ជាម ច័ន្ទនី អ្នកនយោបាយ មិនចុះញ៉ម ការគំរាម
តមកពីលេខមុន ... នៅពេលជាប់ពន្ធនាគារ លោក
ច័ន្ទនី មិនត្រូវបានគេអនុញ្ញាតឲ្យស្ដាប់វិទ្យុ អានកាសែត
និងមិនឲ្យនិយាយជាមួយអ្នកជាប់ពន្ធនាគារដទៃទៀតទេ ប៉ុន្តែលោក
ច័ន្ទនី បានឲ្យលុយបន្តិចបន្តួចទៅឆ្មាំគុក
ដើម្បីឲ្យពួកគេចំហទ្វារទើបលោកអាចជួប ឌុច និង តាម៉ុក
អតីតមេខ្មែរក្រហមល្បីឈ្មោះ និងអតីតមេទាហានមួយចំនួន។ នៅក្នុងគុក
លោក ច័ន្ទនី បានធ្វើការជម្រះស្មៅ ជាមួយនឹង ឌុច
ដូចអ្នកជាប់ពន្ធនាគារដទៃទៀតដែរ។ នៅពេលលោក ច័ន្ទនី ឈឺម្ដងៗ ឌុច
បានជួយមើលថែ។
«ពេលដែលខ្ញុំ ឈឺខ្លាំង, គាត់ មកស្ទាបក្បាល, ហើយ និយាយថា, ខ្ញុំ គ្មានថ្ងៃ ចេញផង។ ខ្ញុំ មិនពិបាកចិត្ត។ ចុះ ឯកឧត្តម មានថ្ងៃចេញ។ នៅភ័យ អ្វីទៀត។ កុំ ភ័យ។ តាំងស្មារតី ឡើង។ មិនអីទេ។»
ពាក្យនេះ ជាការពង្រឹងស្មារតី និងជាការលួងលោម លោក ច័ន្ទនី ឲ្យមានសង្ឃឹម និងមានសេចក្តីក្លាហានដើម្បីតស៊ូរស់នៅក្នុងគុកដ៏ចាស់គំរឹលដែល វៀតណាម បានសាងសង់នៅទសវត្សរ៍ ៨០ សម្រាប់ដាក់អ្នកប្រឆាំងនឹង វៀតណាម។ ពេលនៅក្នុងគុកជាងមួយឆ្នាំលោក ច័ន្ទនី បានយក ឌុច ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស។
លោកថ្លែងថា៖ «ភាសាអង់គ្លេសខ្ញុំ រៀននៅជំរំ តាំងពី ឆ្នាំ១៩៨០ ហើយសម័យ អ៊ុនតាក់ គ្មានពីណាចេះអង់គ្លេសច្រើនជាងអ្នកមកពីជំរំទេ តែខ្ញុំមកចាវ តាឌុច គាត់ចេះ បារាំង និង អង់គ្លេស ខ្លាំងណាស់។»
នៅក្រោយរបបខ្មែរក្រហមដួលរលំនៅ ឆ្នាំ១៩៧៩ លោក ច័ន្ទនី បានវិលត្រឡប់ទៅស្រុកកំណើតនៅ ខេត្តកំពង់ចាម ហើយនៅក្នុង ឆ្នាំ១៩៨១ លោកបានចេញចូលរកស៊ីនៅតាមជំរំជនភៀសខ្លួនខ្មែរ នៅព្រំដែនថៃ ធ្វើឲ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលឃើញអង្គការសហ ប្រជាជាតិ ចែកស្បៀងអាហារដល់ជនភៀសខ្លួនខ្មែរ ខណៈដែលនៅក្នុងប្រទេសកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ វៀតណាម។
«ពេលនោះ ខ្ញុំ បានសម្រេចចិត្ត ថា, រកស៊ី តែ មួយជើង ពីរទេ។ ដូច្នេះ នៅឆ្នាំ១៩៨១, ខ្ញុំ ទៅរស់នៅ ជំរំ, ចូលរួម តស៊ូ ប្រឆាំង នឹងយួន ឈ្លានពាន។ ខ្ញុំ ចូលរួម ក្នុងរណសិរ្សជាតិ រំដោះ ប្រជាពលរដ្ឋ ខ្មែរ របស់ ភាគីលោក សឺន សាន។»
ពេលរស់នៅជំរំ លោក ច័ន្ទនី បានសិក្សាវិជ្ជាសង្រ្គាមនយោបាយអស់រយៈពេល ៨ ខែ។ បន្ទាប់មកលោកបានចូលរួមធ្វើកងទ័ពរណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ដែលជាភាគីមួយនៃរដ្ឋាភិបាលចម្រុះត្រីភាគី ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៨២ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោកឲ្យដឹងទៀតថា៖ «យើងបានជួយរែកស្បៀងគ្រាប់រំសេវ ចូលមកក្នុងស្រុកដើម្បីតស៊ូប្រឆាំងនឹងយួនឈ្លានពាន។»
