្មី បេក្ខជន ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិហើយ។អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ប្រាប់VOD ឲ្យដឹង ក្រោយកិច្ចប្រជុំ នៅព្រឹកនេះ ថា, គ.ជ.ប. បានសម្រេច ទទួលស្គាល់ នូវបញ្ជីឈ្មោះ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ ថ្មី ២៧រូប សម្រាប់ មណ្ឌលខេត្ត កំពង់ចាម ជំនួស បេក្ខជន ២៤នាក់ ដែលបានលាលែង ពីតំណែង និង៣នាក់ទៀត ចាកចេញ ពីគណបក្សនេះ។
លោក បន្តថា ក្នុងបញ្ជីនោះ លោក គួយ ប៊ុនរឿន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានលាលែងពីតំណែង ហើយតាមនីតិវិធីនៃការជ្រើសរើសតាមឈ្មោះបន្ទាប់នោះ គឺលោក សម រង្ស៊ី ស្ថិតនៅលេខបន្ទាប់នៃបញ្ជីឈ្មោះថ្មីនេះ ហេតុដូចនេះ គជប សម្រេចទទួលស្គាល់ លោក សម រង្ស៊ី ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ហើយបញ្ជូនទៅរដ្ឋសភា តាមដំណើរការតាមនីតិវិធីរួចហើយ។
គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោត នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី មិនអាចចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឡើយ ដោយសារកាលនោះ លោក ជាប់ទោស និងបាននិរទេ្ទសខ្លួននៅក្រៅប្រទេស រហូតទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ហើយត្រលប់មកប្រទេសវិញអំឡុងយុទ្ធានាការឃោសនាបោះឆ្នោត ៕
WHAT IS A JOKE.HE IS DESERVE TO SIT IN PARLIAMENT ,BUT TO SIT AND SLEEP IN PREY SAR.
ReplyDelete