អាជ្ញាធរ ចាប់តំណាង អ្នកបឹងកក់ ៤នាក់ និងបណ្ដាល ឲ្យសន្លប់ ១នាក់
ពលរដ្ឋមកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ
និងគ្រួសារអ្នកជាប់ឃុំ ២១នាក់ តវ៉ានៅមុខតុលាការកំពូល
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។ RFA/Sochivy
RFA | ២៩ សីហា ២០១៤
អាជ្ញាធរ ចាប់ស្ត្រី តំណាង អ្នកបឹងកក់ ចំនួន ៤នាក់ ក្នុងពេល រារាំង ប្រជាពលរដ្ឋ ដែលមានជម្លោះ ដីធ្លី មកពីខេត្ត បាត់ដំបង មិនឲ្យចេញ ពីវត្ត ពុទ្ធិយារាម ឬហៅ វត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ដែលប៉ុនប៉ង នាំគ្នា ទៅដាក់ញត្តិ រកអន្តរាគមន៍ នៅតាមស្ថាប័ន មួយចំនួន ក្នុងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃ ទី២៩ សីហានេះ។
តំណាង អ្នកបឹងកក់ ទាំង៤ នាក់នោះ មានអ្នកស្រី ទេព វន្នី, គង់ ចន្ថា, សុង ស្រីលាភ, និងខែក ច័ន្ទរស្មី។ ពួកគេ ត្រូវ អាជ្ញាធរ ចាប់ដាក់ឡាន ទៅទុក នៅក្នុងបុរី រុងរឿង ក្នុងសង្កាត់ ជ្រោយចង្វាដែរ។ ក្នុងពេលនោះ អ្នកស្រី ខែក ច័ន្ទរស្មី បានសន្លប់។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់កំពុងស្នាក់នៅក្នុងពុទ្ធិយារាម ហៅវត្តចាស់ បន្ទាប់ពីពួកគាត់បានធ្វើដំណើរមកពីខេត្ត បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យកាលពីដើមសប្តាហ៍នេះ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធអោយជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
No comments:
Post a Comment