ស្ត្រី ឡពាង ៨នាក់ សន្លប់; របាំងប៉ូលិស ត្រូវ បានបុក ទម្លាយ
RFA | ១៣ សីហា ២០១៤
ស្ត្រីអ្នកភូមិឡពាង សន្លប់ ក្នុងពេលតវ៉ា នៅក្បែរ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃ ទី១៣ សីហា ២០១៤។
អ្នកភូមិ ឡពាង ដើរតវ៉ា រឿងដី នៅម្ដុំស្ពាន ព្រែកពៅ។
របាំង កងកម្លាំង ប៉ូលិស និងកងសន្តិសុខ ឈុតខ្មៅ ប្រមាណ ១០០នាក់ ប្រដាប់ ដោយខែល និងដំបងឆក់ ដែលបានបិទផ្លូវ ជាតិ លេខ៥ ម្ដុំសាលាខណ្ឌ ឫស្សីកែវ នារសៀលថ្ងៃ ទី១៣ សីហា ត្រូវ បានអ្នកភូមិ ឡពាង ទម្លាយ។ ក្នុងពេលនេះដែរ គ្រូពេទ្យ អង្គការ លីកាដូ អះអាង ថា មានស្ត្រី ៨នាក់ សន្លប់។
អ្នកភូមិ ឡពាង មានគ្នា ប្រមាណ ៥០នាក់ ភាគច្រើន ជាស្ត្រី មានកូនតូចផង បានព្យាយាម ទម្លុះរបាំងនោះ។
ការព្យាយាម ទម្លុះរបាំង ប៉ូលិសនេះ ធ្វើឡើង បន្ទាប់ ពីអាជ្ញាធរ សង្កាត់ច្រាំង ចម្រេះ បានព្យាយាម រារាំង ពួកគាត់ មិនឲ្យ ចូលមក តវ៉ា នៅភ្នំពេញ នៅពេលថ្ងៃត្រង់នេះ ម្ដង រួចមកហើយ។
កាលពីម្សិលមិញ អ្នកភូមិ ឡពាង បាននាំគ្នា បានចេញ ពីខេត្តកំពង់ឆ្នាំង ដើម្បី ឡើងមកតវ៉ា នៅភ្នំពេញ តែ ត្រូវ ប៉ូលិសខេត្ត បង្ក្រាប វាយ ឲ្យរបួស, ខ្លះសន្លប់ និង៣នាក់ទៀត ត្រូវ ចាប់ដាក់គុកម្ដង ហើយដែរ។
No comments:
Post a Comment