Paris Peace Accords 23 Oct. 1991

Wednesday, July 9, 2014

ប្រធាន​ អង្គការ Underprivileged Children School ត្រូវ​តុលាការ ​សួរ​នាំ​ នៅ​ថ្ងៃ​ពុធ​នេះ​

កុមារ ដែល​ទទួល​ការ​រំលោភ​សេពសន្ថវៈ​។
កុមារ ដែល​ទទួល​ការ​រំលោភ​សេពសន្ថវៈ​។
RFI/Chan Lida
ប្រធាន​ អង្គការ Underprivileged Children School ត្រូវ​តុលាការ ​សួរ​នាំ​ នៅ​ថ្ងៃ​ពុធ​នេះ​

ដោយ ញឹម សុផល / RFI | ០៩ កក្កដា ២០១៤
ប្រធាន​ អង្គការ Underprivileged Children School ត្រូវ​ប៉ូលីស​ប្រឆាំង​ការជួញដូរ​ មនុស្ស ​និង​ការពារ​ អនីតិជន​ ខេត្តសៀមរាប បញ្ជូន ​ទៅកាន់​តុលាការ​ ហើយ​នៅ​ថ្ងៃ​ពុធ​ទី០៩ កក្កដា ​ឆ្នាំ​២០១៤​នេះ។  លោក ឡុង វេហា ត្រូវ​បាន​ ប៉ូលីស​ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៧​ កក្កដា នៅ​ក្នុង​ស្រុក​មួយ ​នៃ​ខេត្ត​សៀមរាប ដោយ​សង្ស័យ​ ថា​ ជាប់​ពាក់ព័ន្ធ ទៅ​នឹង​ ការ​ជួញដូរ និង​នាំ​ក្មេង​ៗ​ ទៅ​ឲ្យ​ជន​បទេស ​រួមភេទ​ ជា​ថ្នូរ និង​ការ​ផ្តល់ជំនួយ។

សេចក្តីរាយការណ៍ដោយ ញឹម សុផល
 
09/07/2014
លោក ឡុង វេហា, ប្រធាន​អង្គការ Underprivileged Children School ត្រូវបាន​ប៉ូលីស​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប បញ្ជូន​ទៅកាន់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ កក្កដា​​នេះ ដើម្បី​សាកសួរ​ពីបទ​សង្ស័យថា​បាន​ជាប់ទាក់ទង​ទៅនឹង​ការជួញដូរ និង​នាំ​ក្មេងៗ​ប្រុស-ស្រី ទៅ​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស។
ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពិត​ប្រាកដថា ជនសង្ស័យ​ត្រូវ​ទទួល​ការចោទប្រកាន់​ពីបទ​ល្មើស​អ្វី​នៅឡើយ​ទេ ខណៈ​រូបគេ​កំពុងស្ថិត​នៅក្នុង​តុលាការ​នៅឡើយ។
 
លោក សំលៀង សីលា ប្រធាន​អង្គការ​សកម្មភាព ដើម្បី​កុមារ​ប្រចាំ នៅ​ប្រទេស​កម្ពុជា​ថ្លែង​នៅថ្ងៃ​នេះ​ថា លោក​កំពុង​តាមដាន​ដំណើរ​រឿងនេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​សារ​តែ​បញ្ហា​នេះបាន​ជះឥទ្ធិពល​ធំធេង ទៅដល់​ជនរងគ្រោះ​ដែល​បាន​ទៅ​ស្នាក់​នៅក្នុង​មណ្ឌល​របស់​អង្គការ។

លោក សំលៀង សីលា បន្ត​ថា​លោក​បាទ​ទួល​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នេះដែរ ហើយក៏​ដឹង​បាន​​តាមរយៈ​ការសាកសួរ​ក្មេងប្រុស​នៅក្នុង​មណ្ឌល​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជនបរទេស​ម្នាក់​ផងដែរ​ទាក់ទង​ទៅនឹង​ការយកក្មេងៗទៅ​ឲ្យ​រួមភេទ​នឹង​ជនបរទេស។ លោ​កថា​ការ​គ្រប់​គ្រង​​ជា​មណ្ឌល​របស់​ជនសង្ស័យ មិនមាន​ស្តង់ដារ​និង​មិនបាន​ចុះបញ្ជី​ទីតាំង​ត្រឹមត្រូវ​ឡើយ។

មន្ត្រី​តុលាការ​ការ មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​ប្រធាន​អង្គការ​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​សាកសួរ របស់​ប៉ូលីស​ជំនាញ​ខេត្ត​សៀមរាប​ ទាក់ទិន​នឹង​បទ​សង្ស័យ​មួយចំនួន ដូចជា​ការសុំ​ជំនួយ​ពី​បរទេស​តាម​ប្រព័ន្ធ អន​ឡាញ និង សុំ​ជំនួយ​ដោយផ្ទាល់ ហើយ​ប្រគល់ក្មេងៗ ដែល​ប៉ូលីស​រកឃើញ​ចំនួន ៩នាក់​នៅ​ជាមួយ​នោះ​ទៅ​ឲ្យ​ម្ចាស់ជំនួយ​មួយចំនួន ដែលជា​ជនបរទេស​រួមភេទ​ជា​ថ្នូ​នឹង​ការ​ផ្តល់ជំនួយ, នេះ​បើតាម​មេប៉ូលីស​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ខេត្ត​សៀមរាប ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក៕


No comments:

Post a Comment