បន្ទាប់ពីមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ លោក ច័ន្ទនី ដែលបានសិក្សានៅមហាវិទ្យាល័យឯជំរំ អស់រយៈពេលពីរឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមជំរំនានាដែរ គឺត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ។
ពេលមកដល់មាតុប្រទេស លោក ច័ន្ទនី មិនបានចូលរួមជាមួយគណបក្ស លោកតា សឺន សាន ទេ គឺលោកបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សខ្មែរអព្យាក្រឹត។ ប៉ុន្តែនៅក្នុងការបោះឆ្នោត ឆ្នាំ១៩៩៣ គណបក្សនេះ មិនបានឈ្នះអាសនៈរដ្ឋសភាណាមួយទេ។ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតនាពេលនោះ លោក ច័ន្ទនី បានចូលបម្រើកងយោធពលខេមរភូមិន្ទ ដែលកាលនោះ ជារដ្ឋាភិបាលចម្រុះដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី ទី ១ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទី២។
ដំបូងលោកធ្វើជាទ័ពនៅ ភូមិធិបតេយ្យ ខេត្តបាត់ដំបង បន្ទាប់មកបានផ្លាស់មកក្រសួងការពារជាតិ ហើយត្រូវបានតែងតាំងជានាយការិយាល័យ ទី៥ នៅកងពលឆត្រយោង ៩១១ ក្រោមការគ្រប់គ្រងរបស់លោក ចាប ភក្តី ជាមនុស្សម្នាក់ដែល «មានកេរ្តិ៍ឈ្មោះមិនសូវល្អ។»
នៅពេលនោះ លោក សម រង្ស៊ី ដែលជារដ្ឋមន្រ្តីសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវបានព្រះអង្គម្ចាស់ រណឫទ្ធិ ដកចេញ និងបណ្តេញចេញពីតំណាងរាស្រ្ត ខេត្តសៀមរាប។
លោកបន្តថា៖ «ពេលនោះ លោក សម រង្ស៊ី បានរៀបចំបង្កើតគណបក្សមួយ ហើយខ្ញុំក៏បានចូលរួម ក៏ប៉ុន្តែមិនទាន់បានលាលែងពីទាហានទេ»។
លោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរក្នុង ឆ្នាំ១៩៩៥ ហើយលោក ច័ន្ទនី ជាសមាជិកគណៈកម្មកានាយកនិងក្រោយមកជាសមាជិកអចិន្រ្តៃយ៍របស់បក្ស។
ក្នុង ឆ្នាំ១៩៩៦ លោក ច័ន្ទនី បានលាលែងពីកងទ័ពឆត្រយោង ៩១១ ជាអ្វីដែលលោកអះអាងថា ដើម្បីបំពេញឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌច្បាប់ «កុំឲ្យដូចមន្ត្រីគណបក្សប្រជាជនមួយចំនួន ធ្វើជាមេទាហានផងធ្វើនយោបាយផង»។
