ពលរដ្ឋ ភាគពាយព្យ ជាប់ព្រំដែន កម្ពុជា-ថៃ បញ្ជាក់ជំហរ ធ្វើបាតុកម្ម បើ បក្សប្រឆាំង អំពាវនាវ
RFA | ១៨ កក្កដា ២០១៤
ប្រជាពលរដ្ឋ នៅភាគពាយព្យ ប្រទេស ជាប់ព្រំដែន កម្ពុជា-ថៃ មានខេត្ត ប៉ៃលិន, បន្ទាយមានជ័យ, និងបាត់ដំបង, ចាត់ទុក ថា, ការចាប់ខ្លួន អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ នៅពេលនេះ ថា ដូចជារឿង ដែលគួរ ឲ្យអស់សំណើច និងថា រ
ប្រជាពលរដ្ឋ និងសកម្មជន គាំទ្រ គណបក្ស សង្គ្រោះជាតិ ព្រមានប្រាប់ ទៅរ
ប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ឲ្យដឹងនៅថ្ងៃទី១៨ កក្កដា ថា ពួកគាត់នឹងក្រោកតវ៉ា ប្រសិនបើការអំពាវនាវជុំវិញការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ នៅពេលនេះ។ ពលរដ្ឋនិយាយថា ធាតុពិតអ្នកដែលគួរចាប់ខ្លួន គឺសន្តិសុខខណ្ឌ ឬអ្នកដែលបញ្ជានៅក្រោយព្រឹត្តិការណ៍ឯណោះទៅវិញទេ។
ប្រជាពលរដ្ឋចាត់ទុកថា ដោយការអនុវត្តច្បាប់នៅកម្ពុជា ភាគីខាងរដ្ឋាភិបាលអាងអំណាច អំពើហិង្សា និងបំភ្លៃការពិត។ ហេតុនេះ អ្នកដែលត្រូវក៏ក្លាយជាអ្នកខុសទៅវិញ។ ទោះជាបែបណា ពួកគាត់ព្រមានទៅរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ថា គប្បីអនុវត្តច្បាប់ឲ្យស្មើភាពគ្នា។ បើមិនដូច្នេះទេ ការងើបតវ៉ាប្រឆាំងការគ្រប់គ្រងដូចនេះ នឹងអាចកើតឡើង។
ចំណែកពលរដ្ឋពីខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ឯណោះវិញ ក៏បង្ហាញជំហរស្រដៀងគ្នានេះដែរ។ ពលរដ្ឋរស់នៅភូមិអូរតាពុក ក្រុងប៉ៃលិន លោក ឈាន ឡុង ឲ្យដឹងថា ពួកគេនឹងមិននៅស្ងៀមឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មណាមួយប្រឆាំងចំណាត់ការរបស់រដ្ឋាភិបាល ជុំវិញការចាប់ខ្លួននៅពេលនេះ។
ដោយឡែក កម្លាំងនគរបាលត្រូវគេចល័តនៅតាមគោលដៅមួយចំនួនតាមរថយន្ត ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ កក្កដា។ មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការចល័តកម្លាំងនៅពេលនេះ ទំនងជាការគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិ ក្រែងមានការប្រមូលផ្ដុំណាមួយប្រឆាំងការចាប់ខ្លួនអ្នកតំណាង រាស្ត្រ និងសកម្មជនផង។ ការប្រើប្រាស់កម្លាំងនគរបាល តាមបណ្ដាខេត្តក្រុងមួយចំនួននៅពេលនេះ ធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចត្រូវត្រួតពិនិត្យ និងឃ្លាំមើល ក្រែងមានសកម្មភាពញុះញង់ដែលអាចឈានដល់ការប្រើហិង្សាកើតឡើង។
ពីខេត្តបន្ទាយមានជ័យ ឯណេះវិញ ពលរដ្ឋនិយាយថា ការចាប់ខ្លួននេះមើលទៅហាក់ដូចជាអនុវត្តច្បាប់ឆៅៗពេកហើយ។
ពលរដ្ឋរស់នៅភូមិអូរស្ងួត លោក អោក ម៉េង ទម្លាក់ការទទួលខុសត្រូវក្នុងអំពើហិង្សានេះ ថាគឺវាជាបន្ទុកតែមួយគត់ ដែលរដ្ឋាភិបាលត្រូវចេញមុខដោះស្រាយ។ លោកនិយាយទៀតថា នេះជានយោបាយកៀងគោចូលក្រោលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាបឲ្យគណបក្សសង្គ្រោះជាតិ ចូលសភាប៉ុណ្ណោះ។ លោកបន្តថា ប្រជាពលរដ្ឋកំពុងរង់ចាំមើលសភាពការណ៍នៅពេលនេះ ហើយមានពលរដ្ឋច្រើនណាស់ប្រាថ្នាចូលរួមក្នុងការទាមទារយុត្តិធម៌ តាមរយៈធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
មន្ត្រីរដ្ឋាភិបាលមួយចំនួនពុំអាចសុំការប្រតិកម្មជុំវិញជំហរ របស់ពលរដ្ឋនេះបានទេ។ ចំណែក លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង វិញ ឆ្លើយតបយ៉ាងខ្លីមុនដាក់ទូរស័ព្ទចុះថា លោកជាប់ប្រជុំ។
ពលរដ្ឋអះអាងថា បើទោះបីជានៅពេលនេះ រដ្ឋាភិបាលបានដាក់កម្លាំងនគរបាល ដើម្បីទប់ស្កាត់ ឬបង្ក្រាបណាមួយប្រឆាំងការជួបជុំក្តី ក៏ពួកគេនឹងមិនខ្លាចរអាឡើយ។ លើសពីនេះទៀត ពួកគេចាត់ទុកថា បើមិនមានការចូលរួម ក៏ពុំមានការផ្លាស់ប្ដូរដែរ៕
We unite and keep our unity strong. We knew Yuon tricks so they cannot try through CPP upon us. Always give THANKS to our Lord Jesus Christ, the Living GOD.
ReplyDelete