លោក កឹម សុខា ត្រូវ បានបោះឆ្នោត ជ្រើសរើស ជាអនុប្រធាន ទី១ សភា

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកកាសែតនៅមុខព្រះបរមរាជវាំង នៅថ្ងៃព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤។
RFA/Yeang Socheametta
សម័យប្រជុំ វិសាមញ្ញ ដើម្បី បោះឆ្នោត រៀបចំ ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភា នៅព្រឹកថ្ងៃ ទី២៦ សីហា។ នៅក្នុងសម័យប្រជុំនោះ លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ត្រូវ បានរដ្ឋសភា បោះឆ្នោត ជ្រើសរើស ជាអនុប្រធាន ទី១ រដ្ឋសភា ដោយមានសំឡេង គាំទ្រ ១១៦សំឡេង ជំទាស់ ៤សំឡេង និងអនុប្បវាទ ២សំឡេង ក្នុងចំណោមអ្នកតំណាងរាស្ត្រចូលរួមចំនួន ១២២នាក់។
ដោយឡែកលោក ងួន ញ៉ិល ត្រូវបានសភាបោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ រដ្ឋសភា ដោយសំឡេងគាំទ្រ ១២២ លើ ១២២ សំឡេង។
ចំណែកអតីតអនុប្រធានរដ្ឋសភាទី២ អ្នកស្រី ឃួន សុដារី ត្រូវបានផ្លាស់ប្ដូរតួនាទីទៅធ្វើជាអនុប្រធានកាកបាទក្រហមកម្ពុជាវិញ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋសភា។
No comments:
Post a Comment