លោក ច័ន្ទនី ក៏បានរំឭកផងដែរថា៖ «នៅក្នុង ឆ្នាំ១៩៩៧ មានរដ្ឋប្រហារមួយដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់កម្ទេចកម្លាំងសម្តេចនាយករដ្ឋមន្រ្តីទីមួយដែលពេលនោះ គឺសម្ដេច ក្រុមព្រះ ដោយយកលេសថា ព្រះអង្គបាននាំយកកម្លាំងខ្មែរក្រហម មកប្រឆាំងជាមួយគាត់ ហ៊ុន សែន នេះជារឿងមួយដែលគេដឹងគ្រប់គ្នាថា ជាល្បិចរបស់លោក ហ៊ុន សែន»។
បន្ទាប់ពីព្រឹត្តិការណ៍ដ៏បង្ហូរឈាម នៅកណ្តាលរាជធានីភ្នំពេញ លោក ច័ន្ទនី បានគេចខ្លួនទៅ ប្រទេសថៃ ក្នុងឋានៈជាសមាជិកជាន់ខ្ពស់របស់ (UCD) សហភាពអ្នកប្រជាធិបតេយ្យដែលមានគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស លោកតា សឺន សាន គណបក្សជាតិខ្មែរ និងគណបក្សខ្មែរអព្យាក្រឹត។ នៅក្នុង ប្រទេសថៃ លោកមានឋានៈជារដ្ឋមន្រ្តីស្រមោលទទួលបន្ទុកខាងកិច្ចការយោធា ដោយបានប្រាស្រ័យទាក់ទងជាមួយកងទ័ពដែលរត់គេចពីភ្នំពេញទៅនៅ អូរស្មាច់។
នៅរយៈពេល ៧ ខែក្រោយមក លោក ច័ន្ទនី និងអ្នកនយោបាយផ្សេងទៀត ដែលរត់ភៀសខ្លួន បានវិលចូលស្រុកវិញក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ ដើម្បីមកចូលរួមការបោះឆ្នោត ឆ្នាំ១៩៩៨ ដែលកាលនោះ គណបក្សជាតិខ្មែរ «ត្រូវបានកម្ទេចដោយលោក គង់ មុន្នី ដែលគណបក្សប្រជាជននៅពីក្រោយ។ ដូច្នេះហើយទើបលោកប្រធាន សម រង្ស៊ី បង្កើតបក្សមួយទៀត គឺគណបក្ស សម រង្សី ដើម្បីត្រៀមខ្លួនចូលបោះឆ្នោតនៅ ឆ្នាំ១៩៩៨»។
លោកបញ្ជាក់ថា៖ «កាលនោះបងប្អូនអតីតខ្មែរក្រហម បានគាំទ្រគណបក្ស សម រង្ស៊ី ដោយគោលនយោបាយល្អរបស់បក្សដែលលោកប្រធាន សម រង្ស៊ី បានប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការបង្កើតច្បាប់ដាក់ខ្មែរក្រហម ឲ្យនៅក្រៅច្បាប់ ហើយច្បាប់នេះ ត្រូវបានអនុម័តដោយគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជន»។
នៅក្នុងការបោះឆ្នោត ឆ្នាំ១៩៩៨ លោក ជាម ច័ន្ទនី បានជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌល បាត់ដំបង។ «ខ្ញុំបានខំប្រឹងប្រែងបំពេញការងារជូនប្រជាពលរដ្ឋតាមឆន្ទៈអ្នក បោះឆ្នោតនាពេលនោះ ១៩៩៨ ដល់ ២០០៣។ ខ្ញុំបានជួយដោះស្រាយទំនាស់ដីធ្លី និងការកេងប្រវ័ញ្ចប្រាក់ខែរបស់មន្រ្តីរាជការ»។
លោក ច័ន្ទនី គូសបញ្ជាក់ថា ធ្វើការនៅក្នុងគណបក្សប្រឆាំង មានការប្រឈមខ្លាំងណាស់ ជាមួយគណបក្សកាន់អំណាច ដោយសារតែលោកហ៊ានចេញមុខការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
នៅក្នុង ឆ្នាំ១៩៩៦ លោក ច័ន្ទនី ត្រូវបានគេចោទប្រកាន់ថា ជាខ្មែរក្រហមបង្កប់ ហើយនៅក្នុងព្រឹត្តិការណ៍ថ្ងៃ ទី៣០ ខែមីនា ១៩៩៧ លោកបានត្រូវរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅមុខរដ្ឋសភា ទៅលើក្បួនបាតុកម្មមួយរបស់គណបក្សប្រឆាំង។
