គ្រោះថ្នាក់ជាតិ៖ កម្ពុជា, ឡាវ, វៀតណាម ចរចា អំពី កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ក្នុងតំបន់ ត្រីកោណ
ដោយ៖ ខ្មែរ សុវណ្ណភូមិ
តំបន់ ត្រីកោណ អភិវឌ្ឍន៍ នៃប្រទេស កម្ពុជា, វៀតណាម, ឡាវ ត្រូវ បានប្រទេស ទាំង៣ បើក កិច្ចប្រជុំ ចរចា ដើម្បី ជំរុញ និងសម្របសម្រួល ពាណិជ្ជកម្ម ធ្វើឡើង នៅតំបន់ ខ្ពង់រាប កណ្តាល ខេត្ត ដាឡាក់ របស់ ប្រទេស វៀតណាម នាថ្ងៃ ទី១៩ មេសា ២០១៦ នេះ។
សូមបញ្ជាក់ថាតំបន់ត្រីអភិវឌ្ឍន៍កោណរួមកម្ពុជា-វៀតណាម-ឡាវ គឺសម្បូរទៅដោយធនធានធម្មជាតិ សម្បតិ្តព្រៃឈើ និងមានគុណប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិដែលក្នុងនោះប្រទេសកម្ពុជា បានដាក់ខេត្តរបស់ខ្លួនចំនួន៤ គឺខេត្ត រតនគីរី- ស្ទឹងត្រែង-មណ្ឌលគីរី និងខេត្តក្រចេះ ហើយឡាវបានខេត្ត ៤ដែរ គឺខេត្តអាតាពើ-ខេត្ត សាឡាវ៉ាន់ ខេត្តសេកុង និងខេត្តចំប៉ាសាក់ ហើយ ប្រទេសវៀតណាមបានដាក់ខេត្តចំនួន៥ គឺខេត្តទុនទុំ ខេត្តយ៉ាឡាយ ខេត្តដាឡាក់ ខេត្តដាក់ណុង និង ខេត្តប៉ិញភឿក ដើម្បីរកស៊ីរួមគ្នា រួមគ្នាអភិវឌ្ឍន៍ និងអនុញ្ញាតិឲ្យពលរដ្ឋក្នុងខេត្តនៃតំបន់ត្រីកោណអាចចេញចូលរកស៊ីជាមួយគ្នាបានដោយសេរី។
ជាលទ្ធផល
យើងគ្មានឃើញការអភិវឌ្ឍអ្វីទេ
តែឃើញមានតែជនជាតិយួនបានបន្តកន្ទុយគ្នាចូលមករស់នៅក្នុងតំបន់ត្រីកោណក្នុងទឹកដី
ខ្មែរ និងឡាវ មករកស៊ី មកសង់លំនៅដ្ឋាន មកកាប់ឈើ មកជីករ៉ែ មកជួញគ្រឿងញៀន
និងមកបង្កអសន្តិសុខបំផ្លាញខ្មែរតែប៉ុណ្ណោះ។ ដោយឡែកខ្មែរវិញគឺ
គ្មានខ្មែរណាទៅរស់នៅ ទៅរកស៊ី
ឬចេញចូលអ្វីបានស្រេចចិត្តក្នុងតំបន់ត្រីកោណរួមនៃទឹកដីប្រទេសយួនឡើយ
ហើយយួនក៏មិនឲ្យខ្មែរចូលដែរ។
ជារួមតំបន់ត្រីអភិវឌ្ឍន៍កោណរួមកម្ពុជា-វៀតណាម-ឡាវ នេះ គឺជានយោបាយ ហ៊ុន សែន
សងគុណយួន និងជានយោបាយយួនទាញ យកសម្បត្តិជាតិខ្មែរ ហើយកាន់កាប់ខ្មែរ
និងឡាវដោយស្របច្បាប់ ដើម្បីពង្រឹងអំណាចគ្រប់គ្រង និងឈ្លានពានខ្មែរ
និងឡាវដោយស្របច្បាប់ផងដែរ នាពេលនេះ និងទៅអនាគតតែប៉ុណ្ណោះ។
No comments:
Post a Comment