លោក សម រង្ស៊ី ក្លាយជាតំណាងរាស្ត្រ មណ្ឌល កំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន
រាជធានីភ្នំពេញ៖ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ នៅរសៀលថ្ងៃ ទី២៣ កក្កដានេះ បានឱ្យដឹង ថា, លោក នឹងក្លាយជា តំណាងរាស្ត្រ មណ្ឌល កំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន។ ចំណែកលោក គួយ ប៊ុនរឿន នឹងទៅធ្វើ ជាសមាជិក គណៈកម្មាធិការលោក សម រង្ស៊ី បានលើកឡើង ថា, សហការី របស់លោក បានរៀបចំ សំណុំរឿង, ហើយ ដាក់ទៅកាន់ គណៈកម្មាធិការ
លោក សម រង្ស៊ី បានអះអាង ថា, ដំណើរការ ដោះដូរ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ របស់លោក នឹងត្រូវ ធ្វើឲ្យរួចរាល់ មុនពេល បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ ទាំង៥៥រូប របស់ គណបក្ស សង្គ្រោះជាតិ ចូលធ្វើ សច្ចាប្រណិធាន នៅមុខព្រះភ័ក្ត្រ របស់ ព្រះមហាក្សត្រ។
ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏បាន គូសបញ្ជាក់ ថា, ទោះបី ជាលោក នឹងត្រូវ ក្លាយជា អ្នកតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកំពង់ចាម ជាមួយលោក កឹម សុខា, ប៉ុន្តែ បេក្ខភាព ជាអនុប្រធាន ទី១ រដ្ឋសភា នៅតែ ជាលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ដដែល។
ចំពោះ នីតិវិធីដោះដូរ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ របស់ គណបក្ស សង្គ្រោះជាតិ ត្រូវ បានលោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត បានបញ្ជាក់ថា, ករណីលោក សម រង្ស៊ី អាចធ្វើបាន តាមរយៈ ការចុះបញ្ជី បេក្ខជន ជាប់ឆ្នោតបន្ថែម, ហើយ នីតិវិធី នឹងមានបញ្ហា អ្វីទេ។
why not be a Cambodia prime minister. Sam Rainsy your CNRP is finished from this time on. you 're only asked people to sacrafied for your benefit. People can see your true color. you are finished.
ReplyDeleteមិនដែលមានទេចាប់តាំងពីខ្មែរទទួលឯករាជ្យពីអាណានិគមន៍បារាំងសេសនៅឆ្នាំ១៩៥៤ដោយពេញលេញ ទើបតែពេលនេះឃើញមានការដោះដូរអ្នកដំណាងរាស្រ្ត។ នេះបានចំជាអ្នកដំណាងបក្សមែន ហើយវាក៏ជារដ្ឋាភិបាលដំណាងឲ្យពលរដ្ឋដែរ,តែវាជារាជរដ្ឋាភិបាលប៉ាក់ មិនមែនជារដ្ឋាភិបាលកើតឡើងដោយប្រជារាស្រ្តទេគឺ៖ជារដ្ឋាភិបាលដំណាងប៉ាក់ដោយមិនអាចប្រកែកបាន៕
ReplyDelete