លោកបញ្ជាក់ថា៖ «ខ្ញុំត្រូវរបួសគ្រាប់ទីបី ព្រោះពេលនោះគេបោកបួនគ្រាប់»។ ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលស្លាប់ជិត ២០ នាក់ និងអ្នករងរបួសជិត ២០០ នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនោះ លោក ច័ន្ទនី បានតស៊ូយ៉ាងសកម្មក្នុងការទាមទារសាងសង់ចេតិយសម្រាប់ជាទីគោរព វិញ្ញាណក្ខន្ធដល់ជនរងគ្រោះទាំងនោះ។
«ខ្ញុំត្រូវបានគំរាមខ្លាំងជាងគេ ពីក្រុមរបស់លោកឧត្តមសេនីយ៍ ម៉ុល រឿប។ គាត់ជានាក់ស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិ តែមកស៊ើបការណ៍តែពីគណបក្សប្រឆាំងមិនទៅស៊ើបយួនដែលមករស់នៅខុស ច្បាប់ពេញទឹកពេញដី ... រករឿងតែបក្សប្រឆាំង ចង់បំផ្លាញតែបក្សប្រឆាំង ... ខ្ញុំមិនខ្លាចទេ»។
ក្នុង ឆ្នាំ២០០៣ លោក ច័ន្ទនី បានជាប់ជាតំណាងរាស្រ្តនៅ ខេត្តកំពង់ចាម សាជាថ្មីដែលធ្វើឲ្យលោកទទួលរងនូវការគំរាមកំហែងកាន់តែខ្លាំង ដោយសារតែគណបក្សប្រជាជនចង់ឲ្យលោកចាកចេញពីគណបក្ស សម រង្ស៊ី។
លោកនិយាយថា៖ «ពាក្យគំរាមចុងក្រោយមកលើខ្ញុំ គឺបើខ្ញុំមិនចូលគណបក្សប្រជាជនទេ សុំឲ្យចូលជាមួយ ហ៊្វុនស៊ិនប៉ិច ក៏បានដែរ ឈប់ពីគណបក្ស សម រង្ស៊ី តែខ្ញុំថា មិនអាចធ្វើបានទេ ពីព្រោះខ្ញុំមិនអាចក្បត់ឆន្ទៈប្រជារាស្រ្តបានទេ ប្រជារាស្រ្តគាំទ្រខ្ញុំ ដោយសារខ្ញុំនិយាយយួនយកដីខ្មែរ។ អ្នកដឹកនាំប្រព្រឹត្តអំពើពុករលួយ កាប់បំផ្លាញព្រៃឈើ ធ្វើសម្បទានដីឲ្យបរទេស បើឲ្យខ្ញុំនិយាយខុសពីនេះ មានតែខ្ញុំឆ្កួត។ ខ្ញុំមិនអាចធ្វើបានទើបគេប្រាប់ថា ខ្ញុំនឹងមានបញ្ហាទីបំផុតជាប់គុក។»
ក្នុងវ័យ ៥៣ ឆ្នាំ បច្ចុប្បន្នលោក ច័ន្ទនី ជាតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ មណ្ឌល កំពង់ធំ និងជាសមាជិកអចិន្រ្តៃយ៍គណបក្ស។ លោកមានកូនស្រីបីនាក់ កូនបងអាយុ ២១ ឆ្នាំ ទី២អាយុ ៤ ឆ្នាំនិងកូនទីបីអាយុ ៦ ខែ។
លោក ច័ន្ទនី បានរំឭកថា កាលពីនៅជំរំ លោកមានឱកាសចេញទៅរស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកមិនព្រមទៅឡើយ ដោយសារតែ «មហិច្ឆតានយោបាយដេញបរទេសឈ្លានពានចេញពីស្រុកខ្មែរវិញ កុំអីយួនត្រួតក្បាលខ្មែរដូចស្រុកឡាវអ៊ីចឹង ដូច្នេះត្រូវដឹងគុណកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា មិនមែន ៧ មករា យួនចូលស្រុកនោះទេ៕»

No comments:
Post a Comment