ខេត្ត ចំនួន១៦ ប្រឈម នឹងទឹកជំនន់ ទឹកភ្លៀង ដោយសារឥទ្ធិពល ប្រព័ន្ធសម្ពាធទាប
RFA / វិទ្យុ អាស៊ី សេរី | ៣០ សីហា ២០១៤

លំនៅឋាន ប្រជាពលរដ្ ឋនៅភូមិ អូរជ្រៅ ខេត្ត បន្ទាយមានជ័យ
ដែលរងការ លិចលង់ ដោយសារ ទឹកជំនន់ មកពីប្រទេស ថៃ កាលពីថ្ងៃ ទី៩
ខែសីហា ឆ្នាំ២០១៣។ RFA/Soun Sophalmony
ក្រសួង ធនធានទឹក និងឧតុនិយម បានប្រកាស ថា, ខេត្ត ជាង១០ ក្នុងព្រះរាជាណាចក្រ កម្ពុជា នឹងប្រឈម ទឹកជំនន់ ទឹកភ្លៀង ដោយសារតែ ការជះឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូស កាត់ពីលើ អាងទន្លេ មេគង្គ ក្នុងប្រទេស ថៃ និងប្រទេស ឡាវ។
សេចក្ដី ជូនដំណឹងពីក្រសួងធនធានទឹក នៅថ្ងៃទី៣០ ខែសីហា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា បានរំកិលចុះមកទិសខាងត្បូង ត្រង់ព្រំប្រទល់ប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រព័ន្ធសម្ពាធទាបនេះ បានគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ស្ទើរទាំងមូល ដែលស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យធ្លាក់ភ្លៀងកាន់តែច្រើននៅខេត្តមួយចំនួន ចាប់ពីថ្ងៃទី៣០ ខែសីហា អូសបន្លាយរយៈពេល១សប្ដាហ៍ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដែលអាចប្រឈមនឹងទឹកជំនន់ទឹកភ្លៀង។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបនេះក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាង ទន្លេមេគង្គភាគខាងលើ ដែលបង្កឲ្យកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ នឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីដើមខែកញ្ញា តទៅ៕
No comments:
Post a Comment